មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/09/2022 - 14:21

គប្បី​ផ្លាស់​ប្ដូរ​ទម្រង់​អភិវឌ្ឍន៍​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

សហព័ន្ធ​ពាណិជ្ជ​កម្ម​ និង​បច្ចេក​វិទ្យា​វៀត​ណាម​ (VCCI) ទើប​ធ្វើ​ពិធី​ប្រ​កាស​ជា​សា​ធា​រណៈ​សេច​ក្ដី​រាយ​ការណ៍​សេដ្ឋ​កិច្ច​ប្រ​ចាំ​ឆ្នាំ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឆ្នាំ​ ២០២២ (AMDER ២០២២)។​ ជា​មួយ​នឹង​ប្រ​ធាន​បទ​ “ផ្លាស់​ប្ដូរ​ទម្រង់​អភិវឌ្ឍន៍​និង​គម្រោង​ផែន​ការ​បូរណ​កម្ម​” AMDER ២០២២ បាន​បង្ហាញ​នូវ​កា​លា​នុវត្ត​ភាព​និង​បញ្ហា​ប្រ​ឈម​ ដែល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កំ​ពុង​ប្រ​ឈម​មុខ​ ផ្ដើម​ពីនោះ​ ក៏​មាន​ការ​ផ្ដល់​អនុសាសន៍​ជា​ច្រើន​ ក្នុង​ការ​ជំរុញ​ផ្លាស់​ប្ដូរ​ទម្រង់​ជួយ​ដល់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​អភិវឌ្ឍន៍​បាន​លឿន​និង​ប្រ​កប​ដោយ​និរន្តរ​ភាព​។​

ស្រូវ​គឺ​ជា​ប្រ​ភេទ​ដំណាំ​ដ៏​សំ​ខាន់​នៅ​តំ​ន់វាល​រាប​ទន្លេ​គឺវ​ឡុង​។​   (រូបៈ ប្រ​មូល​ផលស្រូវ​នៅ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ)

យោង​តាម​ AMDER ២០២២ នៅ​ក្នុង​ដំណាក់​កាល​ ២០១៦-២០២១ គ្មាន​ការ​ប្រែប្រួល​ជា​ដុំ​កំ​ភួន​នោះ​ទេ ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ទៅ​តាម​ផ្នែក​នីមួយ​ៗ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ វិស័យ​នៃ​ផ្នែក​កសិកម្ម​និង​សេវា​កម្ម​ មាន​និន្នា​ការ​ថយ​ចុះ​ខ្លះ​ កម្រិត​ថយ​ចុះ​ចាប់​ពី ១-២% ចំ​ណែក​វិស័យ​ឧស្សា​ហកម្ម​មាន​ការ​កើន​បន្តិច​ពី ២៥% ដល់​ ២៧%។​ វិស័យ​ឧស្សា​ហកម្ម​និង​សេវា​កម្ម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មិន​ទាន់​មាន​ជំហរ​រឹង​មាំ ដើម្បី​ក្លាយ​ជា​សសរ​ស្ដម្ភ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​និរន្តរ​ភាព​សម្រាប់​តំ​បន់​នៅ​ឡើយ​។​ ក្នុង​ឆ្នាំ​ ២០២១ ផ្នែក​កសិកម្ម​នៅ​តែ​បន្ត​ការ​រួម​ចំ​ណែក​ ១ ពិន្ទុ​ភាគ​រយ​ក្នុង​កំ​ណើន​ គឺ​វិស័យ​ឧស្សា​ហកម្ម​និង​សេវា​កម្ម​មាន​ជំ​ហាន​ថម​ថយ​ រួម​ចំ​ណែក​ជា​លំ​ដាប់​លំ​ដោយ​ គឺ​ដក ០,៦ និង​ដក ០,២ ពិន្ទុ​ភាគ​រយ​ ធ្វើ​ឱ្យ​ GDP របស់​តំ​បន់​តាម​ការ​ប៉ាន់​ស្មាន​ថយ​ចុះ​ ០,៤៣% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២០ ។​ ការ​ចំ​ណូល​ និង​ចំ​ណាយ​ថវិកា​របស់​តំ​បន់​ក៏​មាន​ការ​ថយ​ចុះ​ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ COVID-១៩ ។​ ការ​រួម​ចំ​ណែក​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ សម្រាប់​ឧស្សា​ហកម្ម​កែច្នៃ​ ផលិត​កម្ម​ក្នុង​ទូទាំង​ប្រ​ទេស​មួយ​ថ្ងៃ​កាន់​តែ​ថម​ថយ​។​

