ហ្គក្វាវជាស្រុកស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល មានជនជាតិខ្មែររស់នៅកុះករបំផុតរបស់ខេត្តគៀងយ៉ាង។ ដោយបានការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ ទើបស្រុកហ្គក្វាវមានភាពផុសផុលលូតលាស់ដូច្នេះ។
ផ្សារណាត់ក្នុងក្របខណ្ឌទិវាបុណ្យវប្បធម៌នៅស្រុកហ្គក្វាវ។
កំណាត់ផ្លូវចាប់ពីផ្លូវបែកជាបីសុកវ៉ែន ចូលទៅកាន់មជ្ឈមណ្ឌលទីប្រជុំជនមានភាពវិវឌ្ឍន៍ច្រើនបើប្រៀបនឹងកាលពី ៣ ឆ្នាំមុន។ ផ្ទះសម្បែងទ្រុឌទ្រោម ធារផ្ទះប្របមាត់ទឹកហាង កំប៉ិកកំប៉ុកធម្មតា។ល។ ឥឡូវត្រូវបានជំនួសដោយផ្ទះឥដ្ឋសមរម្យ វីឡាថ្មីៗ។ ប្រជ្រៀតចូលនឹងផ្ទះថ្មី គឺមានហាងលក់គ្រឿងតុបតែងក្នុងផ្ទះ សម្ភារៈសំណង់ និងសាខាលក់គ្រឿងដែក ស័ង្កសី ។ល។ ហាងណាក៏ធំ មានទីធ្លាធំទូលាយ។ បងយ័ញថៀងភុក ជាអ្នករស់នៅក្នុងភូមិឱ្យដឹង៖ “ឥឡូវសង់ផ្ទះតូចធំយ៉ាងណាក្តី ក៏មិនបាច់ទៅរ៉ាច់សយ រ៉ាច់យ៉ាទិញសម្ភារៈសំណង់ដូចមុនទៀតទេ។ មិនត្រឹមតែសម្ភារៈសង់ផ្ទះប៉ុណ្ណោះទេ រីឯសម្ភារៈប្រើប្រាស់ចាំបាច់ ឬសម្ភារៈប្រណីតផ្សេងៗទៀត នៅផ្សារហ្គក្វាវ មានលក់គ្រប់សព្វទាំងអស់”។
ផ្លូវបែកជាបីនៅសុកវ៉ែន។
ក្នុងអំឡុង ១០ ឆ្នាំមុន ប្រសិនបើអ្នកដំណើរពីចម្ងាយមកកាន់ហ្គក្វាវនៅពេលថ្ងៃត្រង់ ហើយចង់រកហាងបាយមួយសម្រាប់ទទួលទានអាហារពិតជាលំបាក ចំណែកឥឡូវនៅហ្គក្វាវ មានហាងលក់ដូរពេញមួយថ្ងៃ។ ពិសេសមជ្ឈមណ្ឌលពាណិជ្ជកម្មស្រុកហ្គក្វាវគឺមានភាពកុះករណាស់។ បងភុក និយាយសប្បាយលេង៖ “យើងខ្ញុំតែងហៅជួរអគារខ្ពស់ៗនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាក្រុងរបស់ទីប្រជុំជន ពីព្រោះការលក់ដូរមានភាពកុះករនៅពេលម៉ោងមមាញឹក នៅទីនេះមិនចាញ់មជ្ឈមណ្ឌលក្រុងឡើយ”។
អង្គុយលើវេទិកាប្រណាំងទូក-ង នៅលើច្រាំងទន្លេកៃលើង បងឡេមិញខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង ដោយក្តីរីករាយ ៖ “នៅសងខាងច្រាំងទន្លេ មានទូកស្មាច់ និងទូកកប៉ាល់តូចធំច្រើនកកកុញ ចំណែកនៅទីធ្លាវិទ្យាល័យហ្គក្វាវ បានខ្ចីធ្វើជាកន្លែងចំណតសម្រាប់ចាំម៉ូតូ រថយន្តក្នុងអំឡុងប៉ុន្មានថ្ងៃប្រព្រឹត្តឡើងនៃថ្ងៃបុណ្យផងដែរ សឱ្យឃើញថាជីវភាពប្រជាជនមានភាពវិវឌ្ឍន៍ មានមធ្យោបាយធ្វើដំណើរផ្លូវគោក ផ្លូវទឹកគ្រប់សព្វ ដើម្បីប្រជុំជីវភាព ឬធ្វើសេដ្ឋកិច្ច”។
ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង បានប្រព្រឹត្តឡើងក្នុងអំឡុងពេល ៥ ថ្ងៃ ហើយក្នុងអំឡុង ៥ ថ្ងៃនេះ ហាងលក់ដូរកកកុញ ដងផ្លូវមានមនុស្សម្នាមកទិញអីវ៉ាន់ និងកម្សាន្តសប្បាយច្រើនកុះករ។ បងស្រីធីឡាញ់ នៅឃុំឌិញហ្វា ឱ្យដឹង៖ “ពីរនាក់ប្តីប្រពន្ធខ្ញុំ និងកូនប្រុសទៅលេងបុណ្យជាប្រចាំ។ ពេលល្ងាចម៉ោងជិត ១២ អធ្រាត្រចប់កម្មវិធីសិល្បៈទើបប្តីប្រពន្ធខ្ញុំត្រឡប់ទៅផ្ទះ ព្រឹកឡើងមកចូលរួមបន្តទៀត។ ក្នុងមួយឆ្នាំមានបុណ្យអកអំបុកតែម្តង ម្ល៉ោះហើយត្រូវតែដើរលេងឱ្យសប្បាយ។ ពីមុន បារម្ភខ្លាចគ្មានកន្លែងដេក ចំណែកឥឡូវមានផ្លូវបេតុងនៅជាប់មុខផ្ទះតែម្ដង ហេតុនោះចង់ទៅណាមកណាស្រួលណាស់”៕
ហាថាញ់-វិមាន