មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/11/2022 - 14:41

ពង្រីក​ការ​អនុវត្ត​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កាល​ដាំ​ដុះ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​

នា​យក​ដ្ឋាន​ដាំ​ដុះ​ចំ​ណុះ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ បាន​ដឹក​នាំ​ កិច្ច​សហ​ការ​សម្ព័ន្ធ​ពិពិធ​កម្ម​ជីវ​សាស្រ្ត​អន្តរ​ជាតិ​ មជ្ឈ​មណ្ឌល​អន្តរ​ជាតិ​សម្រាប់​កសិកម្ម​តំ​បន់​ត្រូ​ពិក (CIAT) និង​ភូមិ​ភាគ​នានា​ រៀប​ចំ​សិក្ខា​សាលា​ “វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ និង​ពង្រីក​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កាល​ដាំ​ដុះ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​” នៅ​ក្រុង​កឹង​ធើ។​

អ្នក​តំ​ណាង​ថត​រូប​អនុ​ស្សាវ​រីយ៍​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​។​

ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ពី​គម្រោង​ DeRISK SE Asia សម្ព័ន្ធ​ពិពិធ​កម្ម​ជីវ​សាស្រ្ត​អន្តរ​ជាតិ​ មជ្ឈ​មណ្ឌល​អន្តរ​ជាតិ​សម្រាប់​កសិកម្ម​តំ​បន់​ត្រូពិក និង​នាយក​ដ្ឋាន​ដាំ​ដុះ​ បាន​សហ​ការ​ជា​មួយ​នឹង​ខេត្ត​ ក្រុង​ចំ​នួន​ ៧ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ខេត្ត​មួយ​នៅ​មាត់​សមុទ្រ​ប៉ែក​ខាង​ត្បួង​នៃ​ភូមិ​ភាគ​កណ្ដាល​ ដោយ​មាន​ឃុំ​ចូល​រួម​ចំ​នួន​ ៣៥១ ដើម្បី​អនុវត្ត​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កាល​ដាំ​ដុះ​សម្រាប់​បម្រើ​ការ​ផលិត​កម្ម​ ដំណាំ​គ្រប់​ប្រ​ភេទ​។​ ព្រឹត្តិ​បត្រ​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្តាញ​ព័ត៌​មាន​នានា​ ហើយ​បាន​ប្រ​ជា​ជន​អនុវត្ត​ និង​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នៅ​លើ​វាល​ស្រែ​របស់​ខ្លួន​ ឆ្លង​តាម​រយៈ​កិច្ច​សហ​ការ​ស៊ី​ចង្វាក់​រវាង​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ​ រួម​ទាំង​កម្មា​ភិបាល​ស្ថានីយ​ឧតុ​និយម​និង​ជល​សាស្រ្ត​ កម្មា​ភិបាល​កសិកម្ម​ កម្មា​ភិបាល​ជំរុញ​កសិកម្ម​និង​ភាគី​ដទៃ​ទៀត​ រួម​ជា​មួយ​នឹង​កសិករ​ផង​ដែរ​។​ ឆ្លង​តាម​រយៈ​ព័ត៌​មាន​ដែល​ព្រឹត្តិ​បត្រ​ផ្តល់​ជូន​កសិករ​កែ​ប្រែ​បាន​ទាន់​ពេល​ក្នុង​ការ​សាប​ព្រោះ​ ថែទាំ​ បាចជី បង្ការ​សត្វ​ល្អិត​ និង​ជំងឺ​បំ​ផ្លាញ​ ការ​ប្រ​មូល​ផល​បាន​សម​ស្រប​ ទាន់​ពេល​ ចៀស​វាង​ផល​ប៉ះ​ពាល់​មិន​អំ​ណោយ​ផល​របស់​អា​កាស​ធាតុ​ សត្វ​ល្អិត​និង​ជំងឺ​បំ​ផ្លាញ​ និង​រង​ផលប៉ះ​ពាល់​ពី​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ ប្រែ​ប្រួល​អា​កាស​ធាតុ​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​ផលិត​កម្ម​ និង​បង្កើន​ទិន្ន​ផល គុណ​ភាព​ បរិមាណ​ផលពី​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ​ បំ​ផុត​គឺ​ចំ​ពោះ​ស្រូវ​ និង​ឈើ​ហូប​ផ្លែ​ ផ្តើម​ពីនោះ​ ប្រាក់​ចំ​ណូល​របស់​កសិករ​ក៏​បាន​កើន​ឡើង​។​

នៅ​ក្នុង​សិក្ខា​សាលា​ ទន្ទឹម​នឹង​ការ​វាយ​តម្លៃ​ឡើង​វិញ​នូវ​លទ្ធ​ផល​អនុវត្ត​ និង​ប្រ​សិទ្ធ​ភាព​នាំ​មក​ពី​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កសិកម្ម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​ពិភាក្សា​ សំ​ណើ​ដំណោះ​ស្រាយ​ និង​មេ​រៀន​បទ​ពិសោធន៍ ដើម្បី​ពង្រីក​ការ​អនុវត្ត​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កាល​ដាំ​ដុះ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​ទូទាំង​ប្រ​ទេស​និយាយ​រួម​ ក្នុង​ពេល​ខាង​មុខ​។​

ចាប់​ពីឆ្នាំ​ ២០២០ មក​ទល់​ពេល​នេះ​ មាន​ខេត្ត​ ក្រុង​ចំ​នួន​ ៧ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ អនុវត្ត​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កាល​ដាំ​ដុះ​ រួម​មាន៖ ក្រុង​កឹង​ធើ ខេត្ត​ហូវ​យ៉ាង​ សុក​ត្រាំង​ អាង​យ៉ាង​ គៀង​យ៉ាង​ តៀង​យ៉ាង​ និង​ត្រា​វិញ​ ដោយ​មាន​ឃុំ​ សង្កាត់​ចូល​រួម​ចំ​នួន​ ៣៤២ ។​ យោង​តាម​ភូមិ​ភាគ​ជា​ច្រើន​ នៅ​ពេល​ខាង​មុខ​នេះ​មិន​ត្រឹម​តែ​បន្ត​រក្សា​អនុវត្ត​ព្រឹត្តិ​បត្រ​អា​កាស​ធាតុ​រដូវ​កាល​ដាំ​ដុះ​នៅ​នឹង​កន្លែង​ដែល​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជំរុញ​ពង្រីក​ចេញ​ទៅ​ភូមិ​ភាគ​ថ្មី​ជា​ច្រើន​ទៀត​ នៅ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​ ២០២២-២០២៣ ៕​ 

    វ៉ាន់​កុង​-វិមាន​

ចែករំលែកអត្ថបទ