មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/09/2022 - 14:41

លេខា​សាខា​បក្ស​ភូមិ​ សើុងសយ

បង​សើុង​សយ ជា​លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ស្វឹង​មិញ​ ២ ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​លីម ខេត្ត​វិញ​ឡុង​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​សិក្សា​របស់​ប្អូន​ៗ​សិស្សា​នុសិស្ស​ក្នុង​ភូមិ​។​

លេខា​សាខា​បក្ស​ភូមិ​ សើុង​សយ (ខាង​ឆ្វេង​) រួម​ជា​មួយ​គ្រូ​បង្រៀន​ទទួល​បន្ទុក​ផ្នែក​ខាង​ការ​ងារ​ធ្វើ​ឧត្តាន​កម្ម​អប់រំ កំ​ពុង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ទិន្ន​ន័យ​ឧត្តាន​កម្ម​នៅ​តាម​ផ្ទះ​ប្រ​ជា​ជន​

នៅ​ភូមិ​ស្វឹង​មិញ​ ២។​

ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ ម៉្លោះ​ហើយ​ បន្ទាប់​ពីលា​ចាក​សិក្ខា​បទ​ បង​សើុង​សយ ក៏​ផ្តើម​កសាង​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ឆ្នាំ​ ១៩៩០ គាត់​ចូល​រួម​ការ​ងារ​រណ​សិរ្ស​នៅ​មូល​ដ្ឋាន​។​ បង​សើុង​សយ រៀប​រាប់​៖ “កាល​នោះ​គឺ​ដំ​ណាក់​កាល​សែន​លំ​បាក​ អំ​ពី​ហេដ្ឋា​រចលនា​សម្ព័ន្ធ​ ពិសេស​គឺ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច​ជា​ ភូមិ​ស្វឹង​មិញ​ ២ ជាដើម​។​ មាមីង​ក្នុង​ភូមិ​ចង់​ទៅ​ផ្សារ ឬ​ត្រូវ​ការ​ទៅ​ទីស្នាក់​ការ​ឃុំ​គឺ​មាន​តែ​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ប៉ុណ្ណោះ​ ទាំង​ការ​ទទួល​ព័ត៌​មាន​ ឬ​ក៏​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ហាក់​ដូច​គ្មាន​សោះ​។​ ម្យ៉ាង​វិញ​ទៀត​ មេគ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​មាន​វ័យ​ចំ​ណាស់​ មាមីង​ទំ​នាក់​ទំ​នង​ភាសា​ខ្មែរ​ជា​ចម្បង​ ដូច្នេះ​ ការ​ចលនា​ ផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ក៏​ជួប​ការ​លំ​បាក​ណាស់​ដែរ​”។​ ផ្តើម​ពីភាព​ជាក់​ស្តែង​ទាំង​នេះ​ ធ្វើ​ឱ្យ​បង​សើុង​សយ មាន​ការ​រំពឹង​គិត​ហើយ​ក៏​សម្រេច​ចិត្ត​ចូល​រួម​សកម្ម​ភាព​ការ​ងារ​រណសិរ្ស​នៅ​មូល​ដ្ឋាន​ ធ្វើ​ជា​ស្ពាន​តភ្ជាប់​ ដើម្បី​ជំនួយ​ការ​រដ្ឋ​អំ​ណាច​ក្នុង​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ គម្រោង​នានា​នៅ​តំ​បន់​ជន​ជាតិ​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។​ ក្រោយ​ពីធ្វើ​ការ​នៅ​មូល​ដ្ឋាន​បាន​មួយ​រយៈ​ គាត់​បាន​បញ្ជូន​ឡើង​ធ្វើ​ការ​នៅ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់។​ មុន​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ ២០១៩ គាត់​ធ្វើ​ជា​អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​។​ ចាប់​ពី​តាំង​ឆ្នាំ​ ២០១៩ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ គាត់​ទទួល​តំ​ណែង​ជាលេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ស្វឹង​មិញ​ ២ ។​

