មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/12/2022 - 15:16

មិន​អល់​អែក​អនុវត្ត​បច្ចេក​ទេស​បណ្តុះ​ផ្សិត​អំ​បោះ​

មក​កាន់​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង សួរ​រក​ឈ្មោះ​បង​ស្រី​យឿង​យ៉ារី នៅ​ភូមិ​ដាយ​អ៊ូយ អ្នក​ណា​ក៏​ស្គាល់​និង​ស្ងើច​សរ​សើរ​ដែរ​។ ពី​ព្រោះ​បង​ស្រី​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ភូមិ​ដែល​ហ៊ាន​វិនិ​យោគ​ អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​បណ្តុះ​ផ្សិត​អំ​បោះ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួសារ​។

បង​ស្រីយឿង​យ៉ារី កំ​ពុង​ពិនិត្យ​ដំ​បែ​ផ្សិត។

ធ្លាប់​ធ្វើ​ជា​កម្ម​ករ​ក្រុម​ហ៊ុន​កាត់​ដេរ​នៅ​ក្រុង​ហូជី​មិញ​ ម្ល៉ោះ​ហើយ​បង​ស្រី​យ៉ារី យល់​ច្បាស់​ពី​ការ​លំ​បាក​របស់​អ្នក​ដែល​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​ស្រុក​។ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​រៀប​អា​ពាហ៍​ពិពាហ៍​ បង​ស្រី​បាន​សម្រេច​ចិត្ត​ធ្វើ​មាន​បាន​លើ​តំបន់​ដី​ភូមិ​ស្រុក​របស់​ខ្លួន​។ ក្រៅ​ពី​ធ្វើ​ស្រែ ដាំ​ដំ​ណាំ​រួម​ផ្សំ​ប៉ុន្មាន​កុង​ដី​ បង​ស្រី​បាន​ស្វែង​យល់​ស្រាវ​ជ្រាវ​ព័ត៌​មាន​ពី​បច្ចេក​ទេស​បណ្តុះ​ផ្សិត​អំ​បោះ​តាម​ប្រព័ន្ធ​អីុនធឺ​ណិត​ ។ ឆ្នាំ​ ២០២១ បង​ស្រី​យ៉ារី សាក​ល្បង​បណ្តុះ​ ១០ កញ្ចប់ ប៉ុន្តែ​បរា​ជ័យ​។ ទោះ​បី​ដូច្នោះក៏​ដោយ​ បង​ស្រី​មិន​រួញ​រា​នៅ​តែ​បន្ត​ការ​បណ្តុះ​ ៤០ កញ្ចប់​បន្ថែម​ទៀត​ ប៉ុន្តែ​ផ្សិត​ផ្តល់​ផល​បាន​ប្រ​មាណ​ ៦០% ប៉ុណ្ណោះ​។ អា​ស្រ័យ​ដោយ​មិន​ទាន់​ដឹង​ វិធី​ថែ​ទាំផ្សិត និង​ស្រព​ទឹក​បាន​គ្រប់​គ្រាន់​ រក្សា​ជាតិ​សំ​ណើម​ ពន្លឺ​ថ្ងៃ​ ទើប​មិន​លូត​លាស់​ទៅ​ជា​ផ្សិត។ ក្រោយ​ពី​បណ្តុះ​បាន​ ២ លើក​ បង​ស្រី​ចេះ​បច្ចេក​ទេស​ខ្លះ​ៗ​ហើយ​បាន​ទិញ​ដំ​បែ​ផ្សិត ១០០ កញ្ចប់​បណ្ដុះ​ជា​បន្ត​ ទី​បំ​ផុត​ក៏​ទទួល​បាន​ជោគ​ជ័យ​។

