12/12/2022 - 14:46

ឃុំ​ហ៊ីវ​ទឺ អនុវត្ត​ល្អ​កិច្ច​ការ​យោ​ធា​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ៊ីវ​ទឺ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ បាន​ដំណើរ​ការ​មាន​របៀប​រៀប​រយ​ មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​រាល់​ភាគ​កម្រិត ភារ​កិច្ច​យោ​ធា ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​។

កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ អង្គ​ការ​មហា​ជន​ឃុំ​ជួយ​ប្រ​ជា​ជន​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​តាម​ផ្លូវ​ជាតិ​លេខ​ ៦០ លើ​ភូមិ​សាស្រ្ត​ឃុំ។

លោក​ដង​ក្វឹក​ត្វង មេ​បញ្ជា​ការ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ៊ីវ​ទឺ ឱ្យដឹង៖ “ជា​ឃុំ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ ៦៧% ហេតុ​នោះ កិច្ច​ការ​ធា​នា​យោ​ធា​ការ​ពារ​ប្រ​ទេស​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណៈ​ដើម្បី​ជួយ​ប្រ​ជា​ជន​លំ​នឹង​ចិត្ត​ផលិតកម្ម​ លំ​នឹង​ជីវ​ភាព។ រៀង​រាល់​ឆ្នាំ គណៈបញ្ជា​ការ​យោ​ធា​ឃុំ​អនុវត្ត​ល្អ​ការ​ងារ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ចេញ​សេចក្ដី​សម្រេច​ដឹក​នាំ ចង្អុលការ​កិច្ច​ការ​យោ​ធា​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​ លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ជ្រើស​រើស​និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព។ ឆ្នាំ ២០២២ ក្រុមប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​បាន​បញ្ជូន​យោ​ធិន​ថ្មី​ទៅ​ថ្នាក់​លើ ១២ នាក់ សម្រេច ១០០% បើ​ប្រៀប​ទៅ​នឹង​ផែន​ការ​; សហការ​ជា​មួយ​នឹង​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​ ធ្វើ​ការ​ហ្វឹក​ហ្វឺន​ដល់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​សម្រេច ១០០% នៃ​ចំ​នួន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​តាម​ភាគ​កម្រិត​ដែល​ប្រ​គល់​ជូន”។

ឆ្នាំ ២០២២ គណៈ​បញ្ជា​ការ​យោ​ធា​សហការ​ជា​មួយ​នឹង​នគរ​បាល​ឃុំ ដើរ​ល្បាត​បាន​ ១៤៦ លើក​ លុប​បំ​បាត់​បាន​ ១៣ ក្រុម; ក្នុង​នោះ មាន​ ១ ក្រុម ​មាន​មុខ​សញ្ញា ៨ នាក់ ​ត្រូវ​បាន​សង្ស័យ​លេង​ល្បែង​ស៊ី​សង​; ១៤ ក្រុម មាន​មុខ​សញ្ញា ១០២ នាក់​ដែល​ផ្ដុំ​គ្នា​ពេល​យប់​អា​ធាត្រ​ហួស​ម៉ោងកំ​ណត់។ សហការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ ចលនា ៤៤ គ្រួសារ​ដែលប្រ​កប​របរ​លក់​ដូរ​លើ​ភូមិ​សាស្រ្ត​ ចុះ​កិច្ច​សន្យា​មិន​លក់​ទំ​និញ​ក្លែង​ក្លាយ ទំ​និញ​ហាម​ឃាត់ មិន​ស្ដុក​ទុក​ទំ​និញ មិន​បង្កើន​ថ្លៃ លក់​តាម​ថ្លៃ​បិទ​ប្រ​កាស​។

លោក​ថាច់​តូ នៅ​ភូមិ​តឹង​ដាយ ឱ្យដឹង៖ “កម្មា​ភិបាល​ យុទ្ធ​ជន​ គណៈបញ្ជា​ការ​យោ​ធា​ឃុំ​អនុវត្ត​ល្អ​ការ​ងារ​កៀរ​គរ​មហា​ជន​ ចលនា​មហា​ជន​ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចូល​រួម​កសាង​ជន​បទ​ថ្មី កសាង​យោ​ធាការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​រឹង​មាំ។ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម​ កម្មា​ភិបាល​ យុទ្ធ​ជន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួសារ​គោល​នយោ​បាយ គ្រួ​សារ​ក្រីក្រ​ គ្រួសារ​ជួប​ការ​លំ​បាក​”។

លោក​ឡឹម​វ៉ាន់​ហ៊ីវ ប្រ​ធាន​គណៈកម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ៊ីវ​ទឺ ឱ្យដឹង៖ “គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ បាន​កំ​ណត់​ច្បាស់​ថា​ ការ​កសាង​គ្រឹះ​ស្ថាន​យោ​ធា​ការ​ពារ​ប្រ​ទេស​ទូទាំងប្រ​ជា​ជន​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ គឺទង្វើ​ជា​ប្រ​ចាំ បន្ត​បន្ទាប់ កើត​ឡើង​ដោយ​ទង្វើ សកម្ម​ភាព​ជាក់​ស្ដែង សំ​ដៅ​លើក​កម្ពស់​គោល​ជំហរ​នយោ​បាយ ហាត់​ពត់​គុណ​សម្បត្តិ​ សីល​ធម៌ ផ្នត់​រស់​នៅ របៀប​រស់​នៅ​និង​ធ្វើ​ការ​ដល់​កម្មាភិបាល​ បក្ខ​ជន​។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏សំ​ខាន់​សម្រាប់​កសាង​ឃុំ​រឹង​មាំ​អំ​ពីការ​ការ​ពារ​ប្រ​ទេស-សន្ដិ​សុខ​”៕ 

     សើុង​ម៉ាល័យ - ថាច់​ធី

ចែករំលែកអត្ថបទ