បែងចែកតំបន់ផលិតកម្ម ពង្រឹងនិងកសាងក្រុមសហការ សហករណ៍ផលិតស្រូវ; អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល ផ្សារភ្ជាប់ជាមួយនឹងកសាងវាលស្រែខ្នាតធំ ៘ គឺជាដំណាក់កាលដែលខេត្តសុកត្រាំងដាក់ចេញ ដើម្បីឈានដល់ការចងសម្ព័ន្ធផលិតកម្ម និងការប្រមូលទិញស្រូវអង្កររយៈពេលយូរអង្វែង។
អាជីវកម្មចុះកិច្ចសន្យាប្រមូលទិញស្រូវរបស់កសិករ។
យោងតាមផ្នែកកសិកម្មខេត្តសុកត្រាំង រដូវឆ្នាំ ២០២០-២០២១ ផ្ទៃដីផលិតស្រូវទូទាំងខេត្តមានចំនួន ៣២៧.៨២៦ ហិកតា បរិមាណផលសម្រេចជាង ២ លានតោន ក្នុងនោះ បរិមាណផលស្រូវប្រណីត ស្រូវគុណភាពខ្ពស់សម្រេច ១,៥៣ លានតោន ស្រូបអត្រា ៧៤,៣% នៃបរិមាណផលសរុប។ ដោយឡែកស្រូវប្រណីត និងស្រូវក្រអូបគ្រប់ប្រភេទជាង ១,១ លានតោន ស្រូបអត្រាសមាមាត្រ ៥៣,៤% ។ កាលពីឆ្នាំ ២០២១ ខេត្តមានក្រុមហ៊ុនអាជីវកម្ម និងឈ្មួញកណ្ដាលចំនួន ១៣១ លើកនាក់ ដែលចូលរួមចងសម្ព័ន្ធប្រមូលទិញស្រូវ ដោយមានផ្ទៃដីចំនួន ៦១.៩២២ ហិកតា កើន ៦៨% បើប្រៀបធៀបនឹងឆ្នាំ ២០២០ ។ ម្យ៉ាងទៀត តម្លៃស្រូវកើនបើប្រៀបធៀបនឹងឆ្នាំកន្លងចាប់ពី ៥០០-២.១០០ ដុងក្នុងមួយគីឡូក្រាម មធ្យមភាគប្រជាជនចំណេញបានចាប់ពី ៨,៦- ២៦,៣ លានដុងក្នុងមួយហិកតា។
លោកហ្វិញង៉ុកញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង ឱ្យដឹង៖ “អាស្រ័យដោយសកម្មផ្សព្វផ្សាយការចងសម្ព័ន្ធ រវាងអាជីវកម្មជាមួយនឹងសហករណ៍ ក្រុមសហការ ម្ល៉ោះហើយកសិករលក់ស្រូវតាមរយៈចុះកិច្ចសន្យាចងសម្ព័ន្ធកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្លងតាមរយៈនោះ ការកកើតតំបន់ផលិតទំនិញប្រមូលផ្តុំ ផ្សារភ្ជាប់នឹងការចងសម្ព័ន្ធលក់កសិផលកាន់តែផ្តោតការចាប់អារម្មណ៍ផ្ទៃដីចងសម្ព័ន្ធដែលប្រមូលទិញលើដំណាំស្រូវក្នុងខេត្តពីមួយថ្ងៃកាន់តែច្រើនឡើងៗ”។
លោកវ៉វ៉ាន់ថាញ់ នាយករងសហករណ៍កសិកម្មហ៊ឹងឡើយ ឃុំឡុងឌឹក ស្រុកឡុងភូ ឱ្យដឹង៖ “សហករណ៍បានបង្កើតដោយមានសមាជិក ៥៣៨ នាក់ រយៈពេល ៤ កន្លងឆ្នាំ ធ្វើសកម្មភាព សហករណ៍បានចុះកិច្ចសន្យាផលិតនិងប្រមូលទិញស្រូវបានជាង ៣.៩០០ ហិកតា ដោយបរិមាណផល ២៩.៥០០ តោន ក្នុងនោះ សំខាន់គឺស្រូវប្រណីតគុណភាពខ្ពស់។ ព្រោះថា នៅពេលចុះកិច្ចព្រមព្រៀង គឺអាជីវកម្មនឹងជំនួយទិញពូជ សម្ភារៈកសិកម្មនិងជំនួយបច្ចេកទេស ម្ល៉ោះហើយទិន្នផល គុណភាពស្រូវត្រូវបានធានាជានិច្ច។ ផ្តើមពីនោះ ការបង្កបង្កើនផលមានប្រសិទ្ធភាព កាត់បន្ថយតម្លៃនាំចូលផលិតផលលក់ចេញបានថ្លៃ រកបានប្រាក់ចំណេញច្រើន ម្ល៉ោះហើយកសិករអ្នកណាក៏ស្ងប់ចិត្តដែរ”។
ដំណាក់កាល ២០២២-២០២៥ ខេត្តសុកត្រាំង ខិតខំប្រឹងប្រែងលើកកម្ពស់តម្លៃកសិផល សំដៅបង្កើនប្រាក់ចំណូលដល់កសិករ បង្កើនប្រាក់ចំណូលផ្ទៃដីតែមួយ សម្រេចជាង ២៥០ លានដុងក្នុងមួយហិកតា។ ក្នុងនោះ បរិមាណផលស្រូវប្រណីត គុណភាពខ្ពស់ ស្រូបអត្រាជាង ៨០% នៃបរិមាណផលស្រូវក្នុងខេត្ត។ ឆ្លងតាមរយៈនោះ ខេត្តផ្តុំកម្លាំងលើពូជស្រូវក្រុម ST ស្រូវតៃង្វៀងធ្ងន់ ស្រូវក្រអូបស្រាលតាមទិសដៅសុវត្ថិភាព ជិតដិតនឹងបរិស្ថាន រួមចំណែកលើកកម្ពស់ប្រាក់ចំណូល របររកស៊ីរបស់គ្រួសារកសិករដែលផលិតស្រូវ ឈានដល់ការអភិវឌ្ឍកសិកម្មសុវត្ថិភាព ប្រកបដោយចីរភាព៕
យ្វីអាញ-លីសៀ