ដោយសារលក្ខណៈដីអំណោយផល ទើបការធ្វើវារីវប្បកម្ម និងដាំដំណាំនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង។
កសិករនៅឃុំធ្វឹងហ្វាថែទាំដំណាំ។
ចាប់ពីដើមឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ឃុំធ្វឹងហ្វាមាន ៤០៣ គ្រួសារ ដាំដំណាំគ្រប់ប្រភេទលើផ្ទៃដី ៦២៣ ហិកតា។ ដើម្បីឈានទៅរកដំណោះស្រាយពីបញ្ហាច្រកចេញជូនកសិករឱ្យកាន់តែប្រសើរឡើង គណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា បានបង្កើតក្រុមសហការផលិត និងចលនាសមាជិកជាច្រើនចូលរួម។ បច្ចុប្បន្ន ក្នុងឃុំមានក្រុមសហការផលិតចំនួន ៣០ កំពុងដំណើរការលើវិស័យកសិកម្ម ដោយមានសមាជិកចំនួន ៣១៥ នាក់; សហករណ៍កសិកម្ម ០១ មានសមាជិកចំនួន ៣៨ នាក់ ដោយមានដើមទុន លក្ខន្តិកៈចំនួន ២២៣ លានដុង ដំណើរការលើវិស័យកសិកម្ម និងនេសាទកម្ម។ សហករណ៍បានចុះហត្ថលេខាជាច្រើនលើកិច្ចសន្យាធានាទិញផលិតផល ជូនគ្រួសារប្រជាជន ហើយតាមរយៈគណៈកម្មាធិការប្រជាជនឃុំ សហការជាមួយនាយកដ្ឋានជលផលខេត្ត ការិយាល័យកសិកម្ម និងស្ថានីយបសុព្យាបាល រៀបចំវគ្គហ្វឹកហ្វឺនចំនួន ៣ វគ្គ ស្តីពីបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំសម្រាប់កសិករប្រមាណ ៨០ គ្រួសារ ។ ចាប់តាំងពីពេលនោះ ប្រសិទ្ធភាពនៃការផលិត និងចិញ្ចឹមសត្វបានកើនឡើងជាបន្តបន្ទាប់។
ដោយបានកំណត់ពីច្បាស់សក្ដានុភាព និងឧត្តមភាពនៃតំបន់ដី ម៉្លោះហើយ ក្រៅពីការកៀរគរប្រជាជនឱ្យចូលរួមធ្វើវារីវប្បកម្ម បក្ខជនជាច្រើននៅសាខាបក្សនានា បាននាំមុខក្នុងការអនុវត្តទម្រង់វារីវប្បកម្ម គួបផ្សំនឹងការដាំដំណាំ ដើម្បីឱ្យគ្រួសារទាំងឡាយអនុវត្តតាម។ នៅសាខាភូមិត្រាកីម សាខាបក្សដែលមានបក្ខជនជាជនជាតិខ្មែរចំនួន ២០ រូប សុទ្ធតែបង្ហាញឱ្យឃើញពីភាពឈានមុខក្នុងការអនុវត្តទម្រង់ចិញ្ចឹមសត្វគួបផ្សំនឹងការដាំដំណាំ ក្នុងនោះ មានបក្ខជនជាង ១០ រូប ចូលរួមដាំម្ទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកថាច់សៀង លេខាបក្សភូមិត្រាកីម (ភូមិចុងផ្នោរ) ឱ្យដឹង៖ “បើចង់កៀរគរប្រជាជនពង្រីកឱ្យអស់ពីសក្តានុភាពដែលមាន ដើម្បីបង្កើនផលិតកម្ម គឺបក្ខជនត្រូវធ្វើជាគំរូ បង្ហាញឱ្យឃើញពីភាពឈានមុខ។ ព្រមជាមួយនោះ ស្នើឱ្យបើកវគ្គហ្វឹកហ្វឺនបច្ចេកទេស ផ្លាស់ប្តូរពូជថ្មី សំដៅបង្កលក្ខណសម្បត្តិល្អសម្រាប់កសិករ ។ ហេតុនោះ រដូវប្រមូលផលម្ទេសម្តងៗសុទ្ធតែទទួលផលកាក់កប ហើយមានអង្គភាពប្រមូលទិញក្នុងតម្លៃខ្ពស់ ដោយសារម្ទេសមានគុណភាពល្អ ជួយឱ្យកសិករស្ងប់ចិត្តក្នុងការថែរក្សាផ្ទៃដីផលិត"។
លោកសើុងង៉ុកថាឡា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា ឱ្យដឹង៖ “ក្នុងរយៈពេលកន្លង រដ្ឋអំណាចមូលដ្ឋានបានអនុវត្តគោលនយោបាយគាំទ្រជាច្រើនសម្រាប់ការធ្វើវារីវប្បកម្ម គួបផ្សំនឹងការដាំដំណាំ ហេតុនោះ វិស័យទាំងពីរនេះត្រូវបានចាត់ទុកថាជាឧត្តមភាពសម្រាប់កសិករអភិវឌ្ឍសេដ្ឋកិច្ច៕
សើុងម៉ាល័យ