03/04/2023 - 14:41

រួម​គ្នា​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ​

យោង​តាម​ប្រសាសន៍​លោក​ វ៉មិញ​ម៉ាញ់ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ បាន​ឱ្យ​ដឹង​៖ ឃុំ​ឌិញ​ហ្វា កំ​ពុង​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ បទ​បញ្ជា​លេខ​៤៨/CT-TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​ពង្រឹង​ការ​ងារ​ការ​ពារ​សន្តិ​សុខ​នយោ​បាយ​ និង​សណ្តាប់​ធ្នាប់​សង្គម​។

​​ ក្រៅ​ពី​ការ​រក្សារ​បង​ការ​ពារ​សន្តិ​សុខ​ សណ្តាប់ធ្នាប់​ប្រ​ជា​ជន​នៅ​ឃុំ​ឌិញ​ហ្វា នៅ​ទាំង​កាប់​ឆ្ការ​ស្មៅ​ព្រៅ ដើម្បី​ផ្លូវ​ស្រ​ឡះស្រ​ឡំ ធានា​សុវត្ថិ​ភាព​ដល់​អ្នក​ចរា​ចរ។

រយៈ​ពេល​កន្លង​ ឃុំ​ឌិញ​ហ្វា​បាន​អនុវត្ត​ការ​ងារ​ឃោស​នាប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​មាន​ស្ថិរ​ភាព​។ ប្រ​ជា​ជន​លំ​នឹង​ចិត្ត​ពល​កម្ម​ផលិត​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ លោក​ពូ​យ័ញ​ច លក់​សារ​ពើ​ភណ្ឌ​ នៅ​ផ្សារ​ឌឿង​សួង​ បាន​និ​យាយ​៖ “ផ្សារ​នេះ​នៅ​ទល់​មុខ​នឹង​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ និង​នគរ​បាល​ឃុំ​ ដូច្នេះ​ឈ្មួញ​នៅ​ផ្សារ​ តែង​បាន​រំលឹក និង​ណែ​នាំ​ពី​បញ្ហា​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ មិន​ត្រូវ​ដាក់​អី​វ៉ាន់​លក់​លយ​ចេញ​មាត់​ផ្លូវ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​ ជា​ពិសេស​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ ទប់​ស្កាត់​អគ្គិ​ភ័យ​ និង​ការ​ឆាប​ឆេះ​ ដោយ​សារ​ទំ​និញក្នុង​ផ្សារ​ច្រើន​ ចៃ​ដន្យ​មាន​អគ្គិ​ភ័យ​គឺ​ខាត​បង់​ច្រើន​ណាស់​ បាន​កម្មាភិ​បាល​ភូមិ​ភាគ​រំលឹក ដាស់​តឿន​ជា​រឿយៗ ដូច្នេះ​តាម​តែ​អ្នក​ណា​ក៏​ធើ្វ​តាម​ដែរ​”។

ដោយ​ការ​ជិត​ដិត​នឹង​ភូមិ​ភាគ​ ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​រាល់​ចលនា និង​ទម្រង់​ស្វ័យ​គ្រប់​គ្រង​តែង​បាន​ប្រ​ជា​ជន​ស្រុះ​ស្រួល​ចូល​រួម។ តាម​លោក​មិញ​ម៉ាញ់ ឃុំ​ដាក់​ឱ្យ​ប្រើ​ប្រាស់​របង​ការ​ពារ​សុវត្ថិ​ភាព​ផង​ដែរ​ ដើម្បី​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រក្សា​សុវត្ថិ​ភាព​ដល់​ភូមិ​ឃុំ​។ អ្នក​មីង​ធីឡាញ់ នៅ​ភូមិ​ហ្វា​ហើង បាន​ឱ្យ​ដឹង​៖ “មុន​នឹង​ធ្វើ​របង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ នគរ​បាល​ឃុំ​បាន​ចុះ​មក​ពិភាក្សា​ជា​មួយ​ប្រ​ជា​ជន​ពី​ការ​ធ្វើ​របង​ ពី​ផល​ប្រយោជន៍​ប្រើ​ប្រាស់​ តើ​វា​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ដោយ​យល់​ឃើញ​ថា​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ម្ល៉ោះ​ហើយ​នរ​ណា​ក៏​ព្រម​ចូល​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ដែរ​។ ក្រៅ​ពី​ប្រើ​រគាំង​ ដើម្បី​ប្រកាស​អា​សន្ន ឥឡូវ​ថែម​ទាំង​មាន​ការ​ហៅ​ទូរ​ស័ព្ទ​ប្រាប់​គ្នា​ពេល​មាន​ជន​ទុច្ច​រិត​ចូល​លុក​លុយ​ ចាប់​ពី​ពេល​មាន​របង​ជន​ទុច្ច​រិត​មិន​សូវ​ហ៊ាន​ចូល​លុក​លុយ​ ព្រោះ​ខ្លាច​បិត​របង​រត់​មិន​រួច​ខ្លួន​។

លោក​មិញ​ម៉ាញ់ បាន​ឱ្យ​ដឹង​បន្ថែម​ យោង​លើ​មូល​ដ្ឋាន​ដែល​សម្រេច​បាន​ នាពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ការណ៍​ចៃ​ដន្យ និង​លើក​កម្ពស់​តួនាទី​ធ្វើ​សេនា​ធិការ​កសាង​ចលនា​ទូទាំង​ប្រជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ រក្សា​និង​ពង្រីក​ទម្រង់​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង​ កសាង​ក្រុម​ប្រ​ជា​ការ​ពារ​រឹង​មាំ​។ បង្កើន​ការ​ដើរ​ល្បាត​តាម​ផ្លូវ​សំ​ខាន់​ៗ ដើម្បី​កាត់​បន្ថយ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៕

   ហា​ថាញ - សុផន 

ចែករំលែកអត្ថបទ