មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/06/2022 - 09:05

ឧបត្ថម្ភ​កសិករ​ប្រ​លែង​ឪ​ម៉ាល់​តូច ដើម្បី​កម្ចាត់​ដង្កូវ​ក្បាល​ខ្មៅ​បំ​ផ្លាញ​ដូង​

យោង​តាម​សាខា​នាយក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ ចំ​ណុះ​មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ អង្គ​ភាព​ទើប​សហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​អា​ហរ័ណនី​ហរ័ណ​បេន​ត្រែ (Betrimex) ឧបត្ថម្ភ​កសិករ​ដាំ​ដូង​ចំ​នួន​ ៧៨ គ្រួ​សារ​នៅ​ស្រុក​កាង​ឡុង​និង​ទីវ​កឹង​ ព្រលែង​ពង​ឪ​ម៉ាល់​តូច​ជា​សត្វ​ ល្អិត​មាន​ប្រ​យោជន៍​ដើម្បី​កម្ចាត់​ដង្កូវ​ក្បាល​ខ្មៅ​បំ​ផ្លាញ​ដូង​។​

ដង្កូវ​ក្បាល​ខ្មៅ​បំ​ផ្លាញ​ដូង​ កំ​ពុង​រីក​រាល​ដាល​នៅ​ឃុំ​ជាច្រើន​នៃ​ស្រុក​ទីវ​កឹង​
និង​កាង​ឡុង​។​ រូប​ថត​៖ ថាញ​ហ្វា-TTXVN

ដង្កូវ​ក្បាល​ខ្មៅ​ ចាប់​ផ្តើម​កើត​មាន​នៅ​ខេត្ត​ត្រា​វិញ​នៅ​ដើម​ខែ​កញ្ញា​ ឆ្នាំ​ ២០២១ លើ​ចម្ការ​ដូង​របស់​ប្រ​ជា​ជន​ ៤ គ្រួ​សារ​នៅ​ភូមិ​កាវ​ម៉ោក ឃុំ​តឹង​ហ្វា ស្រុក​ទីវ​កឹង​ ជាមួយ​ផ្ទៃ​ដី​ខូច​ខាត​ ២,៧ ហិក​តា​ កម្រិត​ខូច​ខាត​ពី ៦០-៧៩%។​ នេះ​ជាប្រ​ភេទ​សត្វ​ល្អិត​ដ៏​គ្រោះ​ថ្នាក់​ បំ​ផ្លាញ​ដើម​ដូង​ ទិន្ន​ផលថយ​ចុះ​ប្រ​ហែល​ ៨០% និង​ធ្វើ​ឱ្យ​ងាប់​ដើម​ក៏​សឹង​មាន​។​ លោក​កាវ​ថា​ញទូ នៅ​ឃុំ​តឹង​ហ្វា ស្រុក​ទីវកឹង​ ឱ្យ​ដឹង​៖ គ្រួ​សារ​ខ្ញុំ​មាន​ចម្ការ​ដូង​ ០,៥ ហិកតា​ ប្រ​មូល​ផល​រៀង​រាល់​ខែ​មធ្យម​ភាគ​ប្រ​មាណ​ ៥០០ ផ្លែ​។​ ចាប់​តាំង​ពីមាន​ដង្កូវ​ក្បាល​ខ្មៅ​ ចម្ការ​ដូង​ ទិន្ន​ផល​ថយ​ចុះ​ប្រ​មាណ​ ៦០% ធ្វើ​ឱ្យ​គ្រួ​សារ​គាត់​បាត់​បង់​ប្រាក់​ចំ​ណូល​ច្រើន​។​ បន្ទាប់​ពី​ទទួល​បាន​ការ​ឧបត្ថម្ភ​ព្រលែង​ពង​ឪ​ម៉ាល់​បរា​សិត​ពិសោធន៍​សាក​ល្បង ដង្កូវ​ក្បាល​ខ្មៅ​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់​ ចម្ការ​ដូង​របស់​គាត់​ចាប់​ផ្តើម​លូត​លាស់​ជា​បណ្តើរ​ៗ​។​

