មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/03/2023 - 08:52

កសិករខ្មែរ​នៅ​បាក​លីវ ចែក​រំលែក​ពីរបៀប​ដាំ​ស្អំ

ដំណាំ​ស្អំ​ត្រូវ​បាន​កសិករ​ខ្មែរ​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ ខេត្ត​បាក​លីវ និយម​ដាំ​ច្រើន​ ជួយ​កសិករ​បង្កើន​ប្រាក់​ចំ​ណូល ​លំ​នឹង​ជីវ​ភាព​។

ដំ​ណាំ​ស្អំ​ចេញ​ផ្កា​ពណ៌​លឿង​ស្រស់​ស្អាត​។

តាម​ប្រសាសន៍​លោក​ស្រី​យឿង​ធីអាង​ទីវ ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ ឃុំ​វិញ​ត្រាច់​ដុង​ ទូទាំង​ឃុំ​មាន​ផ្ទៃដី​ដាំ​ស្អំ​ជាង​ ៥០ ហិក​តា ហើយ​ចំ​នួន​ផ្ទៃដី​ដាំ​ដំ​ណាំ​នេះ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ភាគ​ច្រើន​ពូជ​ដំ​ណាំ​ស្អំគឺ​បាន​មក​ពី​អា​ជីវ​កម្ម​ផ្គត់​ផ្គង់​ ហើយ​ធានា​ប្រ​មូល​ទិញ​ ម្ល៉ោះ​ហើយ​ច្រក​ចេញ​ដំណាំ​នេះ​លំ​នឹង​ ថ្លៃ​លក់​ពី​ ៨០.០០០-១៥០.០០០ ដុង​/គ.ក ក្រោយ​ពី​ទូទាត់​រួច​ស្រេច កសិករ​រក​បាន​ប្រាក់​ចំណេញ​ខ្ពស់​។ បាន​ដឹង​ថា ដំណាំ​ស្អំ​ត្រូវ​បាន​ដាំ​សម្រាប់​ធ្វើ​ជា​គ្រឿង​ទេស​ឬធ្វើ​ជា​ថ្នាំ​។ ស្អំ​មិន​ត្រឹម​តែ​សម្បូរ​ទៅ​ដោយ​វីតា​ម៉ីន A និង​វីតា​ម៉ីន C ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ផ្ទុក​វីតា​ម៉ីន​សំ​ខាន់​ៗជាច្រើន​ប្រភេទ​ផ្សេង​ទៀត​ ជួយ​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​រលាក​ផង​។ តាម​ប្រសាសន៍​គ្រូ​ពេទ្យ​បុរាណ​ ស្អំ​មាន​រស​ជាតិ​ល្វីង​បន្តិច ភាព​ផ្សើម​ធុំ​ក្លិន​ឆួល​ មិន​ពុល មាន​ប្រសិទ្ធ​ភាព​ជួយ​បង្កើន​តម្រងនោម​ ព្យា​បាល​ឈឺ​ពោះ​ ជួយ​រំ​ញោច​អា​ការៈ​ប្រព័ន្ធ​ទឹក​នោម​ ជួយ​សម្រួល​ដំណើរ​ការ​របស់​ក្រ​ពះ។

