ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/11/2022 - 14:41

គៀង​យ៉ាង​ ហ្វឹក​ហ្វឺន​អំ​ពី​ព័ត៌​មាន​កិច្ច​ការ​បរទេស​

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ បាន​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ព័ត៌​មាន​កិច្ច​ការ​បរទេស​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ប្រ​ធាន​ភូមិ​និង​កម្មា​ភិបាល​ចំ​នួន​ ៥០ នាក់​ ដែល​បម្រើ​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ក្រុង​រ៉ាច​យ៉ា ស្រុក​ចូវ​ថាញ់ ​និង​ស្រុក​ហង​ដឹក​។​

ទិដ្ឋ​ភាព​នៃ​វគ្គ​ហ្វឹក​ហ្វឺន​។​

ឆ្លង​តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​ អ្នក​តំ​ណាង​នឹង​ក្តាប់​បាន​នូវ​លទ្ធ​ផល​ដែល​លេច​ធ្លោ​ក្នុង​ដំណាក់​កាល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​; អំ​ពី​ជីវ​ភាព​តំ​បន់​ជន​រួម​ជាតិ​និង​ព្រលឹង​វប្ប​ធម៌​តំ​បន់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ ២ វៀត​ណាម​-កម្ពុជា​។​ ទន្ទឹម​នឹង​នោះ​ យល់​ដឹង​ពីគោល​នយោ​បាយ​ ច្បាប់​របស់​បក្ស​និង​រដ្ឋ​ អំ​ពី​ព័ត៌​មាន​កិច្ច​ការ​បរទេស​និង​ការ​ងារ​ជន​ជាតិ​ ដើម្បី​អនុវត្ត​បាន​ល្អ​នៅ​មូល​ដ្ឋាន​៕​

                                             យ័ញ​ភុក-លីសៀ

ចែករំលែកអត្ថបទ