បង​ស្រី​យ៉ារី ឱ្យ​ដឹង​៖ “ការ​បណ្តុះ​ផ្សិត​អំ​បោះ​ ដំបូង​បង់​ខាត​ដើម​ទុន​ច្រើន​ ពី​ព្រោះ​ត្រូវ​វិនិ​យោគ​ ធ្វើ​ធ្នើរ​ដាក់​តម្កល់​ដំបែ​ផ្សិត ដាក់​ទុយោ​ទឹក​បាញ់ ទឹក​ដោយ​ស្វ័យ​ប្រវត្តិ​អំ​ពូល​ភ្លើង​ កង្ហារ និង​ធានា​អនា​ម័យ​ស្អាត​បាត​។ ក្រៅ​ពី​នេះ​ ការ​បណ្តុះ​ផ្សិត​អំ​បោះ​សំ​ខាន់​ដំ​បែ​ឡើង​ស្មើ​នោះ​គឺ​ផ្សិត​លូត​លាស់​ល្អ​”។ ចេះ​ពី​បច្ចេក​ទេស​បណ្ដុះ បង​ស្រី​យ៉ារី ក៏​ពង្រីក​ផ្ទៃដី​ ៨០ ម៉ែត្រ​កា​រ៉េ​ដើម្បី​ធានា​កន្លែង​ដាក់​តម្កល់​ដំ​បែ​និង​មណ្ឌល​ដែល​ប្រ​មូល​ផល​ផ្សិត​ពី​ ៨.៥០០ ដល់​ ១០.០០០ កញ្ចប់។ បើ​តាម​បង​ស្រី​យ៉ារី ក្រោយ​រយៈ​ពេល​ចុះ​ដំបែបាន​ ២ ខែ​ ត្រូវ​អនុវត្ត​វិធាន​ការ​បច្ចេក​ទេស​ចាំ​បាច់​ដូច​៖ ពិនិត្យ​មើល​សំ​បុក​ពីង​ពាង​ រួច​យក​សំ​ឡីគ​ចុក​ឆ្នុក​កញ្ចប់​ដំបែ​ឱ្យ​ជិត​។ ទន្ទឹម​នឹង​នោះ​ ស្រព​ទឹក​ដោយ​ក្បាល​បាញ់​ទឹក​ផ្សែង​ក្រួច​ជា​ប្រ​ចាំ​ពី​ ៤-៦ ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​រក្សា​សំ​ណើម​ក្នុង​បរិយា​កាស​ដែល​បណ្តុះ​។ បច្ចុប្បន្ន​ ផ្សិត​ជា​មធ្យម​តម្លៃ​លើ​ទីផ្សារ​ពី​ ៣០.០០០ ដុង​/គ.ក។ បង​ស្រី​យ៉ារី ឱ្យ​ដឹង​បន្ថែម​៖ “សព្វ​ថ្ងៃ​ដឹង​ពី​រយៈ​ពេល​លូត​លាស់​របស់​ផ្សិត ម្ល៉ោះ​ហើយ​ខ្ញុំ​បណ្តុះ​ផ្សិត​ជា​បន្ត​បន្ទាប់​ ធ្វើ​បាន​ដូច្នេះ​ទើប​មាន​ផ្សិត​គ្រប់​លក់​ខួប​ប្រាំង​វស្សា។ ខណៈ​ពេល​ផ្សិត​ចេញ​ក្រ​ពុំ​នោះ​ គឺ​ប្រ​មូល​ផល​ភ្លាម ប្រ​សិន​បើ​មិន​ដក​ទេ ទុក​តែ​ពីរ​បីនា​ទី​គឺ​ផ្សិត​លា​ពិបាក​នឹង​លក់​។ បច្ចុប្បន្ន​ ខ្ញុំ​បោះ​ម៉ូយ​ឱ្យ​អ្នក​លក់​នៅ​តាម​ភូមិ​ស្រុក​និង​តាម​ផ្សារ​ឃុំ​នានា​ជិត​ខាង​។ ផ្តើម​ពី​ការ​បណ្តុះ​ផ្សិត ទើប​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​”។ បើ​តាម​បង​ស្រី​យ៉ារី សព្វ​ថ្ងៃ​ខ្ញុំ​បាន​ធ្វើ​លិខិត​ផ្ញើ​ទៅ​សមា​គម​នារី​ឃុំ​ភូមី​ដើម្បី​ចុះ​ឈ្មោះ​ កម្ម​សិទ្ធិ​បញ្ញា​ផលិត​ផល​ផ្សិត​អំ​បោះ​ ដើម្បី​បាន​ទទួល​ស្គាល់​ជាផលិត​ផល​ OCOP។ ក្នុង​គោល​បំ​ណង​ផ្សាយ​ផលិត​ផល​សុវត្ថិ​ភាព​ អនា​ម័យ​ចេញ​ទៅ​ទីផ្សារ​ ឆ្លើយ​តប​តាម​តម្រូវ​ការ​អតិ​ថិជន​។

លោក​ស្រីសើុង​បទុម អនុ​ប្រធាន​សមា​គម​នារីឃុំ​ភូមី ឱ្យ​ដឹង​៖ “ទម្រង់​បណ្តុះ​ផ្សិត​អំ​បោះ​របស់​បង​ស្រី​យឿង​យ៉ារី ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ ទី​ផ្សារ​ពេញ​និយម​ផង​។ បច្ចុប្បន្ន​ សមា​គម​បាន​ឧបត្ថម្ភ​ដើម​ទុន​ដល់​បង​ស្រី​យ៉ារី ពង្រីក​ទម្រង់​និង​បច្ចេក​ទេស​ដើម្បី​ធានា​ក្នុង​ការ​បណ្តុះ​ផ្សិត​នៅ​ពេល​ផលិត​ផល​សម្រេច​បទដ្ឋាន​ OCOP”៕

                               លីធាន​-លីសៀ

ចែករំលែកអត្ថបទ