ជា​អ្នក​អស់​ពីចិត្ត​នឹង​វិស័យ​អប់រំ ដូច្នេះ​សកម្ម​ភាព​ដើម្បី​ការ​អភិវឌ្ឍ​វិស័យ​អប់​រំ បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​នៅ​មូល​ដ្ឋាន​ បង​សើុង​សយ យល់​ច្បាស់​ពីស្ថាន​ភាព​គ្រួ​សារ​នីមួយ​ៗ​ក្នុង​ភូមិ​។​ លោក​គ្រូ​ ឡេ​ត្វឹង​កឹត គ្រូ​បង្រៀន​សាលា​អនុវិទ្យា​ល័យ​ទ្រុង​ថាញ់ ឱ្យ​ដឹង​៖ “បង​សយ ក្តាប់​ច្បាស់​ពីស្ថាន​ភាព​គ្រួ​សារ​ក្នុង​ភូមិ​ ម្ល៉ោះ​ហើយ​ គ្រួ​សារ​ណា​មាន​កូន​ចៅ​ឋិត​ក្នុង​អា​យុ​ចូល​រៀន​ គាត់​ស្គាល់​ទាំង​អស់​។​ ពេល​ទៅ​ពិនិត្យ​ធ្វើ​ បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​ឧត្តាន​កម្ម​ក្នុង​ភូមិ​ម្តង​ៗ​ គាត់​តែង​ចូល​រួម​ពុំ​ដែល​ខាន​។​ ចំ​ពោះ​ការ​ងារ​ធ្វើ​ឧត្តាន​កម្ម​អប់រំ​នៅ​គ្រប់​កម្រិត​ យើង​ខ្ញុំ​តែង​និយាយ​លេង​សើច​ថា​ “បង​សយ​គឺ​ជាអ្នក​តា​ស្រុក​” ដូច្នេះ​ ពេល​ត្រូវ​ការ​ព័ត៌​មាន​អ្វី​គឺ​សួរ​គាត់​ចុះ​”។​ ចូល​គ្រប់​ផ្ទះ​ចលនា​សិស្ស​ទៅ​រៀន​ បង​សើុង​សយ កាន់​តែ​យល់​ច្បាស់​ពី​ស្ថាន​ភាព​របស់​គ្រួ​សារ​នីមួយ​ៗ​ ផ្តើម​ពីនោះ​គាត់​ធ្វើ​បែប​បទ​លើក​ស្នើ​ឃុំ​ដើម្បី​ស្វែង​រក​ទម្រង់​ល្អ​ៗ​ ដើម្បី​ជំ​នួយ​ដល់​ការ​ងារ​រក​ស៊ី​ឱ្យ​បាន​សម​ស្រប​ គ្រួ​សារ​ខ្លះ​សម​ស្រប​នឹង​ការ​ចិញ្ចឹម​គោ គ្រួ​សារ​ខ្លះ​ ធ្វើ​ស្រែ​ចម្ការ​ គ្រួ​សារ​ខ្លះ​ទៀត​សម​ស្រប​នឹង​ការ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ ។ល។​ បង​ស្រី​ ថាច់​ធីម៉ាយ​ ផ្ទះ​នៅ​មាត់​ប្រ​ឡាយ​អ៊ុង​បោង ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​ពូសើុង​សយ គាត់​ឧទ្ទេស​នាម​ ទើប​ខ្ញុំ​បាន​រដ្ឋ​ជំនួយ​ពូជ​សត្វ​ចិញ្ចឹម​ ខ្ញុំ​កំ​ពុង​ពង្រីក​ហ្វូង​គោ​ឱ្យ​បាន​ច្រើន​ក្បាល​ ដើម្បី​លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ គិត​គូរ​ចិញ្ចឹម​កូន​ទាំង​ ២ នាក់​ឱ្យ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​”។​

បង​ឡេ​វ៉ាន់​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង​៖ “បង​សើុង​សយ មិន​ត្រឹម​តែ​អនុវត្ត​សម្រេច​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ឱ្យ​នោះ​ទេ គាត់​ថែម​ទាំង​ខ្នះ​ខ្នែង​ អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​ដែល​ពាក់​ព័ន្ធ​ដល់​វិស័យ​អប់រំ​ទៀត​ផង​”៕​ 

           ហា​ថាញ់-មុនី​

ចែករំលែកអត្ថបទ