ក្រុមសម្រុះសម្រួលភូមិចុងក្រោម ឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានបង្កើតឡើងដោយមានសមាជិក ៧ នាក់ អាស្រ័យប្រធានគណៈកម្មការប្រជាជនភូមិធ្វើជាប្រធានក្រុម។ ប៉ុន្មានឆ្នាំកន្លង ក្រុមបានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយករណីវិវាទ ទាស់ទែងផ្ទៃក្នុងប្រជាជន ញុាំងចំណងសាមគ្គីភូមិផងរបងជាមួយ សន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្តបានលំនឹង។
លោកយឿងតឹងត្រេវ (ខាងឆ្វេងដៃ) កំពុងណែនាំលោកទ្រិញវ៉ាន់វិត ស្វែងយល់ច្បាប់សម្រាប់ការងារសម្រុះសម្រួល។
លោកទ្រិញវ៉ាន់វិត ប្រធានភូមិ ប្រធានក្រុមសម្រុះសម្រួលនៅភូមិចុងក្រោម ឱ្យដឹង៖ “ក្នុងភូមិមានប្រជាជន ៤៨៨ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា ៨៦% នៃចំនួនប្រជាជន ម្ល៉ោះហើយការងារសម្រុះសម្រួលត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់។ ចាប់ពីដើមឆ្នាំ ២០២១ មកទល់បច្ចុប្បន្ន ក្រុមសម្រុះសម្រួលបានដោះស្រាយជោគជ័យវិវាទដីធ្លី តុងទីន ៨ ករណី សម្រេចអត្រា ១០០%។ល។ ទន្ទឹមនឹងការសម្រុះសម្រួល ក្រុមនៅទាំងគួបផ្សំផ្សព្វផ្សាយច្បាប់ក្នុងពេលសម្រុះសម្រួលទៀតផង។ ឆ្លងតាមរយៈនោះ ជួយដល់ភាគីដែលវិវាទទាស់ទែងគ្នា យល់ច្បាស់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនទៅតាមសេចក្ដីកំណត់នៃច្បាប់ លើកកម្ពស់ស្មារតីរបស់ប្រជាជន ជួយឱ្យពួកគាត់យល់ដឹងបានត្រឹមត្រូវពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ផ្សះផ្សារជានាគ្នាឡើងវិញ រក្សាចំណងសាមគ្គី ភូមិផងរបងជាមួយ”។
តួយ៉ាងដូចករណីវិវាទដីធ្លីរវាងអ្នកមីងថាច់ធីវុឌ្ឍី នៅភូមិចុងទង់ ឃុំដាឡុក និងអ្នកមីងគៀងធីផន នៅភូមិចុងក្រោម ឃុំមីចាញ់ (ស្រុកចូវថាញ់)។ ថ្ងៃ ២៦/២/២០២២ ក្រុមការងារបានទទួលលិខិតបណ្ដឹងវិវាទដីធ្លី រវាងអ្នកមីងវុឌ្ឍីនិងអ្នកមីងផន។ ឆ្លងតាមរយៈការក្ដាប់ស្ថានភាពនិងគោលបំណងរបស់ភាគីសងខាង ថ្ងៃ ៣/៣/២០២២ ក្រុមសម្រុះសម្រួលភូមិបានអញ្ជើញអ្នកទាំងពីរមកកាន់ទីស្នាក់ការភូមិចុងក្រោមដើម្បីធ្វើការ។ ក្រោយពីស្ដាប់ក្រុមសម្រុះសម្រួលពន្យល់បកស្រាយ អ្នកមីងវុឌ្ឍីនិងអ្នកមីងផន ក៏បានយល់ដឹងច្បាប់ ពិសេសគឺច្បាប់ដីធ្លី ម្ល៉ោះហើយពួកគាត់ក៏បានយល់ស្របជានាគ្នាឡើងវិញ ដើម្បីរួមចំណែកជាមួយនឹងភូមិភាគកសាងជនបទថ្មី ធានាសន្ដិសុខសណ្ដាប់ធ្នាប់។
លោកយឿងតឹងត្រេវ កម្មាភិបាលយុត្តិធម៌-អត្រានុកូលដ្ឋានឃុំមីចាញ់ ឱ្យដឹង៖ “គណៈកម្មាធិការប្រជាជនឃុំ តែងយកចិត្តទុកដាក់ ពង្រឹងនិងរៀបចំក្រុមសម្រុះសម្រួលភូមិចុងក្រោមឱ្យបានរឹងមាំ។ សមាជិករបស់ក្រុមត្រូវធានាអត្រាបុរស ស្រ្តី កម្រិតអាយុ មានចរិយាសម្បត្តិល្អ មានប្រជាប្រិយក្នុងភូមិ មានសមត្ថភាពក្នុងការណែនាំបញ្ចុះបញ្ចូល ចលនាប្រជាជនយល់ដឹងអំពីច្បាប់។ ក្រៅពីនោះ គណៈកម្មាធិការប្រជាជនឃុំ ឧស្សាហ៍បញ្ជូនសមាជិករបស់ក្រុមទៅហ្វឹកហ្វឺនការងារសម្រុះសម្រួល អាស្រ័យផ្នែកសមត្ថកិច្ចរៀបចំឡើង ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងច្បាប់ និងជួយដល់ក្រុមសកម្មភាពកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ”៕
សើុងម៉ាល័យ - ថាច់ធី