ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/11/2022 - 16:14

សិស្ស​នៅ​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ​ត្រូវ​រៀន​ ៣ វិញ្ញា​សា​ចាំ​បាច់​

ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ទើប​ចេញ​សារា​ចរ​ណែ​នាំ​លេខ​ ១៥/២០២២/TT-BGDĐT កំ​ណត់​ការ​បង្រៀន​បរិមាណ​ចំ​ណេះ​ដឹង​វប្បធម៌​កម្រិត​វិទ្យា​ល័យ​នៅ​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ។​

សិស្ស​នៅ​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ ត្រូវ​រៀន​ ​៣ វិញ្ញា​សាចាំ​បាច់​ (រូប​ថត​ជាឧទាហរណ៍​)។​

តាម​នោះ​ សិស្ស​នៅ​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ ត្រូវ​រៀន​ ៣ វិញ្ញា​សា​ចាំ​បាច់​នោះ​គឺ៖ គណិត​វិទ្យា​ អក្សរ​សាស្ត្រ​ និង​ប្រ​វត្តិ​វិទ្យា​; ចំ​ពោះ​វិញ្ញា​សា​ជ្រើស​រើស​រួម​មាន៖ រូប​វិទ្យា​ គីមី​វិទ្យា​ ជីវ​វិទ្យា​ និង​ភូមិ​វិទ្យា​។​ ពេល​វេលា​បង្រៀន​មាន​ដូច​ខាង​ក្រោម​៖ គណិត​វិទ្យា​និង​អក្សរ​សាស្ត្រ​៖ ២៥២ ម៉ោង​/វិញ្ញា​សា; រូប​វិទ្យា​ គីមី​វិទ្យា​ ជីវ​វិទ្យា​ ភូមិ​វិទ្យា​ និង​ប្រ​វត្តិ​វិទ្យា​៖ ១៦៨ ម៉ោង​/វិញ្ញា​សា។​

ចំ​ពោះ​ផ្នែក​វិជ្ជា​ជីវៈ​នីមួយ​ៗ​ដែល​បណ្តុះ​បណ្តាល​ ត្រូវ​រៀន​វិញ្ញា​សា​ចាំ​បាច់​ និង​រៀន​វិញ្ញា​សា​ជ្រើស​រើស​យ៉ាង​តិច​មួយ​វិញ្ញា​សា។​ ប្រ​ធាន​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ ត្រូវ​សម្រេច​ជ្រើស​រើស​វិញ្ញា​សា​ដែល​សម​ស្រប​ជា​មួយ​ផ្នែក​វិជ្ជា​ជីវៈ​ដែល​បណ្តុះ​បណ្តាល​។​ ចំ​ពោះ​ការ​បង្រៀន​វិញ្ញា​សា​មួយ​ៗ​ត្រូវ​បាន​រៀប​ចំ​ទៅ​តាម​ថ្នាក់​រៀន​ សម្រាប់​វិញ្ញា​សានីមួយ​ៗ​ ហើយ​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​មិន​លើស​ពី​ ៤៥ នាក់។​ ក្នុង​មួយ​វិញ្ញា​សា​ត្រូវ​បង្រៀន​ក្នុង​ ៣ វគ្គ​សិក្សា​។​ ប្រ​ធាន​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ​សម្រេច​លើ​ការ​បែង​ចែក​វគ្គ​សិក្សា​ និង​កសាង​ផែន​ការ​បង្រៀន​ត្រូវ​ធានា​ អនុវត្ត​ឱ្យ​ពេញ​លេញ​បរិមាណ​ចំ​ណេះ​ដឹង​ តម្រូវ​ការ​ដែល​ត្រូវ​សម្រេច​ និង​បរិមាណ​ពេល​វេលា​បង្រៀន​នៃ​វិញ្ញា​សានោះ​។​

សកម្ម​ភាព​បង្រៀន​អនុវត្ត​ទៅ​តាម​ទម្រង់​សំ​ខាន់​ៗ​មួយ​ចំ​នួន​៖ រៀន​ទ្រឹស្តី​ ធ្វើ​លំ​ហា​ត់​ អនុវត្ត​ជាក់​ស្តែង​ ធ្វើ​បទ​ពិសោ​ធន៍ គម្រោង​សិក្សា​ ឆ្លង​កាត់​បទ​ពិសោធន៍ សកម្ម​ភាព​សមូហ​ភាព​ ក្លឹប​សកម្ម​ភាព​បម្រើ​សហ​គមន៍។​ អនុវត្ត​វិធី​សាស្រ្ត​ បង្រៀន​សកម្ម​ សំ​ដៅ​ពង្រីក​ភាព​ម្ចាស់​ការ​ សកម្ម​របស់​អ្នក​សិក្សា​; ផ្តោត​សំ​ខាន់​លើ​ការ​លត់​ដំ​ដល់​អ្នក​សិក្សា​តាម​វិធី​សាស្រ្ត​ស្វ័យ​សិក្សា​ ស្វ័យ​ស្រាវ​ជ្រាវ​ តាម​តម្រូវ​ការ​បង្រៀន​ដើម្បី​អភិវឌ្ឍន៍​គុណ​សម្បត្តិ​ សមត្ថ​ភាព​...។​

សារាចរនេះ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ​ ២០២២ ៕​

យោ​ងតាមៈ កាសែត​ជន​ជាតិ​និង​តំ​បន់​ភ្នំ​-ទីទុយ​

 

ចែករំលែកអត្ថបទ