មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/10/2022 - 14:23

ជិត​ដិត​ជា​មួយ​កសិករ​

តាម​ប្រ​សាសន៍​បង​ ត្រឹង​អាញ់​ហ្វាង​ អនុ​ប្រ​ធាន​ការិ​យាល័យ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ បង​ត្រឹង​ថាញ​ឡុក​ ជា​កម្មា​ភិបាល​នៃ​ការិ​យាល័យ​តែង​ជិត​ដិត​ជា​មួយ​កសិករ​។​

បង​ត្រឹង​ថាញ​ឡុក​។​

បង​ត្រឹង​ថាញ​ឡុក​ កើត​ឆ្នាំ​ ១៩៨០ នៅ​ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​។​ កាល​នៅ​រៀន​ចំ​ណេះ​ទូទៅ​ បង​ឡុក​ រៀន​ពូកែ​ ហើយ​ជា​ជន​ជាតិ​ខ្មែរ​ទៀត​ផង​ ទើប​ភាគ​ច្រើន​មាន​អ្នក​ផ្ដល់​យោ​បល់​ឱ្យ​គាត់​ប្រ​ឡង​ចូល​រៀន​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​។​ ប៉ុន្តែ​បង​ឡុក​ ជ្រើស​ប្រ​ឡង​ចូល​រៀន​សាលា​វិទ្យា​ល័យ​ជំនាញ​ហ្វាង​យីវ ហើយ​បាន​ជាប់​ជម្រើស​។​ រយៈ​ពេល​ ៣ ឆ្នាំ​រៀន​នៅ​សាលា​ជំនាញ​ បង​ឡុក​ត្រូវ​ទៅ​រៀន​វិល​ល្ងាច​រៀង​រាល់​ថ្ងៃ​ចម្ងាយ​ផ្លូវ​ជិត​ ២០ គីឡូ​ម៉ែ​ត្រ ប៉ុន្តែ​លទ្ធ​ផល​សិក្សា​បង​នៅ​តែនិទ្ទេស​ពូកែ​។​ លោក​គ្រូ​អ្នក​គ្រូ​សាលា​ជំនាញ​មិន​ចម្លែក​ទេ ខណៈ​ពេល​បង​ប្រ​ឡង​ជាប់​ចូល​រៀន​ផ្នែក​កសិកម្ម​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ផ្នែក​សំ​ណង់​ធារា​សាស្រ្ត​វាល​រាប​។​ រៀន​មុខ​ជំនាញ​ដែល​ខ្លួន​ចូល​ចិត្ត​ ពេល​រៀន​ចប់​បង​ឡុក​បាន​ទទួល​ចូល​ធ្វើ​ការ​នៅ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​។​ ធ្វើ​បាន​ការ​ងារ​ដែល​ខ្លួន​ចូល​ចិត្ត​ ហើយ​កំ​ពុង​តែ​ពង្រីក​បាន​មុខ​ជំនាញ​ ឆ្នាំ​ ២០២២ បង​ឡុក​បាន​ផ្លាស់​ប្ដូរ​ការ​ងារ​មក​ធ្វើ​នៅ​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ស្រុក​ផុង​ដៀង ក្រុង​កឹង​ធើ។​ បង​ឡុក​ រ៉ាយ​រ៉ាប់៖ “ខ្ញុំ​ក៏​គិត​ថ្លឹង​ថ្លែង​ណាស់​ដែរ​ ប៉ុន្តែ​ពី​ព្រោះ​ការ​ងារ​របស់​ប្រ​ពន្ធ​និង​ដើម្បី​ថែទាំ​កូន​ ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​មក​ធ្វើ​ការ​នៅ​អង្គ​ភាព​ថ្មី​។​ សំ​ណាង​ដែរ​ ខ្ញុំ​បាន​ថ្នាក់​ដឹក​នាំ​បែង​ចែក​ការ​ងារ​យ៉ាង​សម​ស្រប​ជា​មួយ​ខ្ញុំ​”។​

ក្រៅ​ពីការ​ងារ​សំ​ណង់​ធារា​សាស្រ្ត​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​លើ​ភូមិ​សាស្រ្ត​ស្រុក​ បង​ឡុក​នៅ​ទាំង​ចាត់​តាំង​ទៅ​ជំនួយ​សហ​ករណ៍​នានា​ទៀត​ផង​។​ បង​ឡុក​ រ៉ាយ​រ៉ាប់​៖ “សហ​ករណ៍​ផ្លែ​ទុរេន តឹង​ថើយ​ បាន​ទទួល​ស្គាល់​យីហោ​ សហករណ៍​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿង A ផលិត​តាម​បទ​ដ្ឋាន​ VietGAP និង​សហ​ករណ៍​បណ្តុះ​ផ្សិត​ដង្កូវ​មាស​។ល។​ កំ​ពុង​ពង្រីក​លទ្ធ​ភាព​យ៉ាង​ល្អ​ នាំ​មក​ផល​ប្រ​យោជន៍​ជូន​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​”។​ តាម​ប្រ​សាសន៍​បង​ឡុក​ ពេល​ជំនួយ​សមាជិក​កសាង​សហករណ៍​ ក៏​ជួប​នូវ​ការ​លំ​បាក​ច្រើន​ណាស់​ដែរ​ ពីព្រោះ​ពួក​គាត់​ភាគ​ច្រើន​មាន​វ័យ​ចាស់​ ធ្លាប់​ផលិត​កម្ម​តាម​ទម្លាប់​បុរាណ បង​ឡុក​ឧស្សាហ៍​ចុះ​ទៅ​ជិត​ដិត វែក​ញែក​ពី​ផលប្រ​យោជន៍​ពេល​ចូល​សហករណ៍​ ចុះ​ឈ្មោះ​យី​ហោ​ ឬ​ផលិត​តាម​បទ​ដ្ឋាន​ Vietgap ទើប​កសិករ​ព្រម​អនុវត្ត​តាម​។​

ពូហ្វិញ​វ៉ាន់​ចៀង​ សមាជិក​សហ​ករណ៍​ផ្លែ​ទឹក​ដោះ​ត្រឿង​ខាញ A ឱ្យ​ដឹង​៖ “ក្មួយ​ឡុក​ខិត​ខំប្រឹង​ប្រែង​ខ្លាំង​ណាស់​ ដោយ​បញ្ចុះ​បញ្ចូល​ខ្ញុំ​ប្រើ​ថង់​រុំ​ផ្លែ​ទឹក​ដោះ​ និង​ចូល​សហករណ៍​ ដើម្បី​ផ្លែ​ទឹក​ដោះ​លក់​បាន​ថ្លៃ​ជាង​។​ ឃើញ​ក្មួយ​ពន្យល់​វែក​ញែក​អស់​ពីចិត្ត​និង​សម​ហេតុ​ផល ទើប​ខ្ញុំ​អនុវត្ត​សាក​ល្ប​ង រួច​ពិនិត្យ​ឃើញ​ថា​ មាន​ប្រ​សិទ្ធ​ភាព​ជាង​ការ​ផលិត​តាម​បែប​ធម្ម​តា​”៕​

                            ហាថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