ត្រាវិញ មានឆ្នេរសមុទ្រប្រវែង ៦៥គ.ម ទូទាំងខេត្តមានឃុំ ទីប្រជុំជនចំនួន ១១ ជាប់សមុទ្រ នេះគឺជាភូមិសាស្រ្តដែលមានអត្ថន័យខាងយុទ្ធសាស្រ្តការពារប្រទេស សន្តិសុខ។ រយៈពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តែងកំណត់ច្បាស់ការកសាង និងពង្រឹងខឿនការពារព្រំដែនទូទាំងប្រជាជន “ជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន” រឹងមាំគឺជាភារកិច្ចដ៏សំខាន់បម្រើដល់ការការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមភូមិភាគ។
យុវវ័យកងទ័ពការពារព្រំដែនត្រាវិញ ចូលរួមកសាងជនបទថ្មី។
ដើម្បីរក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្ត សំខាន់គឺតាមខ្សែបន្ទាត់ព្រំដែនសមុទ្ររបស់ខេត្ត គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយនឹងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគ តែងផ្តោតទៅលើការដឹកនាំ ចង្អុលការប្រព័ន្ធនយោបាយនិងប្រជាជន ផ្តុំកម្លាំងកសាង ពង្រឹងខឿនការពារព្រំដែនទូទាំងប្រជាជន “ជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន” នៅតំបន់ព្រំដែនសមុទ្រ។ ពោលគឺកម្លាំងកងទ័ពការពារព្រំដែនខេត្ត បានពង្រីកនូវតួនាទីស្នូល ទទួលបន្ទុកក្នុងការព្យាករណ៍ វាយតម្លៃ ស្ថានភាពធ្វើសេនាធិការទាន់ពេល ជូនដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដឹកនាំ ចង្អុលការការពារអធិបតេយ្យសន្តិសុខព្រំដែន ដោះស្រាយប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាដែលពាក់ព័ន្ធដល់ព្រំដែនសមុទ្រ។
ទន្ទឹមនឹងនោះ កម្មាភិបាល យុទ្ធជនកងទ័ព ការពារព្រំដែន ថែមទាំងអនុវត្តនូវផ្នែកការងារ ជាច្រើនដែលមានប្រយោជន៍ជួយដល់ភូមិភាគ តំបន់ព្រំដែន អនុវត្តនូវគោលនយោបាយតបស្នងសងគុណ សុខុមាលភាពសង្គម និងជំរុញការសិក្សា ជំរុញបញ្ញាជាដើម។ ក្នុងនោះ កងទ័ពការពារព្រំដែនត្រាវិញ បន្តជួយឧបត្ថម្ភសិស្សានុសិស្ស ៣៤នាក់ដែលមានជីវភាពក្រលំបាកលើភូមិសាស្រ្ត តាមកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” ដោយទឹកប្រាក់ ៥០០.០០០ ដុង/សិស្ស/ខែ; ប៉ុស្តិ៍ការពារព្រដែន ឬអង្គភាពនីមួយៗ បន្តជួយឧបត្ថម្ភក្មួយៗដែលជាកូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែនពី ១-២ នាក់; បន្តការចាត់បក្ខជនរាប់សិបនាក់ ទទួលបន្ទុករាប់រយគ្រួសារក្នុងតំបន់លើភូមិសាស្រ្តព្រំដែនសមុទ្រ។ ពិសេសសមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែន ជានិច្ចកាលតែងចូលរួមរាល់សកម្មភាព ការពារបរិស្ថាន កសាងជនបទថ្មី និងរួមចំណែកជាកម្លាំងពលកម្មជួយប្រជាជនលើភូមិសាស្រ្តព្រំដែនសមុទ្រ។
តាមប្រសាសន៍វរសេនីយ៍ឯក ម៉ាយវ៉ាន់អៀង ស្នងការនយោបាយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ អនុវត្តតាមស្មារតី “ទិវាការពារព្រំដែនទូទាំងប្រជាជន” ជួយដល់ប្រជាជនជាជនជាតិភាគតិចរបស់កម្មាភិបាល បុគ្គលិកគ្រប់ស្ថាប័ន និងអង្គការមហាជននៅព្រំដែន លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នស្មារតី ទទួលខុសត្រូវ អនុវត្តល្អការការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិ សំដៅកំណត់ទិសដៅ អប់រំ ផ្សព្វផ្សាយដើម្បីកម្មាភិបាល សមាជិក អង្គការមហាជននិងប្រជាជនក្លាយជាយុទ្ធជន បញ្ចេញកម្លាំងការពារអធិបតេយ្យព្រំដែន។ ម្យ៉ាងទៀតបង្កើនការសាមគ្គី សហការប្រយុទ្ធ រវាងកងកម្លាំងនិងប្រជាជន ដើម្បីបង្កើនកម្លាំងចម្រុះក្នុងការការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិ៕
យោង៖ កាសែតត្រាវិញ - ប្រែសម្រួល៖ លីសៀ