|
គ្រូពេទ្យយ័ញថាញ់។ រូប៖ ហាថាញ់ |
បច្ចុប្បន្ន បងយ័ញថាញ់ ជាអនុប្រធានដំណាក់សុខាភិបាលឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ។ ជាជនរួមជាតិខ្មែរ ហើយបំពេញការងារនៅភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយមានភាពងាយស្រួលក្នុងការងារ។
ក្រោយពីរៀនចប់វិទ្យាល័យនៅឆ្នាំ ២០០៤ បងយ័ញថាញ់ បានដាក់ពាក្យក្នុងកម្មវិធីជម្រើសតាំងរបស់ក្រុងកឹងធើ។ កាលនោះ គាត់ជាប់ជម្រើសចូលរៀនថ្នាក់គ្រូពេទ្យមធ្យមនៅមជ្ឈមណ្ឌលបំប៉នកម្មាភិបាលពេទ្យរបស់មន្ទីរពេទ្យ ១២១ នៅខណ្ឌនិញកេវ។ ក្រោយពីរៀនចប់ គាត់បានចាត់ទៅបម្រើការងារនៅដំណាក់សុខាភិបាលឃុំដុងហ៊ីប។ ពេលឃុំដុងហ៊ីបចែកចេញជា ២ ឃុំ បងក៏វិលមកបម្រើការងារនៅឃុំដុងថាំងវិញ។ បងយ័ញថាញ់ ឱ្យដឹង៖ “ដោយសារបានរដ្ឋគិតគូរឱ្យរៀនសូត្រ រួចបានចាត់មកបម្រើការងារនៅជិតផ្ទះទៀត ម្ល៉ោះហើយខ្ញុំមានក្តីត្រេកអរយ៉ាងក្រៃលែង។ បើប្រៀបជាមួយនឹងមិត្តភ័ក្តិស្របាលគ្នា ខ្ញុំគឺជាមោទនភាពសម្រាប់គ្រួសារកសិករ ដែលលំបាក”។ បានផ្លាស់ប្តូរជីវិតដោយសារការសិក្សារៀនសូត្រ ម្ល៉ោះហើយបងថាញ់ តែងខ្នះខ្នែងក្នុងការងារ និងតែងសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូន។ បងយ័ញថាញ់ រៀបរាប់ឱ្យដឹង៖ “ដំណាក់កាលខ្ញុំទើបមកបម្រើការងារ ផ្លូវជនបទមិនទាន់បានកសាងស្រួលបួលទេ មាមីងភាគច្រើនគឺធ្វើដំណើរដោយផ្លូវទឹក។ ព្រោះហេតុនោះ ពេលឈឺថ្កាត់ម្តងៗ មាមីងច្រើនតែទិញថ្នាំផឹកតាមរយៈទូកលក់ទំនិញ។ អ្នកលក់ទំនិញតាមទូកភាគច្រើនមិនសូវដឹងពីថ្នាំសង្កូវនោះទេ ហេតុនោះគ្រោះថ្នាក់ណាស់។ អាស្រ័យហេតុនោះ ដំណាក់សុខាភិបាលតែងសំណូមពរឱ្យកម្មាភិបាល ត្រូវតែធ្វើឱ្យបានល្អការចលនា ផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរទស្សនៈនេះរបស់ប្រជាជន។ ខ្ញុំនិយាយភាសាខ្មែរបានល្អ ម្ល៉ោះហើយបានចាត់ទទួលបន្ទុកនៅភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ ថើយហ៊ីបនិងដុងថាំងជាដើម”។
គ្រូពេទ្យយ័ញថាញ់ (ខាងឆ្វេង) ខណៈពេលបានតែងតាំងជាអនុប្រធានដំណាក់សុខាភិបាលនៅឆ្នាំ ២០១៧។ រូបថត៖ បុគ្គលផ្តល់ជូន
បងស្រីយឿងធីម៉ាញ់ សហការីសុខាភិបាលរបស់ដំណាក់សុខាភិបាលឃុំដុងថាំង នៅភូមិដុងថាំង រំលឹកឡើងវិញ៖ “គ្រូពេទ្យថាញ់ តែងអស់ពីចិត្តក្នុងការផ្សព្វផ្សាយ ចលនា។ មុននេះ ទោះបីជាផ្លូវចូលកាន់ភូមិលំបាកលំបិនយ៉ាងណាក៏ដោយ ប៉ុន្តែគាត់តែងតែមានមុខ ពេលភូមិត្រូវការផ្សព្វផ្សាយនូវការងារសុខាភិបាលបង្ការ។ មានគ្រួសារខ្លះមិនកម្ចាត់ដង្កូវទឹក គឺគ្រូពេទ្យថាញ់ តែងមកចលនាជារឿយៗ ទោះជាមេឃភ្លៀងឬក្តៅ”។ ការអស់ពីចិត្តរបស់គ្រូពេទ្យថាញ់ រួមជាមួយនឹងមុខជំនាញវិជ្ជាជីវៈ ជាសន្សឹមៗប្រជាជនក៏ជ្រួតជ្រាប និងធ្វើឱ្យមិត្តរួមអាជីពវ័យក្មេងយកតម្រាប់តាម។ គ្រូពេទ្យវ័យក្មេងង្វៀងហុងឃីម ឱ្យដឹង៖ “បងថាញ់ តែងជិតដិតនិងជួយណែបង្ហាញដោយអស់ពីចិត្ត ទើបខ្ញុំមិនអល់អែកកាលដែលមកបម្រើការងារនៅដំណាក់សុខាភិបាលដំបូង។ វិធីសាស្ត្រដែលបងថាញ់ ផ្សារភ្ជាប់ជាមួយនឹងមូលដ្ឋាន ក៏ជាមេរៀនជាក់ស្តែងសម្រាប់ខ្ញុំផងដែរ”៕
ហាថាញ់ - វិមាន