ចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែខេត្តសុកត្រាំង បានបង្កជាកម្លាំងចលករ ជំរុញទឹកចិត្តកសិករបង្វែរហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មកសិកម្មតាមទិសដៅទំនើប។ ផ្តើមពីនោះ ឃើញមានកសិករខ្មែរជាច្រើនផលិតកម្ម ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត និងមជ្ឈិម។
សមាគមកសិករខេត្តជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់កសិករផលិតកម្មធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។
តួយ៉ាងដូចកសិករផាងវ៉ាន់ថេ នៅឃុំទ្រិញភូ ស្រុកកេសាច់ ជាមួយនឹងទម្រង់ដាំផ្លែ ទឹកដោះពណ៌ស្វាយ ឆ្លាស់នឹងមង្ឃុត ក្រូចឆ្មារ ដូងតឿ រកបានប្រាក់ចំណូលជាង ២,៥ ពាន់លានដុង/ឆ្នាំ។ ចំណែកកសិករឌាំងវ៉ាន់ខើយ នៅឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ជាមួយនឹងទម្រង់ចិញ្ចឹមបង្គាឧស្សាហកម្ម រកបានប្រាក់ចំណូលជាង ២,១ ពាន់លានដុង/ឆ្នាំ; កសិករអុងវ៉ាន់ចៀង នៅទ្រីប្រជុំជនឡុងភូ ជាមួយនឹងទម្រង់ចិញ្ចឹមពពែ រកបានប្រាក់ចំណូលជាង ៤៧៥ លានដុង/ឆ្នាំ; កសិករឡឹមសែ សង្កាត់ទី ៥ ក្រុងសុកត្រាំង ជាមួយនឹងទម្រង់ផលិតស្រូវ-ចិញ្ចឹមគោទឹកដោះ រកបានប្រាក់ចំណូលជាង ១,២ ពាន់លានដុង/ឆ្នាំ។ល។
ផលិតស្រូវគុណភាពខ្ពស់ជួយកសិករខ្មែរជាច្រើនធ្វើមានបានឆាប់រហ័ស។
ពូឡឹមសែ គឺជាកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម ចែករំលែក៖ “សម័យបច្ចេកវិទ្យា ម្ល៉ោះហើយក្នុងការបង្កបង្កើនផល ត្រូវតែតាមឱ្យទាន់ទីផ្សារនោះទើបអាចធ្វើមានបាន។ បច្ចុប្បន្ន ដីជាង១១ ហិកតា ខ្ញុំធ្វើពូជស្រូវគុណភាពខ្ពស់ ទិញត្រាក់ទ័រម៉ាស៊ីនកាត់ស្រូវ ម៉ាស៊ីនមូរចំបើង។ល។ ដើម្បីបម្រើការបង្កបង្កើនផល។ ទន្ទឹមនឹងនោះ ក៏បានចុះកិច្ចសន្យានឹងអាជីវកម្ម ដើម្បីប្រមូលទិញស្រូវ។ ក្រៅពីនេះ ខ្ញុំចិញ្ចឹមគោជាង ២០ ក្បាលដើម្បីបង្កើនប្រាក់ចំណូល។ ជាមួយនឹងទម្រង់ទាំងនេះ រៀងរាល់ឆ្នាំ ខ្ញុំបង្កើតការងារសម្រាប់ពលករជាង ២០ នាក់ មានការងារធ្វើជាប្រចាំនៅភូមិស្រុកផងដែរ”។
បើតាមសមាគមកសិករខេត្តសុកត្រាំង ដំណាក់កាលឆ្នាំ ២០១៩-២០២២ មធ្យមភាគ រៀងរាល់ឆ្នាំ ចំនួនសមាជិកកសិករដែលចុះឈ្មោះជាកិត្តិនាមគ្រួសារកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់កើនឡើងជានិច្ច ឆ្នាំក្រោយខ្ពស់ជាងឆ្នាំមុនៗ។ គ្រួសារមានប្រាក់ចំណូលជាមធ្យមភាគពី ៤៥០ លានដុងដល់រាប់ពាន់លានដុង/គ្រួសារ/ឆ្នាំ កើនឡើងជាលំដាប់។ លុះដល់ចុងឆ្នាំ ២០២១ សមាគមកសិករបានទទួលស្គាល់ ៨០.៤១១ គ្រួសារសម្រេចកិត្តិនាមជាកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែគ្រប់ដាប់ថ្នាក់។
តាមប្រសាសន៍លោកស្រី ផាមឡែឡាម ប្រធានសមាគមកសិករខេត្តសុកត្រាំង បើប្រៀបធៀបនឹងដំណាក់កាលឆ្នាំ ២០១៧–២០១៩ ចំនួនគ្រួសារដែលមានកម្រិតប្រាក់ចំណូលជាង ៤៥០ លានដុង/ឆ្នាំ កើនជាង ២,៥ ដង គ្រួសារដែលមានកម្រិតប្រាក់ចំណូលជាង ១ ពាន់លានដុង/ឆ្នាំ កើន ៤,៥ ដង។ នេះសឱ្យឃើញថា ការចលនាបន្តអភិវឌ្ឍកាន់តែមានភាពស៊ីជម្រៅ មានការរីកសាយភាយដល់កសិករ។ ដូច្នេះ ចលនាបានរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតកសិករអំពីការអភិវឌ្ឍសេដ្ឋកិច្ចជនបទ; ឃើញមានទម្រង់កសិករជាច្រើនដែលអនុវត្តបច្ចេកវិទ្យា ៤.០៕
យ្វីអាញ-លីសៀ