ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានបញ្ចប់កម្មវិធីកសាងជនបទថ្មី។ តំបន់ជនបទឃុំទ្រុងប៊ិញ ហាក់ដូចប្ដូរផ្លាស់ថ្មីទាំងស្រុង នៅពេលផ្លូវត្រូវបានក្រាលបេតុងរួចរាល់ ជីវភាពជនរួមជាតិខ្មែរមានភាពរីកចម្រើន។
ដងផ្លូវជនបទនៅឃុំទ្រុងប៊ិញ បានក្រាលបេតុងរួចរាល់។
ដោយបានកំណត់ពីសារៈសំខាន់របស់ការកសាងជនបទថ្មី គឺលើកកម្ពស់ជីវភាពសម្ភារៈរបស់ប្រជាជន គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំទ្រុងប៊ិញ ជំរុញការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្មារតីនិងបង្កើតការឯកភាពខ្ពស់ក្នុងប្រជាជន។ ទន្ទឹមនឹងនោះ កម្មវិធីនិងគម្រោងនានា ត្រូវបានវិនិយោគតំបន់ជនរួមជាតិខ្មែរ គោលនយោបាយសុខុមាលភាពសង្គម កម្មវិធីទិសដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយចីរភាព បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា។ ឆ្លងតាមរយៈនោះ រួមចំណែកកាត់បន្ថយអត្រាក្រីក្រពហុទិសរបស់ឃុំ ថយចុះនៅត្រឹម ៣,៩% ប្រាក់ចំណូលមធ្យមភាគក្នុងមនុស្សម្នាក់ជាង ៥៦ លានដុង/ម្នាក់/ឆ្នាំ។ លោកត្រឹងហាំងជាង លេខាគណៈកម្មាធិការបក្សឃុំ ឱ្យដឹង៖ “ ឃុំសម្រេចបទដ្ឋានជនបទថ្មី ជាក្តីរីករាយទូទាំងបក្ខភាគ រដ្ឋអំណាច និងប្រជាជន។ សមិទ្ធផលធំបំផុតក្នុងការកសាងជនបទថ្មី គឺជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរបានកែលម្អ មុខមាត់តំបន់ជនបទត្រូវបានផ្លាស់ថ្មី។ ការប្តូរផ្លាស់គួរឱ្យគត់សម្គាល់បំផុត គឺបរិស្ថានជនបទស្អាតបាត ផ្លូវគមនាគមន៍ត្រូវបានកសាងតាមទិសដៅ ភ្លឺ បៃតង ជ្រះ ស្អាត។ អត្រាគ្រួសារប្រើប្រាស់ទឹកស្អាតស្របអនាម័យគឺ ១០០%; គ្រួសារមានអគ្គិសនីប្រើប្រាស់ជាង ៩៩%។ល។ ពិសេស នៅតាមភូមិ ស្រុកមានជនរួមជាតិខ្មែររស់នៅកុះករ បានលេចឡើងផ្ទះថ្មមាំទាំ ស្អាតបាតកាន់តែច្រើន លែងមានផ្ទះស្លឹកដូចពីមុនទៀត”។
សាលារៀនបានវិនិយោគសម្រេចរួចរាល់ កូនចៅមាមីងខ្មែរបានទៅរៀនគ្រប់គ្នា។
បងស្រីលឺវធីភឿង នៅភូមិបឹងព្រលឹច ឱ្យដឹង៖ “ពីដើមនៅភូមិនេះ អគ្គិសនី ផ្លូវថ្នល់ ទឹកស្អាតប្រើប្រាស់។ល។ មិនដែលមានឡើយ ទើបបានជាជីវភាពជួបការលំបាក។ សព្វថ្ងៃ អគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល ទឹកស្អាតប្រើប្រាស់។ល។ បានរដ្ឋវិនិយោគសម្រេចរួចរាល់ ដើម្បីបម្រើតម្រូវការជីវភាពប្រចាំថ្ងៃ។ ក្រៅពីធ្វើស្រែក្នុងមួយឆ្នាំ ៣ រដូវ អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិត មាមីងខ្មែរចេះធ្វើសេដ្ឋកិច្ច ចិញ្ចឹមសត្វ និងលក់ដូរជាលក្ខណៈគ្រួសារដើម្បីធ្វើមាន”។ ចំណែកលោក ទ្រីវមុិញតឹម នៅភូមិបឹងព្រលឹច និយាយ៖ “ពេលឃុំសម្រេចបទដ្ឋានជនបទថ្មី មាមីងសប្បាយរីករាយណាស់ ហើយព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងដើម្បីប្រយោជន៍រួម។ ជាពិសេស សាលាមតេ្តយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ បានសាងសង់នៅនឹងភូមិ ម្ល៉ោះហើយកូនចៅបានទៅរៀនគ្រប់គ្នា។ អ្នកដែលមានកម្រិតវិជ្ជា គឺទៅរៀនវិជ្ជាជីវៈ ហើយមានការងារធ្វើនៅតាមក្រុមហ៊ុន សហគ្រាសក្នុងនិងក្រៅខេត្ត ទើបរកបានប្រាក់ចំណូលលំនឹង។ បច្ចុប្បន្ន ភូមិស្រុកនៅឃុំទ្រុងប៊ិញ មានភាពសុខសាន្ត លែងមានយុវជនគ្មានការងារធ្វើ បង្កពួកក្រុមវាយប្រតប់ គ្នាលួចប្លន់ ជល់មាន់។ល។ ដូចពីមុនទៀត”។
លោកត្រឹងហាំងជាង ឱ្យដឹងបន្ថែម៖ “ នៅពេលខាងមុខ ឃុំបន្តការលើកកម្ពស់គុណភាពលក្ខឋានដើម្បីឈានដល់សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ ជាពិសេស ពង្រីកទូនាទីអ្នកមានប្រជាប្រិយ ចលនាកៀរគរជនរួមជាតិខ្មែរ បន្តព្រួតដៃកសាងមាតុភូមិ។ ព្រមទាំងផ្តុំកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ជំរុញរចនាសម្ព័ន្ធផលិតកម្មកសិកម្ម តាមទិសដៅសហប្រតិបត្តិការ ចងសម្ព័ន្ធប្រើប្រាស់ រួមចំណែកលើកកម្ពស់ប្រាក់ចំណូលដល់ប្រជាជន”៕
យ្វីអាញ-ត្រឹងរ៉ូន