បង​ថាច់​សាវុឌ្ឍ នៅ​ភូមិ​បៀង​ដុង​ B ជាគ្រួសារ​មួយ​ក្នុង​ចំ​ណោម​គ្រួសារ​ដែល​ដាំ​ស្អំ​រយៈ​ពេល​ជាង​ ៦ ឆ្នាំ​កន្លង​ ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ បើ​តាម​បង​សាវុឌ្ឍ ចាប់​ពី​ចុះ​គ្រាប់​ពូជ​រហូត​ដល់​ប្រ​មូល​ផល​ ដំ​ណាំ​ស្អំ​មាន​រយៈ​ពេល​ប្រមាណ​ ៣,៥ ខែ​។ មុន​ពេល​បណ្តុះ​ពូជ ត្រូវ​ធ្វើ​ដី​ឱ្យ​ផុស​ម៉ដ្ឋ លើក​រង​ខ្ពស់​ដើម្បី​ចៀស​វាង​ទឹក​លិច។ អា​ស្រ័យ​ហេតុ​នោះ​ បង​សាវុឌ្ឍ​តែង​ដាំ​ឆ្លាស់​នឹង​ស្ពៃ​ក្រញាញ់​ ដាំខ្ទឹម​ស្លឹក​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ផង​ ផ្តល់​ជា​ម្លប់​ដើម្បី​ដើម​តូច​ៗលូត​លាស់​បាន​ល្អ​ផង​។ បង​សាវុឌ្ឍ ឱ្យ​ដឹង​៖ “ខ្ញុំ​ឃើញ​ថាដំ​ណាំ​ស្អំ​ងាយ​ដាំ​ចំណេញ​ក៏​បាន​ខ្ពស់​ទៀត​ផង​។ ដំ​ណាំ​ស្អំ​គឺ​បណ្តុះ​គ្រាប់​ដូច​ជា​គ្រាប់​សា​ឡាត​អ៊ី​ចឹង​ដែរ​ ម្ល៉ោះ​ហើយ​ដំណាក់​ការ​បណ្តុះ​គ្រាប់​ត្រូវ​ការ​ម្លប់​ត្រជាក់​ដើម្បី​លូត​លាស់​ល្អ​។ ម្យ៉ាង​ទៀត​ ដំណាំ​ស្អំ​ដាំ​សម​ស្រប​នឹង​រដូវ​ក្តៅ កាន់​តែ​ក្តៅ​កាន់​តែ​ល្អ​ ងាយ​ថែ​ទាំ​ចំ​ណាយ​ដើម​ទុន​តិច​បើ​ប្រៀប​ធៀប​នឹង​ដំណាំ​រួម​ផ្សំ​ឯទៀត​។ ពិសេស​ ផ្សិបង្ក​ជំងឺ​សំ​ខាន់​គឺ​ស្នាម​អុច​ជាំ មមាច​ត្នោច ក្នុង​ដំ​ណាក់​កាល​ដំ​ណាំ​លូត​លាស់​ គឺ​កាត់​បន្ថយ​ស្រោច​ទឹក​និង​ដាក់​ជីអ៊ុយ​រ៉េ សំ​ខាន់​គឺ​ប្រើ​ជី NPK គ្រប់​ល្មម​បាន​ហើយ​។ ពេល​ស្អំ​នៅ​តូច​ ស្រោចទឹក​ ២ ដង/ថ្ងៃ​ ធំ​បន្តិច ឬ​ចេញ​ផ្កា​ស្រោច​ទឹក​ ២ ដង/សប្តាហ៍”។

បើ​តាម​បង​សាវុឌ្ឍ ដំណាំ​ស្អំ​ដាំ​បាន​តែ​ ១ ដង /ឆ្នាំ​ (បណ្តុះ​គ្រាប់​ក្នុង​រវាង​ខែ​កត្តិក)។ ស្អំ​ចេញ​ផ្កា​ពណ៌​លឿង​ស្រស់​ស្អាត​ ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ម្ល៉ោះ​ហើយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរមក​ទស្សនា ឬ​ថត​រូប​កម្សាន្ត។ ទិន្ន​ផល​គ្រាប់​មធ្យម​ភាគ​សម្រេច​ប្រ​មាណ​ ២០០ គ.ក/កុង​ លក់​ក្នុង​តម្លៃ​ពី​ ៧០.០០០-៨០.០០០ ដុង​/គ.ក ដែល​ដេ​ប៉ូលក់​សម្ភារៈ​កសិកម្ម​ កន្លែង​ផ្គត់​ផ្គង់​គ្រាប់​ពូជ និង​ប្រមូល​ទិញ​។ ក្រោយ​ពី​ទូទាត់​រួច​ស្រេច កសិករ​ចំ​ណេញ​បាន​ជាង​ ១២ លាន​ដុង​/កុង​។ ក្រៅ​ពី​ទទួល​បាន​ប្រាក់​ចំ​ណេញ​ពី​ការ​ដាំ​ស្អំ បង​សាវុឌ្ឍ រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ស្ពៃ​ក្រ​ញាញ់​ ខ្ទឹម​ស្លឹក​ជួយ​គ្រួសារ​គាត់​បង្កើន​ប្រាក់​ចំ​ណូល ​លំ​នឹង​ជីវ​ភាព​៕

                               យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