18/10/2022 - 09:04

នា​រីខេត្ត​សុក​ត្រាំង​ សកម្ម​ចូល​រួម​ការ​ងារ​តស៊ូ​បង្ការ​ ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​

សមាគម​នា​រីគ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​ ចលនា​ជា​ច្រើន​ក្នុង​ការ​តស៊ូ​បង្ការ​ ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។​

 សមាគម​សហព័ន្ធ​នារីខេត្ត​សុក​ត្រាំង​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ទម្រង់​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ដល់​សមាជិក​ស្រុក​ចូវ​ថាញ់។

សមា​គមនា​រីគ្រប់​លំ​ដាប់​ថ្នា​ក់​ រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​បាន​ជិត​ ៦៩.០០០ លើក​ ដោយ​មាន​កម្មា​ភិបាល​ សមាជិក​នា​រី ចូល​រួម​ជាង​ ២ លាន​លើក​នាក់; បើក​វគ្គ​ហ្វឹក​ហ្វឺន​ ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ ស្តីពី​ការ​បង្ការ​ទប់​ស្កាត់​បាប​គ្រោះ​សង្គម​ ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​ខ្ពស់​បាន​ ៣០ វគ្គ​ជូន​សមាជិក​នា​រីជាង​ ២.៤០០ នា​ក់ និង​រៀប​ចំ​កិច្ច​សន្ទនា​បាន​ ១៧៣ ពេល​ អំ​ពី​ប្រ​ធាន​បទ​៖ បង្ការ​ទប់​ស្កាត់​គ្រឿង​ញៀន​ សុវត្ថិ​ភាព​ចរា​ចរណ៍ អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​; បង្ការ​ ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​; បំ​ណិន​បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស​; បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ រំលោភ​បំ​ពាន​ផ្លូវ​ភេទ​លើ​នា​រី កុមារ​ និង​បំ​ណិន​ស្វ័យ​ការ​ពារ​ ប្រើ​ប្រាស់​បណ្តាញ​សង្គម​មាន​ប្រ​សិទ្ធ​ភាព   ។ល។​ ជូន​សមាជិក​ និង​នៅ​តាម​ទីតាំង​សាលា​រៀន​។​

ទន្ទឹម​នឹង​នោះ​ សមាគម​នា​រីគ្រប់​លំ​ដាប់​ថ្នាក់​ ក៏​បាន​កសាង​និង​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ ក្រុម​ក្លឹប​នារី​ចំ​នួន​ ៣៧៩ ដូច​ជា៖ ក្រុម​សុវត្ថិ​ភាព​ដល់​នារី​និង​កុមារ​ បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ផ្ទះ​ធានា​សុវត្ថិ​ភាព​ដល់​កុមារ​; ក្លឹប​យាយ​តា ឪ​ពុក​ម្តាយ​ជាគំ​រូ​ កូន​ ចៅ​ដឹង​គុណ​ កសាង​គ្រួ​សារ​សុភ​មង្គល​ ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​ ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន។ល។​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​នា​រីមាន​ចំ​ណេះ​ដឹង​ជា​មូល​ដ្ឋាន​ក្នុង​ការ​កសាង​គ្រួ​សារ​សុភ​មង្គល​ អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ប្រៀន​ប្រ​ដៅ​កូន​ចៀស​វាង​បាប​គ្រោះ​សង្គម​ និង​សកម្ម​ចូល​រួម​ថ្កោល​ទោស​ឧក្រិដ្ឋ​កម្ម​។​ បង​ស្រី​ឡឹម​ ធីហៀង សមាជិកាក្លឹប​កសាង​គ្រួ​សារ​សុភ​មង្គល​ ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​-ប្រៀន​ប្រ​ដៅ​កូន​ លុះ​ក្នុង​ដំ​បូន្មាន នៅ​ឃុំ​ភូតឹង​ ឱ្យ​ដឹង​៖ “ចូល​រួម​ក្លឹប​ ខ្ញុំ​បាន​យល់​ដឹង​ច្រើន​ពី​វិធី​សាស្រ្ត​នៃ​ការ​កសាង​គ្រួ​សារ​សុភ​មង្គល​ ប្រៀន​ប្រ​ដៅ​កូន​ចៀស​វាង​បាប​គ្រោះ​សង្គម​។​ រស់​នៅ​ក្នុង​គ្រួ​សារ​ ប្តី​ប្រ​ពន្ធ​ត្រូវ​គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ឈ្លោះ​ទាស់​ទែង​គ្នា​ ស្តាប់​ការ​សំ​ណេះ​សំ​ណាល​របស់​កូន​ និង​ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន ព្យា​យាម​រៀន​សូត្រ។​ មក​ទល់​ពេល​នេះ​ ខ្ញុំ​សង្កេត​ឃើញ​គ្រួ​សារ​មាន​សុភ​មង្គល​ គ្មាន​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ មិន​រំលោភ​បំ​ពាន​ច្បាប់​ កូន​ស្រី​លុះ​ក្នុង​ដំ​បូន្មាន បាន​រៀន​វិជ្ជា​ជីវ​ៈ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ និង​ដឹង​គុណ​ឪ​ពុក​ម្តាយ​”។​

លោក​ស្រី​ង្វៀង​ធីវ៉ែជី ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “សមាគម​សហព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​សកម្ម​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ជូន​កម្មា​ភិបាល​ សមា​ជិក​នារី​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​; ចលនា​សមាជិក​ទាំង​ ១០០% ចុះ​ឈ្មោះ​កសាង​គ្រួ​សារ​គ្មាន​បទ​ល្មើស​។​ ក្រៅ​ពី​នោះ​ សមាគម​សហព័ន្ធ​នារី​ខេត្ត​ នៅ​ទាំង​បង្កើត​មជ្ឈ​មណ្ឌល​ពិគ្រោះ​ ជំ​នួយ​ស្ដី​ពី​អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​ តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​ ០៣៧៧.៦៧២.​៤៤៤ និង​ពិគ្រោះ​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ ដើម្បី​ធ្វើ​អន្ត​រាគមន៍​បាន​ទាន់​ពេល​នូវ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ការ​រំលោភ​បំ​ពាន​លើ​កុមារ​ដែល​កើត​មាន​ឡើង​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ ជា​ពិសេស​ ទូទាំង​ខេត្ត​បាន​បង្កើត​ បន្ត​រក្សា​សកម្ម​ភាព​ជ្រុង​ ផ្ដល់​ពិគ្រោះ​ក្នុង​សហគមន៍​ចំ​នួន​១២១ ដើម្បី​ជំ​នួយ​ ផ្ដល់​ពិគ្រោះ​ដល់​ជន​រង​គ្រោះ​បាន​ទាន់​ពេល​ នៅ​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​”៕​      

                                     យ៉ី​អាញ-វិមាន​

ចែករំលែកអត្ថបទ