09/01/2023 - 14:35

ការ​ពារ​រឹង​មាំ​តំ​បន់​ព្រំដែន​

របាយ​ការណ៍​ពិនិត្យ​មើល​ការ​ងារ​សមូហ​ភាព​ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង​ បាន​បញ្ជាក់​ ឆ្នាំ​ ២០២២ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ បាន​បញ្ជ្រាប​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​សេចក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា អាជ្ញា​របស់​ថ្នាក់​លើ។ ដឹក​នាំ​រៀប​ចំ​អនុវត្ត​សម្រេច​ និង​សម្រេច​លើស​ភាគ​កម្រិត​នៃ​សេចក្តី​សម្រេច​ចិត្ត​ដាក់​ចេញ​ ដូច​៖ កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​; កសាង​សា​ខា​បក្ស បក្ខ​ភាគ​ អង្គ​ការ​ចាត់​តាំង​បក្ស​រឹង​មាំ​ផ្នែក​ខាង​នយោ​បាយ​ សតិអា​រម្មណ៍​ សីល​ធម៌​។ អំ​ពី​ការ​ប្រ​យុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​ កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង​ បាន​បង្កើត​ករណី​ពិសេស​ៗជា​ច្រើន​ ពង្រាយ​កង​កម្លាំង មធ្យោបាយ​ ម្ចាស់​ការ​សហការ​ជា​មួយ​នឹង​កង​កម្លាំង​ឯទៀត​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​។ ចាប់​ ១០៣ ករណី ដោយ​មាន​មុខ​សញ្ញា ៨២៨ នាក់​ រឹប​អូស​បារី​ខុស​ច្បាប់​ជាង​ ៣៥.០០០ កញ្ចប់ ស្ករសជាង​ ៩០.០០០ គីឡូក្រាម ប្រេង​ DO ជាង​ ៣៦.០០០ លីត្រ និង​វត្ថុ​តាង​មាន​តម្លៃ​ផ្សេង​ៗជា​ច្រើន​ទៀត​។

សម​មិត្ត​ម៉ាយ​វ៉ាន់​ហ្វិញ​ អនុប្រ​ធាន​ប្រចាំ​ការ​នៃ​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​ ប្រធាន​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​គៀង​យ៉ាង​ ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រជុំ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​មើល​ការ​ងារ​សមូហ​ភាព​និង​បុគ្គល​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​បក្ស បញ្ជា​ការ​ដ្ឋាន​កង​ទ័ពការ​ពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​ ២០២២ ប្រធាន​ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្ត​គៀង​យ៉ាង​ ម៉ាយ​វ៉ាន់​ហ្វិញ សំ​ណូម​ពរ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង​ រៀប​ចំ​ការ​ពារ​រឹង​មាំ​តំ​បន់​ព្រំដែន​; សហ​ការ​ជា​មួយ​នឹង​កង​កម្លាំង​ឯទៀត​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ រត់ពន្ធ​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់​…៕

                                   យោង​៖ កាសែត​គៀង​យ៉ាង​-មុនី

ចែករំលែកអត្ថបទ