មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/07/2022 - 16:29

បង្ហាញ​ពីការ​បាច​ជីស្រូវ​ដោយ​យន្ត​ហោះ​ដ្រូន

សាខា​នាយក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ ចំ​ណុះ​មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ សហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជីប៊ិញ​ដៀង និង​អង្គ​ភាព​នានា​ជាប់​ពាក់​ព័ន្ធ​ រៀប​ចំ​បង្ហាញ​ពីការ​បាច​ជី​ស្រូវ​ដោយ​យន្ត​ហោះ​ដ្រូន នៅ​វាល​ស្រែ​របស់​កសិករ​ វ៉ហ្វាង​ថឹង នៅ​ឃុំ​ដុង​ប៊ិញ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ។​

បង្ហាញ​ពីការ​បាច​ជី​ស្រូវ​ ដោយ​យន្ត​ហោះ​ដ្រូន ។​

យន្ត​ហោះ​ដ្រូន បាន​បង្ហាញ​ពីការ​អនុវត្ត​បាច​ជីនៅ​លើ​វាល​ស្រែ​ គឺ​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ដាយ​ថាញ់ កំ​ពុង​ផ្គត់​ផ្គង់​និង​ឧទ្ទេស​នាម​លើ​ទី​ផ្សារ​នៅ​តាម​ខេត្ត​ ក្រុង​ជា​ច្រើន​ក្នុង​ប្រ​ទេស​ ។​ យន្ត​ហោះ​ដ្រូន អាច​ប្រើ​ប្រាស់​សម្រាប់​សាប​ព្រោះ​ បាចជី និង​បាញ់​ថ្នាំ​ស្រូវ​។​ ចំ​ពោះ​ការ​បាច​ជីនិង​ព្រោះ​ស្រូវ​ មួយ​លើក​ៗ​យន្ត​ហោះ​ដ្រូនអាច​ដាក់​ជីនិង​ស្រូវ​ពូជ​បាន​ប្រ​មាណ​ពី ៤០-៤៥ គីឡូ​ក្រាម​។​ ចំ​ណែក​បរិមាណ​ជី​សម្រាប់​បាច​ប្រ​មាណ​ ១៥០ គីឡូ​ក្រាម​/ហិក​តា​ មួយ​លើកៗ​គ្រាន់​តែចំ​ណាយ​ពេល​បាច​ប្រ​មាណ​តែ ១៥ នា​ទី​ប៉ុណ្ណោះ​។​ រីឯ​ការ​បាញ់​ថ្នាំ​ យន្ត​ហោះ​ដ្រូន​អាច​ដាក់​ទឹក​ល្បាយ​ថ្នាំ​មួយ​លើកៗ​បាន​ចំ​នួន​ ៤០ លិត្រ។​

ស្រែ​របស់​កសិករ​ដែល​បាន​ជ្រើស​រើស​អនុវត្ត​ បង្ហាញ​ការ​បាច​ជី​ដោយ​យន្ត​ហោះ​ដ្រូនក៏​ជា​ស្រែ​អនុវត្ត​ទម្រង់​វប្ប​កម្ម​ឆ្លាត​វៃ សុាំ​ជា​មួយ​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំរុញ​កសិកម្ម​ជាតិ​ សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជីប៊ិញ​ដៀង និង​ផ្នែក​កសិកម្ម​ក្រុង​កឹង​ធើ​ឧបត្ថម្ភ​អនុវត្ត​។​ ក្នុង​នោះ​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជីប៊ិញ​ដៀង ធ្វើ​ហិរញ្ញប្ប​ទាន​ជី​ដល់​កសិករ​។​ តាម​សាខា​នាយក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ ចំ​ណុះ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ ទម្រង់​នេះ​ កសិករ​មិន​ត្រឹម​តែផលិត​ស្រូវ​តាម​បែប​វប្ប​កម្ម​ឆ្លាត​វៃ សុាំ​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បាន​ឧបត្ថម្ភ​ព្រម​ៗ​គ្នា​ ផ្នែក​យន្តូ​បនីយ​កម្ម​ក្នុង​ការ​ផលិត​ ចាប់​ពីផ្នែក​រៀប​ចំ​ដី​រហូត​ដល់​ការ​សាប​ព្រោះ​ បាញ់​ថ្នាំ​ បាចជី និង​ប្រ​មូល​ផល ។​ល។​ នេះ​ក៏​ជា​ទម្រង់​សកម្ម​ភាព​គាំ​ទ្រព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ Agritechnica Asi live ឆ្នាំ​ ២០២២ ក្រោម​ប្រ​ធាន​បទ​ “យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ ឆ្ពោះ​ដល់​ខឿន​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព​” អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំរុញ​កសិកម្ម​ជាតិ​ ចំ​ណុះ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ សហការ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ​អន្តរ​ជាតិ​ (IRRI) និង​សម្ព័ន្ធ​សមា​គម​កសិកម្ម​អា​ល្លឺ​ម៉ង់ (DLG) រៀប​ចំ​ឡើង​ តាម​ការ​គ្រោង​ទុក​ព្រឹត្តិ​ការណ៍​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​កឹង​ធើ ក្នុង​អំ​ឡុង​ពេល​ ៣ ថ្ងៃ​ ចាប់​ពីថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៦ ខែសីហា​ ឆ្នាំ​ ២០២២ ។​

តាម​រយៈ​សកម្ម​ភាព​នៃ​ការ​បង្ហាញ​នៅ​ក្នុង​ទម្រង់​ នឹង​ជួយ​ឱ្យ​កសិករ​បាន​កៀក​ជិត​នូវ​គ្រឿង​ឧបករណ៍​ម៉ា​ស៊ីន​ និង​បច្ចេក​វិទ្យា​ថ្មី​ៗ​ ក៏​ដូច​ជា​ឃើញ​ផ្ទាល់​ភ្នែក​សមត្ថ​ភាព​នៃ​សកម្ម​ភាព​របស់​វានៅ​លើ​វាល​ស្រែ​ ផ្តើម​ពីនោះ​ ជំរុញ​ឱ្យ​កសិករ​ហ៊ាន​អនុវត្ត​ក្នុង​ការ​ផលិត​កម្ម​របស់​ខ្លួន​៕​

វ៉ាន់​កុង​-វិមាន​

ចែករំលែកអត្ថបទ