ចាប់ពីបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មីកាលពីឆ្នាំ ២០១៩ ឃុំដាយអឹង ២ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានបន្តការផ្សព្វផ្សាយនូវការកសាងជនបទថ្មីកម្រិតខ្ពស់ ដោយពុះពារសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ ២០២២ ។
ផ្លូវគមនាគមន៍ជនបទចូលទៅកាន់ភូមិនានារបស់ឃុំដាយអឹង ២ ។
លោកសើុងយឹង ប្រធានភូមិឡឹមយ៉ោ ឱ្យដឹង៖ កាលពីមុន ភូមិនេះក្រណាស់ មានគ្រួសារក្រីក្រជាង ៩០% ។ សព្វថ្ងៃផ្លាស់ថ្មីអស់ហើយ មានផ្លូវថ្នល់ អគ្គិសនី និងទឹកស្អាតចុះដល់ផ្ទះ។ ម្យ៉ាងទៀត សាលារៀនត្រូវបានកសាងរឹងមាំ កូនចៅខ្មែរអ្នកណាក៏បានទៅសាលាដែរ។ មាមីងមានកម្រិតវិជ្ជា បានរៀនវិជ្ជាជីវៈហើយបានទៅធ្វើការនៅក្រុមហ៊ុនក្នុងនិងក្រៅខេត្ត ម្ល៉ោះហើយរកបានប្រាក់ចំណូលលំនឹង។ ចំណែកកសិករបានជំនួយ ដើម្បីអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតស្រូវ សម្រេចទិន្នផល ចំណេញខ្ពស់។ បច្ចុប្បន្ន ក្នុងភូមិទាំងមូលសម្លឹងឃើញសុទ្ធតែផ្ទះឥដ្ឋ គ្មានផ្ទះស្លឹកទេ អត្រាគ្រួសារក្រីក្រ នៅក្រោម ១% ប៉ុណ្ណោះ។ នោះក៏អាស្រ័យរដ្ឋវិនិយោគនូវកម្មវិធីជាច្រើន និងគោលនយោបាយជនជាតិទាន់ពេល ស្របនឹងគំនិតប្រជាជន ម្ល៉ោះហើយទើបពង្រីកបានប្រសិទ្ធភាព។ ចំណែកពូត្រាធឿង នៅភូមិទូដេម ឱ្យដឹង៖ “ មាមីងខ្មែរសព្វថ្ងៃអ្នកណាក៏ខិតខំធ្វើមានបាន និងចិញ្ចឹមកូនរៀនសូត្រដែរ។ ឥឡូវនេះ នៅពេលមានប្រឡាយទឹកត្រឹមត្រូវ ផ្លូវគមនាគមន៍ជនបទធ្វើដំណើរទៅទល់នឹងភូមិភាគនានា គឺក្រៅពីផលិតស្រូវ ចិញ្ចឹមជ្រូក គោ៘ មាមីងខ្មែរចេះធ្វើអាជីវកម្ម លក់ដូរមានប្រសិទ្ធភាព ហើយធ្វើមានឆាប់ផង។ ផ្តើមពីនោះ មាមីងយល់ច្បាស់ពីការកសាងជនបទថ្មីគឺបម្រើដល់យើង បានជាមាមីងគាំទ្រហើយតែងត្រៀមលក្ខណៈរួមចំណែកក្នុងការកសាងសំណង់ជនបទនៅភូមិស្រុក” ។
ដាំដំណាំរួមផ្សំជួយកសិករដាយអឹង ២ បង្កើនប្រាក់ចំណូល។
ទិសដៅខិតខំប្រឹងប្រែងរបស់ឃុំដាយអឹង ២ គឺសម្រេចជាស្ថាពរឃុំជនបទថ្មីកម្រិតខ្ពស់នៅចុងឆ្នាំ ២០២២ នេះ។ ពោលគឺអង្គការមហាជនកំពុងសកម្មឃោសនាផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកសាងជនបទថ្មីកម្រិតខ្ពស់។ លោកផាងម៉ាញ់លៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអឹង ២ ឱ្យដឹង៖ “ដាយអឹង ២ មានជនរួមជាតិខ្មែរជាង ៥៤% ម្ល៉ោះហើយដើម្បីសម្រេចទិសដៅជនបទថ្មីកម្រិតខ្ពស់ ត្រូវមានការខិតខំទូទាំងប្រព័ន្ធនយោបាយ និងការយល់ស្របគាំទ្រពីសំណាក់ប្រជាជនផងដែរ។ មកទល់ពេលនេះ ឃុំនៅមានលក្ខឋានចំនួន ២ ទៀត គឺប្រាក់ចំណូលនិងគ្រួសារក្រីក្រ។ លក្ខឋានទាំង ២ នេះ នឹងសម្រេចជាស្ថាពរនៅចុងត្រីមាសទី III ឆ្នាំនេះ។ ព្រោះថាអង្គការមហាជនក្នុងឃុំ បាននិងកំពុងជំនួយគ្រួសារក្រីក្របុលទុនពីធនាគារគោលនយោបាយសង្គមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច; បណ្តុះបណ្តាលនិងឧទ្ទេសនាមការងារធ្វើដល់ពលករជនបទ។ ទន្ទឹមនឹងនោះ ជំនួយបច្ចេកទេសដល់គ្រួសារដែលដាំដុះ ចិញ្ចឹមសត្វដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមានប្រសិទ្ធភាព” ៕
លីធាន-លីសៀ