មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/09/2022 - 09:45

ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​បច្ចេក​ទេស​វប្ប​កម្ម​ស្រូវ​ឆ្លាត​វៃ

បច្ចេក​ទេស​វប្ប​កម្ម​ស្រូវ​ឆ្លាត​វៃ ត្រូវ​បាន​ផ្នែក​កសិកម្ម​ខេត្ត​សុក​ត្រាំង​ ផ្ទេរ​ជូន​កសិករ​ដើម្បី​អនុវត្ត​ក្នុង​ការ​ផលិត​ស្រូវ​នាំ​មក​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​។​

កសិករ​អនុវត្ត​យន្តូប​នីយកម្ម​ក្នុង​ការ​ប្រ​មូល​ផលស្រូវ​ ដើម្បី​កាត់​បន្ថយ​ការ​ចំ​ណាយ​ និង​ខាត​បង់​ពេល​ប្រ​មូល​ផល។​

នៅ​ខេត្ត​សុក​ត្រាំង​ បច្ចេក​ទេស​វប្ប​កម្ម​ឆ្លាត​វៃត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ ២៤ ទម្រង់​ ដោយ​មាន​ផ្ទៃ​ដី​ជាង​ ៩៦០ ហិក​តា​ នៅ​ឃុំ​ចំ​នួន​ ១២ របស់​ស្រុក​ចំ​នួន​ ៦ ។​ បច្ចុប្បន្ន​ កសិករ​និង​សហករណ៍​អនុវត្ត​បច្ចេក​ទេស​វប្ប​កម្ម​ឆ្លាត​វៃ ផលិត​ស្រូវ​តាម​ទ្រង់​ទ្រាយ​វាល​ស្រែ​ធំ​ អនុវត្ត​បច្ចេក​ទេស​តាម​បទ​ដ្ឋាន​ ១ ត្រូវ​ ៥ បន្ថយ​ បង្ក​បង្កើន​ផល​ពូជ​ស្រូវ​ប្រ​ណីត​ និង​អនុវត្ត​យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ក្នុង​ដំ​ណាក់​កាល​ផលិត​។​ 

តាម​ប្រ​សាសន៍​លោក ​ត្រឹង​តឹង​ភឿង នាយក​រង​មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​ វប្ប​កម្ម​ស្រូវ​ឆ្លាត​វៃ​ទាម​ទារ​កសិករ​ត្រូវ​កំ​ណត់​រដូវ​កាល​សាប​ព្រោះ​ ដូច​៖ ចន្លោះ​ពេល​នៃ​រដូវ​ផលិត​ទាំង​ពីរ​ជាប់​ៗ​គ្នា​ មិន​តិច​ជាង​ ៤ សប្តាហ៍​ក្នុង​ប្រតិ​ទិន​រដូវ​កាល​សាប​ព្រោះ​ តាម​ការ​ក្រើន​រំលឹក​របស់​ផ្នែក​កសិកម្ម​។​ មិន​ត្រូវ​ដុត​ជញ្រ្ជាំ​ង អនុវត្ត​វិធាន​ការ​ប្រ​មូល​ចំ​បើ​ង​ ប្រើ​ប្រាស់​ផលិត​ផល​អតិ​សុខុម​ប្រាណ​ (Trichoderma) ជំនួយ​ឱ្យ​ឆាប់​ពុក​រលាយ​ចំ​បើង​ក្នុង​ស្រែ​។​ ប្រ​ភេទ​ពូជ​ស្រូវ​ដែល​ត្រូវ​ផលិត​ រួម​មាន៖ OM១៨, OM៥៤៥១, ST២៤, ST២៥ ដែល​សម្រេច​កម្រិត​នៃ​ការ​បញ្ជាក់​។​ សាប​ព្រោះ​ ៨០ គីឡូ​ក្រាម​/ហិក​តា​ សម្រាប់​ការ​ព្រោះ​ជួរ​ និង​ ១០០ គីឡូ​ក្រាម​/ហិក​តា​ (ព្រោះ​ម៉ាស៊ីន​) កាត់​បន្ថយ​បរិមាណ​ស្រូវ​ពី ៣០-៥០ គីឡូ​ក្រាម​/ហិក​តា​ក្រៅ​ទម្រង់​។​ បរិមាណ​ជី NPK ប្រើ​ក្នុង​ ១ ហិក​តា​ពី ៩០-៩២ គីឡូ​ក្រាម​ N; ពី ៥៥-៦០ គីឡូ​ក្រាម​ P,O, ពី ៤៥-៥០ គីឡូ​ក្រាម​ K.0, បើ​ប្រៀប​នឹង​វប្ប​កម្ម​ក្រៅ​ទម្រង់​កាត់​បន្ថយ​ពី ៨-១០ គីឡូ​ក្រាម​ N, ពី ៧-៨ គីឡូ​ក្រាម​ P,O ពី ៤-៥ គីឡូ​ក្រាម​ K.0។​

