ដោយមានចរិតឧស្សាហ៍ព្យាយាម ចូលចិត្តរៀនសូត្រ លោកថាច់សុផល នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ បានជម្នះលំបាកក្នុងជីវភាព ឈានឡើងធូរធារ ផ្តើមពីទម្រង់បិតស្រា ចិញ្ចឹមជ្រូក។ តាមទម្រង់នេះ គាត់ក្លាយជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
លោកថាច់សុផល កំពុងថែទាំហ្វូងជ្រូក។
លោកថាច់សុផល ឱ្យដឹង៖ “ខ្ញុំកើតនិងធំដឹងក្តីក្នុងគ្រួសារកសិករ ជីវភាពគ្រួសារជួបលំបាកច្រើន។ ឆ្នាំ ១៩៨៨ បន្ទាប់ពីរៀបការចេញនៅដោយឡែក ឪពុកម្តាយគាត់ឱ្យជ្រូក ២ ក្បាល គ្មានដីផលិតកម្ម ប្តីប្រពន្ធ ខ្ញុំទៅធ្វើការឈ្នួលគ្រប់បែបសព្វយ៉ាងដើម្បីផ្គត់ផ្គង់ជីវភាព។ ប៉ុន្មានឆ្នាំដំបូង ជីវភាពគ្រួសារជួបការលំបាកខ្លាំង ព្រោះគ្មានដើមទុន ដូច្នេះ ពីរនាក់ប្តីប្រពន្ធត្រូវទៅធ្វើការឈ្នួល និងចិញ្ចឹមសត្វជាចម្បង។ កាលនោះ ប្តីប្រពន្ធខ្ញុំលំបាកណាស់ លំបាកបំផុតគឺមិនចេះបច្ចេកទេសចិញ្ចឹមជ្រូក រីឯការបិតស្រាក៏ពុំសូវមានម៉ូយ។ ក្រោយៗមក ខ្ញុំរៀនសូត្របន្ថែមពីទម្រង់បង្កើតកសិដ្ឋាន ផ្តើមពីវគ្គហ្វឹកហ្វឺនដែលឃុំរៀបចំឡើងនិងស្រាវជ្រាវ តាមរយៈសៀវភៅ កាសែតពីរបៀបជ្រើសរើសពូជ ពិនិត្យតាមដានសុខភាពជ្រូក និងទទួលបានប្រាក់កម្ចី ១០០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក ដើម្បីពង្រីកទម្រង់ចិញ្ចឹមជ្រូក។ ទន្ទឹមនឹងនោះ ខ្ញុំក៏ស្វែងរកដៃគូជួញដូរ ដើម្បីធានាច្រកចេញរបស់ផលិតផលស្រានិងជ្រូក”។
លោកថាច់សុផល (កណ្តាល) កំពុងពិភាក្សាជាមួយនឹងកម្មាភិបាលឃុំភឿកហ៊ឹង។
ដោយការឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក ទើបទម្រង់បិតស្រា ចិញ្ចឹមជ្រូករបស់គ្រួសារលោកថាច់សុផល កាន់តែមានការរីកចម្រើន។ រហូតមកទល់នឹងបច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមជ្រូករបស់គាត់ដរាបណាក្នុងទ្រុងក៏មានជ្រូកសាច់ពី ២០-៣០ ក្បាល រីឯការបិតស្រាវិញក៏មានម៉ូយកាន់តែច្រើន។ គ្រួសារលោកសុផល លក់ជ្រូកសាច់ ២ លើកក្នុងមួយឆ្នាំ។ រៀងរាល់ឆ្នាំ ចំណូលជាមធ្យមពីការបិតស្រានិងចិញ្ចឹមជ្រូក បន្ទាប់ពីទូទាត់នៅចំណេញជាង ១០០ លានដុង។ ជាង ៤០ ឆ្នាំផ្សារភ្ជាប់នឹងរបរបិតស្រានិងចិញ្ចឹមជ្រូក ប្តីប្រពន្ធគាត់សន្សំសំចៃបន្តិចម្តងៗ ទិញបានដី សម្រាប់ធ្វើស្រូវដល់ទៅ ២៥ កុង។
មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែ លោកថាច់សុផល នៅទាំងបានគេស្គាល់ជាសមាជិកកសិករម្នាក់ តែងជួយគ្រួសារដែលមានស្ថានភាពលំបាកដោយអស់ពីចិត្ត។ លោកថាច់ជា ប្រធានសាខាសមាគមកសិករភូមិស្លែងថ្មី ឱ្យដឹង៖ “កសិករ ថាច់សុផល តែងឧបត្ថម្ភដល់ការងារសុខុមាលភាពសង្គមនៅភូមិភាគ មានដូច៖ ប្រាក់ សម្ភារៈប្រើប្រាស់ ជួយឱ្យមាមីងខ្មែរក្រីក្រក្នុងភូមិ។ ជាក់ស្តែង គាត់បានជួយឧបត្ថម្ភដល់អ្នកមីងគឹមធីប៉ែក ជាមនុស្សចាស់គ្មានទីពឹង មានដូចជាអង្ករនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជួយឱ្យអ្នកមីងប៉ែកជម្នះបានការលំបាកក្នុងជីវភាព”៕
សឺនម៉ាល័យ-មុនី