14/03/2023 - 09:20

ម្ចាស់​ការ​អនុវត្ត​ល្អ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈដល់​យុវ​ជន​ដែល​រំសាយ​ពី​កង​ទ័ព​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ចេញ​ផែន​ការ​លេខ​ ៤៤/KH-UBND អំ​ពី​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​យុវ​ជន​ដែល​អនុវត្ត​បញ្ចប់​កាតព្វ​កិច្ច​យោ​ធា (យោ​ធិនរំសាយ​ពី​កង​ទ័ព​) កាត​ព្វ​កិច្ច​នគរ​បាល​ យុវ​ជន​ស្ម័គ្រ​ចិត្ត​បញ្ចប់​ភារ​កិច្ច​អនុវត្ត​កម្ម​វិធី​ គម្រោង​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឆ្នាំ​ ២០២៣។​

 បុគ្គ​លិក​នៃ​មជ្ឈ​មណ្ឌល​សេវា​កម្ម​ការ​ងារ​យុវ​ជន​ក្រុង​កឹង​ធើ កំ​ពុង​ពិគ្រោះ​យោ​បល់​ឧទ្ទេស​នាម​ពី​មុខ​របរ​ដល់​យុវ​ជន​ដែល​រំសាយ​ពី​កង​ទ័ព​ ឆ្នាំ​ ២០២៣។

តាម​រយៈ​នោះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ក្រុង​សំ​ណូម​ពរ​បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ គប្បី​ចង្អុល​ការ​ដល់​គណៈ​បញ្ជា​ការ​យោ​ធាខណ្ឌ​ ស្រុក​ សហការ​ជា​មួយ​នឹង​ការិ​យា​ល័យ​ការ​ងារ​ - យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ខណ្ឌ​ ស្រុក​ បង្ក​លក្ខណៈ​ដល់​គ្រឹះ​ស្ថាន​អប់រំ វិជ្ជា​ជីវៈ ពិគ្រោះ​យោ​បល់ ទទួល​កាត​រៀន​វិជ្ជា​ជីវៈ​របស់​យុវ​ជន​ដែល​រំសាយ​ពី​កង​ទ័ព​ ឆ្នាំ​ ២០២៣។​ បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ នគរ​បាល​ក្រុង​ សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ គ្រប់​អង្គ​ភាព​ដែល​ជាប់​ពាក់​ព័ន្ធ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ស្ថាន​ភាព​អនុវត្ត​គោល​នយោ​បាយ​ ឧបត្ថម្ភ​រៀន​វិជ្ជា​ជីវៈ​ដល់​យុវ​ជន​។​ ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ហិរញ្ញ​វត្ថុ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ផ្តល់​ថវិកា​បន្ថែម​ដើម្បី​អនុវត្ត​របប​គោល​នយោ​បាយ​ចំ​ពោះ​យុវ​ជន​តាម​សេចក្តី​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ឧទ្ទេស​នាម​ពី​មុខ​របរ​បណ្តុះ​បណ្តាល​កសិកម្ម​ដែល​ពាក់​ព័ន្ធ​ ដើម្បី​ម្ចាស់​ការ​អនុវត្ត​ល្អ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​យុវ​ជន...។​

ឆ្នាំ​ ២០២៣ ក្រុង​មាន​យុវ​ជន​ចំ​នួន​ ១.៦៩១ នាក់ បាន​បញ្ចប់​កាតព្វ​កិច្ច​យោ​ធា​និង​កាតព្វ​កិច្ច​នគរ​បាល៕​

               ដំ​ណឹង​និង​រូប​ថត​៖ ក្វឹក​ថាយ-មុនី​

ចែករំលែកអត្ថបទ