ក្នុង​ដំណាក់​កាល​ស្រូវ​លូត​លាស់​ ត្រូវ​ប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ពី ៤-៥ ដង និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មិន​លើស ២ ដង។​ ក្នុង​វិធី​រក្សា​ទឹក​ត្រូវ​បូម​ទឹក​ចូល​និង​បង្ហូត​ឆ្លាស់​គ្នា​ទៅ​តាម​ដំណាក់​កាល​នៃ​ការ​លូត​លាស់​របស់​ស្រូវ​ ស្រែ​ត្រូវ​រក្សា​ឱ្យ​គោក​ក្នុង​ដំណាក់​កាល​មុន​ ១ ថ្ងៃ​ និង​ក្រោយ​ពី​សាប​ព្រោះ​ ៣៥ ទៅ​ ៤០ ថ្ងៃ​ក្រោយ​ពេល​សាប​ព្រោះ​ និង​មុន​ពេល​ប្រ​មូល​ផល​ពី ៧-១២ ថ្ងៃ​។​ ដំណាក់​កាល​ក្រៅ​ពីនោះ​ គ្រាន់​តែ​រក្សា​ទឹក​ក្នុង​កម្រិត​ពី ៣-៥ សង់​ទី​ម៉ែត្រ ជួយ​ឱ្យ​ការ​ប្រើ​ប្រាស់​ទឹក​ប្រិត​សំ​ចៃ​និង​មាន​ប្រ​សិទ្ធ​ភាព​ កាត់​បន្ថយ​អត្រា​ស្រូវ​រលំ​ក្នុង​ស្រែ​។​ ក្រៅ​ពីនេះ​ ដំណាក់​កាល​នៃ​ការ​ផលិត​ស្រូវ​ ចាប់​ពីការ​ភ្ជួរ​រាស់ សាប​ព្រោះ​ ស្ទូង​បាញ់​ថ្នាំ​ ច្រូតកាត់​ ដឹក​ជញ្ជូន​... សុទ្ធ​តែ​ប្រើ​ប្រាស់​គ្រឿង​យន្ត​។​ អា​ស្រ័យ​ហេតុ​នេះ​កាត់​បន្ថយ​បាន​ថ្លៃ​ដើម​ផលិត​កម្ម​ និង​ការ​ខាត​បង់​ក្នុង​ដំណាក់​កាល​ប្រ​មូល​ផលស្រូវ​។​

លោក​ ត្រឹង​តឹង​ភឿង បញ្ជាក់​៖ “បច្ចេក​ទេស​ វប្ប​កម្ម​ស្រូវ​ប្រ​កប​ដោយ​ភាព​ឆ្លាត​វៃ រួម​ជាមួយ​នឹង​ការ​ជ្រើស​រើស​ពូជ​ស្រូវ​ដែល​សម្រប​តាម​លក្ខណៈ​ដី​រដូវ​កាល​ និង​តម្រូវ​ការ​ទីផ្សារ​ក្នុង​ទម្រង់​ផលិត​ស្រូវ​អង្ករ​ប្រ​កប​ដោយ​ចីរ​ភាព​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។​ ទម្រង់​ជួយ​ដល់​កសិករ​កាត់​បន្ថយ​បាន​ការ​ចំ​ណាយ​ប្រ​មាណ​ ២,៣ លាន​ដុង​/ហិក​តា​ ទិន្ន​ផល​ជា​មធ្យម​កើន​ជិត​ ៥០០ គីឡូ​ក្រាម​/ហិក​តា​ កាត់​បន្ថយ​ថ្លៃ​ដើម​ជា​មធ្យម​ ៦២០ ដុង​/គីឡូ​ក្រាម​ និង​ប្រាក់​ចំ​ណេញ​កើន​ ៤៨,៨% បើ​ធៀប​ការ​ផលិត​ក្រៅ​ពីទម្រង់​។​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន​កសិកម្ម​ និង​ការ​ពារ​សត្វ​ល្អិត​ដែល​មាន​ប្រ​យោជន៍​។​ បច្ចុប្បន្ន​ ទម្រង់​នេះ​ កំ​ពុង​ត្រូវ​បាន​ផ្នែក​កសិកម្ម​ខេត្ត​ ពង្រីក​ទូលំ​ទូលាយ​ដល់​កសិករ​”៕​

                                  យ្វីអាញ-លេង​មី

ចែករំលែកអត្ថបទ