តាម​ប្រ​សាសន៍​ លោក​វ៉ក្វាង​កឿង​ អនុ​ប្រ​ធាន​ការិ​យា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ទីវ​កឹង​ ភូមិ​ភាគ​មាន​ផ្ទៃ​ដី​ដាំ​ដូង​សរុប​ជាង​ ៥.៥០០ ហិក​តា​ ក្នុង​នោះ​ឃុំ​តឹង​ហ្វា​ច្រើន​បំ​ផុត​។​ ក្នុង​ការ​ប្រ​លែង​ឪ​ម៉ាល់​បរាសិត​លើក​នេះ​ ក្រុម​ហ៊ុន​ Betrimex បាន​ឧបត្ថម្ភ​កសិករ​ដាំ​ដូង​ នៅ​ឃុំ​តឹង​ហ្វា​ចំ​នួន​ ៦៥០ ថង់ ដែល​ស្មើ​នឹង​ពង​ឪ​ម៉ាល់​ជាង​ ១ លាន​ពង​។​ ចម្ការ​ដូង​ក្នុង​មួយ​ហិក​តា​ដាក់​ព្យួរ​ចំ​នួន​ ៤៥ ថង់ ស្មើ​នឹង​ ៧៥.០០០ ពង​ថង់​ត្រូវ​បាន​ចង​ព្យួរ​លើ​ដើម​ កម្ពស់​ពីដី​ប្រ​ហែល​ ១,៥ ម៉ែ​ត្រ ដើម្បី​មាមីង​កសិករ​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​។​ លក្ខណៈ​សំ​ខាន់​បំ​ផុត​របស់​ប្រ​ភេទ​ឪ​ម៉ាល់​នេះ​ គឺ​លេច​ពង​បរា​សិត​ទៅ​ក្នុង​ពង​ប្រ​ភេទ​សត្វ​ល្អិត​បំ​ផ្លាញ​។​ ហេតុ​នេះ​ បន្ទាប់​ពីពង​ឪ​ម៉ាល់​នេះ​ញាស់ វានឹង​ហើរ​ទៅ​ទុំ​តាម​ស្លឹក​ដូង​រួច​លេច​ពង​ទៅ​ក្នុង​ពង​ដង្កូវ​ក្បាល​ខ្មៅ​ រស់​នៅ​បណ្តុះ​បរា​សិតធ្វើ​ឱ្យ​ងាប់​ពង​ដង្កូវ​ក្បាល​ខ្មៅ​ បង្កើត​ឪ​ម៉ាល់​ជំនាន់​ថ្មី​ក្នុង​ធម្ម​ជាតិ​ ជួយ​បង្កើន​កម្រិត​បរិមាណ​ប្រ​ភេទ​សត្វ​ល្អិត​មាន​ប្រ​យោជន៍​នេះ​។​

លោក​ស្រី​ ង្វៀង​ធីលុង​ អនុ​ប្រ​ធាន​សាខា​នាយក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ ការ​ប្រើ​ប្រាស់​ឪ​ម៉ាល់តូច ដើម្បី​កម្ចាត់​ដង្កូវ​ក្បាល​ខ្មៅ​បំ​ផ្លាញ​ដូង​ គឺ​ជា​វិធាន​ការ​ជីវ​សាស្ត្រ​ធានា​សុវត្ថិ​ភាព​សុខ​ភាព​សហ​គមន៍ មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ នាំ​មក​ប្រ​សិទ្ធ​ភាព​យូរ​អង្វែង​និង​ប្រ​កប​ដោយ​និរន្តរ​ភាព​។​ យោង​តាម​ផែន​ការ​ នៅ​ពេល​ខាង​មុខ​ ក្រុម​ហ៊ុន​ Betrimex នឹង​បន្ត​ការ​ឧបត្ថម្ភ​កសិករ​ដាំ​ដូង​នៅ​ភូមិ​ភាគ​ ព្រលែង​ឪ​ម៉ាល់បន្ថែម​ ៤ លើក​ទៀត​។​ ពេល​ព្រលែង​ឪ​ម៉ាល់​តូច កសិករ​ចំ​ណាំ​ដាច់​ខាត​មិន​ត្រូវ​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​នៅ​ចម្ការ​ដូង​ដែល​ព្រលែង​ពង​ឪ​ម៉ាល់ ដើម្បី​ជៀស​វាង​ប៉ះ​ពាល់​ដល់​ហ្វូង​ឪ​ម៉ាល់៕

​   យោង​៖ កាសែត​ត្រា​វិញ​-មុនី​

 

ចែករំលែកអត្ថបទ