ដោយលក្ខណៈពិសេសដោយឡែក ដែលមានអនុតំបន់ជីវបរិស្ថានខុសៗគ្នាច្រើន វាលស្រែនៅតំបន់វាលរាបទន្លេគឺវឡុងមានច្រើនប្រភេទ ក្នុងនោះ មានតំបន់ដីខ្លះជាដីល្បាប់ ពិបាកនាំយកប្រភេទគ្រឿងចក្រចុះទៅដំណើរការលើវាលស្រែ។ ស្ថិតក្នុងស្ថានភាពជាក់ស្តែងនោះ មានអង្គភាពនិងអាជីវកម្មជាច្រើនក៏បានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវផលិត នាំចូលនិងកែច្នៃគ្រឿងចក្រជាច្រើនប្រភេទ ដើម្បីសមស្របនឹងតម្រូវការនៅតំបន់វាលរាបទន្លេគឺវឡុង។
ប្រើប្រាស់យន្តហោះដ្រូន ដើម្បីបាញ់ថ្នាំការពាររុក្ខជាតិលើដំណាំស្រូវនៅវិទ្យាស្ថានស្រូវតំបន់វាលរាបទន្លេគឺវឡុង។
ក្នុងព្រឹត្តិការណ៍អន្តរជាតិ Agritechnica Asia live ២០២២ ផ្នែកកសិកម្មក្រុងកឹងធើ សហការជាមួយនឹងមជ្ឈមណ្ឌលជំរុញកសិកម្មជាតិ និងក្រុមហ៊ុនភាគហ៊ុនជីប៊ិញដៀង ឧបត្ថម្ភកសិករនៅឃុំដុងប៊ិញ ស្រុកថើយឡាយ អនុវត្តទម្រង់សម្តែងបង្ហាញប្រើប្រាស់យន្តូបនីយកម្មព្រមៗគ្នាក្នុងការផលិតស្រូវ។ ក្នុងទម្រង់កសិករមិនត្រឹមតែផលិតស្រូវតាមបែបវប្បកម្មឆ្លាតវៃ សុាំទៅនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងបានជំនួយគ្រឿងចក្រទំនើបៗច្រើនប្រភេទដើម្បីបម្រើការផលិត មានដូច៖ ម៉ាស៊ីនស្ទូង បាចជីដោយយន្តហោះដ្រូន។ល។ យោងតាមប្រសាសន៍លោកស្រី ផាមធីមិញហីវ ប្រធានសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិ ចំណុះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ ទិសដៅនៃទម្រង់គឺដើម្បីជួយកសិករអនុវត្តយន្តូបនីយកម្មព្រមៗគ្នា តាំងពីការសាបព្រោះ ថែទាំរហូតដល់ការប្រមូលផល។ អនុវត្តយន្តូបនីយកម្មនៅក្នុងទម្រង់ ជួយកសិករបានឃើញច្បាស់ពីប្រសិទ្ធភាព ដើម្បីហ៊ានវិនិយោគបើកទូ លាយ។
យោងតាមប្រសាសន៍អនុបណ្ឌិត ង្វៀងង៉ុកហ្វាង ប្រធានផ្នែកមុខវិជ្ជាគ្រឿងយន្តអគ្គិសនីកសិកម្មនិងបច្ចេកវិទ្យា ក្រោយប្រមូលផលនៃវិទ្យាស្ថានស្រូវតំបន់វាលរាបទន្លេគឺវឡុង បច្ចុប្បន្ន ម៉ាស៊ីនបូមទឹកនៅតំបន់វាលរាបទន្លេគឺវឡុងត្រូវបានធានា ចំណែកការប្រមូលផល គឺប្រើប្រាស់ម៉ាស៊ីនច្រូតកាត់ជិត ១០០% លើកលែងតែស្រូវនៅតំបន់ស្រូវ-បង្គា។ មានជាង ៨០% ផ្ទៃដីនៅភូមិភាគនានា ត្រូវបានកសិករសាបព្រោះដោយម៉ាស៊ីន បំផុតគឺម៉ាស៊ីនព្រោះព្រនាក់ស្មា។ ថ្វីបើដូច្នោះ ការប្រើប្រាស់ម៉ាស៊ីនសាបព្រោះ និងម៉ាស៊ីនស្ទូងនៅមានកម្រិតតិចតូចប្រមាណត្រឹមតែ ៥% នៃផ្ទៃដី ខណៈពេលអនុវត្តវិធីសាស្រ្តទាំងនេះ កសិករប្រើប្រាស់ពូជត្រឹមតែ ៥០-៦០ គីឡូក្រាមក្នុងមួយហិកតាវិលមក ជួយកាត់បន្ថយប្រាក់ចំណាយលើថ្លៃពូជបានច្រើន៕
វ៉ាន់កុង-មុនី