មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/08/2022 - 15:28

ផ្សព្វ​ផ្សាយ ប្រើ​ប្រាស់​កសិផល​ឆ្លង​តាម​រយៈ​ពា​ណិជ្ជ​កម្ម​អេឡិក​ត្រូនិច

ចាប់​ពី​ដើម​ឆ្នាំ​ ២០២២ មក​ទល់​ពេល​នេះ​ មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម​ ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​ក្រសួង​ឧស្សា​ហពា​ណិជ្ជ​កម្ម​ ព្រម​ជា​មួយ​នឹង​មន្ទីរ​ ផ្នែក​ ក្រុង​ និង​ភូមិ​ភាគ​នានា​ ដើម្បី​បង្កើន​សកម្ម​ភាព​ឧបត្ថម្ភ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ ឧទ្ទេស​នាម​ផលិត​ផល ជំរុញ​ការ​ប្រើ​ប្រាស់​កសិផល​គ្រប់​ប្រ​ភេទ​ ឆ្លង​តាម​រយៈ​បណ្តាញ​ពា​ណិជ្ជកម្ម​អេឡិក​ត្រូ​និច។​

ក្រុង​កឹង​ធើ ផលិត​បាន​កសិផល​ជា​ច្រើន​បម្រើ​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ប្រ​ទេស​និង​ការ​នាំ​ចេញ​។ ​(រូប​ថត​៖ ប្រ​មូល​ផល​ត្រ​សក់​ផ្អែម​នៅ​ស្រុក​ថើយ​ឡាយ​)។​

មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម​ក្រុង​កឹង​ធើ បាន​ឧប​ត្ថម្ភ​អា​ជីវ​កម្ម​ សហ​ករណ៍​ ក្រុម​សហការ និង​អង្គ​ប្រ​ធាន​នៃ​ផលិត​ផល OCOP ចូល​រួម​ផ្សព្វ​ផ្សាយ ឧទ្ទេស​នាម​ផលិត​ផល​នៅ​លើ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច​ក្រុង​កឹង​ធើ (http: //canthotrade.com) និង​ជា​ច្រើន​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច​បរ​ទេស​ មាន​កិត្យា​នុភាព​។​ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​នឹង​អង្គ​ភាព​ និង​ភូមិ​ភាគ​នានា​ក្នុង​ប្រ​ទេស​ ដើម្បី​តភ្ជាប់​បណ្តាញ​អន​ឡាញ​នូវ​តម្រូវ​ការ​ស្វែង​រក​ទិញ​កសិផល​ ផលិត​ផល​ពិសេស​នៅ​ភូមិ​ភាគ​របស់​អា​ជីវ​កម្ម​ ផ្សារ​ទំ​នើប​ ហាង​ចាប់​ហ៊ួយ ក្រុម​សហ​ការ​និង​កសិករ​។​ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​តភ្ជាប់​ទំ​ព័រ​ពាណិជ្ជ​កម្ម​របស់​មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម​ខេត្ត​នានា​ ជា​មួយ​នឹង​ទីផ្សារ​ពាណិជ្ជ​កម្ម​អេឡិក​ត្រូនិច​ក្រុង​កឹង​ធើ ដើម្បី​បង្កើន​អន្តរ​កម្ម​ ដោះ​ដូរ​ និង​តភ្ជាប់​ការ​ផ្គត់​ផ្គង់​ និង​តម្រូវ​ការ​។​ ឧបត្ថម្ភ​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ ចូល​រួម​កម្ម​វិធី​ “ល្វែង​ទំ​និញ​វៀត​អន​ឡាញ​” និង​ព្រឹត្តិ​ការណ៍​សិក្ខា​សាលា​ កម្ម​វិធី​តភ្ជាប់​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន​ឡាញ​ ជា​មួយ​នឹង​ដៃ​គូទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។​

ឆ្លង​តាម​រយៈ​តភ្ជាប់​អន​ឡាញ​ការ​ផ្គត់​ផ្គង់​-តម្រូវ​ការ​កសិផល​ កឹង​ធើបាន​ឧបត្ថម្ភ​ដល់​អង្គ​ការ​និង​បុគ្គល​ប្រើ​ប្រាស់​កសិផល​គ្រប់​ប្រ​ភេទ​ជាង​ ១៦ តោន​។​ មក​ទល់​ពេល​នេះ​ ក្រុង​មាន​ ៥៦/៥៦ ផលិត​ផល OCOP  បាន​ចូល​រួម​ទី​ផ្សារពា​ណិជ្ជ​កម្ម​អេឡិក​ត្រូ​និច ដូច​ lazada, tiki, shopee, voso, postmart ជាដើម​៕​

                                       វ៉ាន់​កុង​-វិមាន

ចែករំលែកអត្ថបទ