05/09/2022 - 14:21

នគរ​បាល​ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ ៣២០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​និង​សិស្ស​ក្រី​ក្រ

នគរ​បាល​ខេត្ត​បាក​លីវ​ ទើប​រៀប​ចំ​កម្ម​វិធី​ “ជំរុញ​ដំណើរ​ប្អូន​ទៅ​សាលា​” ដល់​សិស្ស​ក្រី​ក្រ។​ ក្នុង​នោះ​ កម្ម​វិធី​បាន​ជូន​អំ​ណោយ​ ៣២០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ និង​ជូន​កង់​ ១៥ គ្រឿង​ដល់​សិស្ស​ក្រី​ក្រ។​ អំ​ណោយ​រួម​មាន៖ មី​កញ្ចប់​ អង្ករ​ កាបូប​សិស្ស​ សៀវ​ភៅ​ និង​សិក្ខូប​ករណ៍​ជា​ដើម​ សរុប​ទឹក​ប្រាក់​ជាង​ ១៥០ លាន​ដុង​ អា​ស្រ័យ​កម្មា​ភិបាល​ យុទ្ធ​ជន​និង​សប្បុរស​ជន​ឧបត្ថម្ភ​។​

នគរ​បាល​ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ។

ទន្ទឹម​នឹង​នោះ​ ការិ​យា​ល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ក៏​បាន​ធ្វើ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​ប្រ​ជា​ជន​ ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ល្បិច​កល​ធ្វើ​សកម្ម​ភាព​របស់​ពួក​ឧក្រិដ្ឋ​ជន​ ដូច​ជា​ ការ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ ផ្ដល់​ប្រាក់​កម្ចី​ខុស​ច្បាប់​ លេង​ល្បែង​ស៊ី​សង​គ្រប់​រូប​ភាព​។ល។​ ពិសេស​ ឃោស​នា​ផ្សព្វ​ផ្សាយ​ដល់​អា​ណាព្យា​បាល​សិស្ស​ និង​ប្អូន​ៗ​សិស្ស​សា​លា​ បង្ការ​ទប់​ស្កាត់​រាល់​បទ​ល្មើស​ដែល​ពាក់​ព័ន្ធ​ដល់​ការ​រំលោភ​បំ​ពាន​ផ្លូវ​ភេទ​លើ​កុមារ​ អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​ ឆ្លង​តាម​រយៈ​នោះ​បាន​បង្កើន​នូវ​ចំ​ណេះ​ដឹង​សម្រាប់​ការ​ពារ​ខ្លួន​ដល់​ប្អូន​ៗ​មុន​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​៕

​ យ៉ី​អាញ-ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