គណៈកម្មាធិការបក្សខេត្តសុកត្រាំង បានរៀបចំកិច្ចប្រជុំបូកសរុប ១០ ឆ្នាំ អនុវត្តសេចក្តីសម្រេចមជ្ឈិម ៨ នីតិកាល XI ស្តីពីយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនរង្វាន់ដល់សមូហភាព និងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តសេចក្តីសម្រេច។
អញ្ជើញចូលរួមនិងដឹកនាំកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក ផាងវ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេស វាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោដែលបក្ខភាគខេត្តសុកត្រាំង សម្រេចបានក្នុងការអនុវត្តសេចក្តីសម្រេចមជ្ឈិម ៨ នីតិកាលXI។ ឧត្តមសេនីយ៍ឯក ផាងវ៉ាន់យ៉ាង បានសំណូមពរ៖ គណៈកម្មាធិការបក្សខេត្តសុកត្រាំង បន្តដឹកនាំ ចង្អុលការ ផ្សព្វផ្សាយ អប់រំកម្មាភិបាល បក្ខជន និងប្រជាជន មានស្មារតីភ្ញាក់រលឹកខ្ពស់អំពីភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ គិតគូរកសាងកងកម្លាំងប្រដាប់អាវុធខេត្តរឹងមាំ; កម្លាំងប្រជាស្វ័យត្រាណ កម្លាំងកំណែនបម្រុងគ្រប់ចំនួនតាមសេចក្តីកំណត់ និងមានគុណភាព; កងកម្លាំងយោធានគរបាល កម្លាំងការពារព្រំដែនអនុវត្តល្អកិច្ចសហប្រតិបត្តិការ ដោះស្រាយទាន់ពេល មានប្រសិទ្ធភាពរាល់បញ្ហាដែលស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់ តស៊ូប្របង្ការ បង្ក្រាបបទល្មើស រក្សាស្ថិរភាពភូមិសាស្រ្ត។ល។៕
យ្វីអាញ-លីសៀ