យោងតាមគណៈជនជាតិខេត្តគៀងយ៉ាង ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ឆ្នាំ ២០២២ ការងារគិតគូរដល់ជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ លេចធ្លោបំផុតគឺការផ្គួបបញ្ចូលកម្មវិធីកសាងជនបទថ្មី ជាមួយនឹងកម្មវិធីទិសដៅពីការកាត់បន្ថយភាពក្រីក្រដោយចីរភាព នៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ល។ អាស្រ័យហេតុនោះ អត្រាគ្រួសារជនរួមជាតិភាគតិចក្រីក្រ ថយចុះនៅក្រោម ៤,៨%។ ការងារអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិច ក៏បានខេត្តអនុវត្តល្អ តាមរយៈពិធីបុណ្យ កម្មវិធីសិល្បៈ និងថ្នាក់អក្ខរកម្មខ្មែរ។
កម្មវិធីជំនួយផលិតកម្ម ជួយដល់គ្រួសារខ្មែរជាច្រើននៅខេត្តគៀងយ៉ាង
បានចាកផុតពីភាពក្រីក្រ។
គណៈជនជាតិខេត្តគៀងយ៉ាង បន្តសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី និងគោលនយោបាយពិសេសដោយឡែក សំដៅលើកកម្ពស់គុណភាពជីវភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារជនរួមជាតិភាគតិចក្រីក្រក្នុងទូទាំងខេត្ត ចុះទាបជាងទៀតក្នុងឆ្នាំ ២០២៣៕
យ័ញភុក - បកប្រែ៖ សុផន