មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/02/2023 - 16:42

កសិករ​ខ្មែរ​ មោះ​មុត​អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដំ​ណាំ​

កសិករ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ បាន​និង​កំ​ពុង​អនុវត្ត​បច្ចេក​ទេស ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​សម​ស្រប​ នឹង​រដូវ​ប្រាំង។​

ចម្ការ​ដំ​ណាំ​របស់​លោក​ពូថាច់​ឡឹម​ បាន​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ។​ 

លោក​ពូថាច់​ឡឹម​ នៅ​ភូមិ​ព្រែក​ឈ្វេង​ ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ បាន​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​សម្រាប់​ដី​ដាំ​ដំ​ណាំ ៣ កុង​។​ បើ​តាម​លោក​ពូ ទម្រង់​នេះ​ ប្រិត​សំ​ចៃ​បាន​ទាំង​ទឹក​ ពេល​វេលា​និង​កម្លាំង​ពលកម្ម​ ប៉ុន្តែ​ដំ​ណាំ​លូត​លាស់​ល្អ។​ បច្ចុប្បន្ន​ លោក​ពូដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ​លើ​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ ៣ កុង​ មាន​៖ ស្ពៃ​ក្តោប​ ស្ពៃ​ផ្កា​ ខ្ទឹម​ស្លឹក​ ស្ពៃ​ចង្កឹះ​និង​សា​ឡាត់។ល។​ លោក​ពូឡឹម​ ឱ្យ​ដឹង​៖ “គ្រួ​សារ​មាន​តែ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ ប៉ុន្តែ​ដាំ​ដំ​ណាំ​ដល់​ទៅ ៣ កុង​ និង​ធ្វើ​ស្រែ​ ២០ កុង​ ដូច្នេះ​ខ្ញុំ​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ​ដើម្បី​បន្ថយ​ការ​នឿយ​ហត់។​ នៅ​ពេល​ដែល​មិន​ទាន់​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ប្តី​ប្រ​ពន្ធ​ចែក​វេន​គ្នា​រែក​ទឹក​ស្រោច​ ម៉្លោះ​ហើយ​លំ​បាក​ណាស់​ ហើយ​មួយ​ថ្ងៃ​ៗ​នៅ​តែ​វាល​ស្រែ​និង​ចម្ការ​ដំ​ណាំ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ឥឡូវ​គឺស្រួល​ហើយ​ ទៅ​ដល់​ចម្ការ​បើក​តែ​កន្លះ​ម៉ោង​គឺដី​ជោក​ស្មើ​ ដំ​ណាំ​លាស់​ល្អ​។​ ពិសេស​អំ​ឡុង​ពេល​នោះ​ខ្ញុំ​ក៏​អាច​ទៅ​មើល​ស្រែ​បាន​ទៀត”។​ តាម​ប្រ​សាសន៍​លោក​ ពូឡឹម​ ការ​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​គឺបង់​តែ​ម៉ាស៊ីន​បូម​ទុយោ​និង​ក្បាល​បាញ់​ ដូច្នេះ​ការ​ចំ​ណាយ​មិន​ច្រើន​ទេ។​ ជា​ពិសេស​ គឺ​រដូវ​ប្រាំង ប្រ​ព័ន្ធ​ស្រោច​ស្រព​គឺមាន​ប្រ​សិទ្ធ​ភាព​ណាស់​ អាច​រក្សា​សំ​ណើម​ផង​ ដំ​ណាំ​លូត​លាស់​ល្អ​ និង​ប្រិត​សំ​ចៃ​ទឹក​ផង។​

លោក​ពូលី​ស៊ី​យ៉ែន នៅ​ភូមិ​តា​មាឃ​ ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ មាន​អា​យុ​ ៦០ ឆ្នាំ​ ធ្វើ​ស្រែ​ ៥ ហិក​តា​និង​ដាំ​ដំ​ណាំ​ ១ កុង។​ បន្ទាប់​ពី​ចូល​រួម​ថ្នាក់​ហ្វឹក​ហ្វឺន​ពី​អនុវត្ត​បច្ចេក​វិទ្យា​ ក្នុង​ការ​ដាំ​ដុះ​ គាត់​ក៏​បាន​ជ្រើស​រើស​បច្ចេក​ទេស​ប្រ​ព័ន្ធ​ស្រោច​ស្រព​នេះ​។​ លោក​ពូយ៉ែន ឱ្យដឹង​៖ “ខ្ញុំ​អនុវត្ត​បច្ចេក​ទេស​ស្រោច​ស្រព​ជាង​ ៣ ឆ្នាំ​មក​ហើយ​ គឺមិន​បាច់​រែក​ទឹក​ទៅ​ស្រោច​ដំ​ណាំ​ដូច​កាល​ពី​មុន​ទេ។​ ដាំ​គូ​ឆាយ​ក្នុង​មួយ​កុង​ ខ្ញុំ​ប្រ​មូល​ផល​ខួប​ឆ្នាំ​ ព្រោះ​ពេល​ដែល​គូ​ឆាយ​បាន​ផ្តល់​ទឹក​និង​ដាក់​ជី​គ្រប់​គ្រាន់​គឺលូត​លាស់​ល្អ​ ផ្កា​ធំ​ ប្រ​មូល​ផល​លក់​បាន​ថ្លៃ​។​ នៅ​ពេល​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ខ្ញុំ​ភ្ជាប់​ទៅ​នឹង​ទូរ​ស័ព្ទ​ដៃ​ ដូច្នេះ​នៅ​ផ្ទះ​បញ្ជា​ពី​ចម្ងាយ​គឺប្រ​ព័ន្ធ​បើក​ស្រោច​ដោយ​ខ្លួន​ឯង​តាម​ការ​កំ​ណត់”។​

ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​នេះ​ ភាគ​ច្រើន​គ្រួ​សារ​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ច្រើន​ៗ​សុទ្ធ​តែ​អនុវត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ទាំង​អស់។​ ដោយ​ប្រិត​សំ​ចៃ​បាន​ពេល​វេលា​និង​កម្លាំង​ពល​កម្ម​ ហើយ​ដំ​ណាំ​ក៏​លូត​លាស់​ល្អ។​ លោក​ពូយ៉ែន ឱ្យ​ដឹង​ បន្ថែម​៖ “កសិករ​ខ្មែរ​ឥឡូវ​ឆាប់​ចាប់​យក​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ដើម្បី​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​និង​ទិន្ន​ផល​ខ្ពស់។​ នៅ​ស្រុក​ខ្ញុំ​ ឥឡូវ​នេះ​មាន​ប្រ​ជា​ជន​ខ្មែរ​ជា​ច្រើន​ បាន​វិនិ​យោគ​លើ​ផ្ទះ​សំ​ណាញ់​ វិនិ​យោគប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ដើម្បី​ផលិត​បាន​កសិ​ផល​ស្អាត​ សុវត្ថិ​ភាព​ និង​លក់​បាន​ថ្លៃ។​ អា​ស្រ័យ​ហេតុ​នេះ​ កសិករ​ខ្មែរ​ឆាប់​ធ្វើ​មាន​ពី​ការ​ដាំ​ដំ​ណាំ”៕​

                                លីធាន​-លេង​មី

ចែករំលែកអត្ថបទ