ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/02/2023 - 16:42

សិក្ខា​សាលា​បូក​សរុប​ ២០ ឆ្នាំ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ២៣-NQ/TW ស្តីពី​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​

នៅ​ក្រុង​ហូជី​មិញ​ គណៈ​ចង្អុល​ការ​បូក​សរុប​សេចក្តី​សម្រេច​លេខ​ ២៣-NQ/TW រៀប​ចំ​សិក្ខា​សាលា​ បូក​សរុប​ ២០ ឆ្នាំ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ២៣-NQ/TW ចុះ​ថ្ងៃ​ទី១២ ខែ​មីនា​ ឆ្នាំ​ ២០០៣ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ (នីតិ​កាល​ IX) ស្តីពី​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ ដើម្បី​ប្រ​ជា​ជន​សម្បូរ​សប្បាយ​ ប្រ​ទេស​ជាតិ​រុង​រឿង​ សង្គម​សមភាព​ ប្រ​ជា​ធិប​តេយ្យ ស៊ី​វិ​ល័យ​ (សេចក្តី​សម្រេច​ ២៣-NQ/TW) នៅ​តំ​បន់​ភាគ​ខាង​ត្បូង។​

អ្នក​តំ​ណាង​ថ្លែង​យោ​បល់​ក្នុង​អង្គ​សិក្ខា​សាលា​។​

ធ្វើ​បទ​បង្ហាញ​ក្នុង​អង្គ​សិក្ខា​សាលា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្ដោត​លើ​ការ​វាយ​តម្លៃ​លទ្ធ​ផល​ ២០ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​ ២៣- NQ/TW; ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ អ្នក​កាន់​សាសនា​ ជន​រួម​ជាតិ​ភាគ​តិច​ដែល​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​; ចលនា​គ្រប់​ស្រ​ទាប់​វណ្ណៈ​ ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​នា​នា​; លើក​សំ​ណើ​ទិស​ដៅ​ ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​ លើក​កម្ពស់​ជាង​ទៀត​អំ​ពី​កម្លាំង​ទូទាំង​ជន​ជាតិ​កសាង​ និង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​រយៈ​ពេល​ខាង​មុខ​។​

បូក​សរុប​អង្គ​សិក្ខា​សាលា​ លោក​វ៉វ៉ាន់​ថឿង សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​គណៈ​លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​បូក​សរុប​សេចក្តី​សម្រេច​លេខ​ ២៣- NQ/TW គូស​បញ្ជាក់​៖ ការ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ២៣-NQ/TW មាន​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​ ក្នុង​ការ​ជំ​រុញ​បុព្វ​ហេតុ​ផ្លាស់​ថ្មី​ ឧស្សា​ហូប​នីយ​កម្ម​ ភាវូប​នីយ​កម្ម​ សមាហរណ​កម្ម​អន្តរ​ជាតិ​នៃ​ប្រ​ទេស​ជាតិ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​បុព្វ​ហេតុ​ សក្តា​នុពល ឧត្តម​ភាព​ និង​កិត្យា​នុភាព​អន្តរ​ជាតិ​របស់​ប្រ​ទេស​ជាតិ​កាន់​តែបាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប្រ​ការ​នេះ​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត​ XIII របស់​បក្ស៘

តាម​ប្រ​សាសន៍​លោក​ វ៉វ៉ាន់​ថឿ ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ ពិត​ប្រា​កដ​របស់​ប្រ​ជា​ជន​ គឺជា​ចំ​ណុច​ចាប់​ផ្តើម​ដ៏​សំ​ខាន់​រាល់​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ក្នុង​នោះ​ត្រូវ​យក​ប្រជា​ជន​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ ជាស្នូល​ជា​សំ​ខាន់​រាល់​ការ​កំ​ណត់​ គោល​នយោ​បាយ​; ទឹក​ចិត្ត​ប្រ​ជា​ជន​ ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ គឺជា​ការ​វាស់​ស្ទង់​ដ៏​សំ​ខាន់​បំ​ផុត​សម្រាប់​ស្ទង់​គុណ​ភាព​រាល់​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​។​ ក្នុង​ដំ​ណាក់​កាល​ថ្មី​ ត្រូវ​តែ​សង្កត់​ធ្ងន់​ជាង​ទៀត​ទៅ​លើ​បញ្ហា​នេះ​។​

លោក​វ៉វ៉ាន់​ថឿង សំ​ណូម​ពរ​៖ ដើម្បី​កសាង​និង​ពង្រីក​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ជំ​រុញ​កិច្ច​ការ​កសាង​ កែ​លម្អ​បក្ស​ និង​ប្រ​ព័ន្ធ​នយោ​បាយ​ ប្ដេជ្ញា​ពុះ​ពារ​តស៊ូ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ភាព​អសកម្ម​ ប្រ​ឆាំង​ចរិយា​មារ​យាទ​អា​ស្រូវ​ក្នុង​បក្ស​ ក៏​ដូច​ជា​ក្នុង​សង្គម​ លើក​កម្ពស់​កម្រិត​បញ្ញា​ក្នុង​បក្ស​ដោយ​ឥត​ឈប់​ឈរ​ លើក​កម្ពស់​ជំ​ហរ​នយោ​បាយ​របស់​បក្ស​ ផ្លាស់​ថ្មី​វិធី​ដឹក​នាំ និង​កាន់​អំ​ណាច​របស់​បក្ស​ ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រ​ទេស​ជាតិ​រឹង​មាំ​ឈាន​ឡើង​។​ ត្រូវ​តែ​កសាង​កង​ជួរ​ថ្នាក់​ដឹក​នាំ​មួយ​ឱ្យ​ទៅ​ជា​គំ​រូ​ គ្រប់​លក្ខណ​សម្បត្តិ​សមត្ថ​ភាព​ ប្រ​ជា​ប្រិយ​ សម​ស្រប​ទៅ​នឹង​ភារ​កិច្ច៕​

ក្រុម​អ្នក​យក​ព័ត៌​មាន​-ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