តាម​ប្រ​សាសន៍​បណ្ឌិត​ វ៉ថាញ់​តឺអាញ នាយក​សាលា​គោល​នយោ​បាយ​សា​ធា​រណៈ​និង​គ្រប់​គ្រង​ Fulbright ប្រ​ធាន​ក្រុម​ស្រាវ​ជ្រាវ​ AMDER ២០២២ ដើម្បី​បញ្ច្រាស​គំ​នួច​វិល​ចុះ​ក្រោម​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ យើង​គប្បី​ជ្រើស​រើស​ដំ​ណាក់​កាល​ដែល​សំ​ខាន់​ដើម្បី​ប្ដូរ​គំ​នួច​វិលឡើង​លើ។​ ដំបូង​ត្រូវ​ផ្លាស់​ប្ដូរ​ទស្សនៈ​អំ​ពី​សន្តិ​សុខ​ស្បៀង​អា​ហារ​តាម​ទិស​ដៅ​ទំ​នើប​ (លទ្ធ​ភាព​ ទទួល​បាន​ស្បៀង​អា​ហារ លទ្ធ​ភាព​បង្កើត​បាន​អា​ហា​រូបត្ថម្ភ​ដល់​អ្នក​ប្រើ​ប្រាស់​ និង​លទ្ធ​ភាព​ជំ​នួយ​របស់​រដ្ឋ​ ក្នុង​លក្ខណៈ​ចាំ​បាច់​ មិន​មែន​ផ្ដោត​សំ​ខាន់​ទៅ​លើ​ការ​ផលិត​ស្រូវ​នោះ​ទេ) ដើម្បី​ធ្វើ​ឱ្យ​មាន​តម្លៃ​ខ្ពស់​ដល់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ចំ​ណុច​បន្ទាប់​ទៀត​គឺ​ បង្កើន​ការ​វិនិ​យោគ​ដល់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ពិសេស​ គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជួយ​ដល់​ប្រ​ជា​ជន​កាត់​បន្ថយ​ចំ​ណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ Logistics និង​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចង​សម្ព័ន្ធ​ជា​មួយ​ទី​ផ្សារ។​ បង្កើន​ទាំង​បរិមាណ​និង​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ ឆ្លើយ​តប​តាម​តម្រូវ​ការ​វិនិ​យោគ​គិន។​ បញ្ចេញ​ថាម​ពល​ដល់​ផ្នែក​កសិកម្ម​ ទប់​ស្កាត់​ស្ថាន​ភាព​ការ​រេច​រឹល​បរិស្ថាន​។​

តាម​ប្រ​សាសន៍​លោក​ ផាម​តឹង​កុង​ ប្រ​ធាន​សហព័ន្ធ​ពាណិជ្ជ​កម្ម​និង​បច្ចេក​វិទ្យា​វៀត​ណាម​ ទោះ​បីប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​សាក​ល្បង​ជា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ ចំ​ពោះ​ការ​យក​ចិត្ត​យ៉ាង​ពិសេស​របស់​បក្ស​ រដ្ឋា​ភិបាល​ យើង​ត្រូវ​មាន​សុទិដ្ឋិ​និយម​ ព្រោះ​ថា​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ កំ​ពុង​មាន​កា​លា​នុវត្ត​ភាព​ថ្មី​ដើម្បី​អភិវឌ្ឍន៍។​ រដ្ឋា​ភិបាល​ ទើប​ផ្ដល់​សច្ចា​ប័ន​លើ​គម្រោង​ផែន​ការ​បូរណ​កម្ម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដំណាក់​កាល​ ២០២១-២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​បង្កើត​ឡើង​វិញ​ ដំណាក់​កាល​ផលិត​កម្ម​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ផ្អែក​លើ​មូល​ដ្ឋាន​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​និរន្តរ​ភាព​ ប្ដូរ​ពីបញ្ហា​ប្រ​ឈម​ទៅ​ជា​កា​លានុវត្ត​ភាព​។​ ផ្លាស់​ប្ដូរ​ទម្រង់​កើន​តាម​ទិស​ដៅ​កំ​ណើន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ អភិវឌ្ឍន៍​ចាប់​ពីរាយ​ប៉ាយ​ទៅ​ជា​ប្រ​មូល​ផ្ដុំ​ បង្កើន​ការ​ចង​សម្ព័ន្ធ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជា​មួយ​នឹង​ក្រុង​ហូជី​មិញ​និង​ខេត្ត​នានា​នៅ​ដុង​ណាម​បូ​។​ល។​ នេះ​អាច​និយាយ​បាន​ថា​នេះ​ គឺ​ជា​ឱកាស​និង​ជា​មូល​ដ្ឋាន​គ្រឹះ​ថ្មី​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ កំ​ណត់​ជា​រូប​រាង​និង​ទទួល​បាន​ទម្រង់​អភិវឌ្ឍន៍​ថ្មី​៕​

                             វ៉ាន់​កុង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