មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ-អប់រំអចិន្រ្តៃយ៍ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងចងសម្ព័ន្ធជាមួយនឹងសាលារៀនដែលមានទំនុកចិត្តសម្រាប់បណ្ដុះបណ្ដាល បំពាក់បំប៉នវិជ្ជាជីវៈ សមស្របជាមួយនឹងលក្ខណៈពិសេសរបស់ភូមិភាគ។ តាមរយៈនៃវគ្គសិក្សា មានពលករជនជាតិខ្មែរជាច្រើនមានការងារធ្វើ ទៅពលកម្មនៅប្រទេសក្រៅ រកបានប្រាក់ចំណូលលំនឹង។
ម៉ោងរៀនទ្រឹស្ដីរបស់សិស្ស ក្នុងម៉ោងរៀនកម្មវិធីអប់រំអចិន្រ្ដៃយ៍។
លោកឡេវ៉ាន់យ៉ុង នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ-អប់រំអចិន្រ្តៃយ៍ស្រុកកូវង៉ាង ឱ្យដឹង៖ “មជ្ឈមណ្ឌលបើកវគ្គបណ្ដុះបណ្ដាលកម្រិតមធ្យមសិក្សាបសុពេទ្យ អគ្គិសនីឧស្សាហកម្មនិងស៊ីវិល វារីវប្បកម្ម និងវគ្គបណ្តុះបណ្ដាល បំពាក់បំប៉នរយៈពេលខ្លី មានដូច៖ បើកបរយានយន្ត ចុងភៅ (ផ្គត់ផ្គង់) សាលាអន្តេវាសិក អឌ្ឍអន្តេវាសិក។ល។ មជ្ឈមណ្ឌលកំពុងបើកវគ្គបណ្ដុះបណ្ដាលចំនួន ៣៖ គិលានុបដ្ឋាក បច្ចេកវិទ្យា រថយន្ត និងសីតអគ្គិសនី ដោយមានសិក្ខាកាមចំនួន ១០៥ នាក់។ ប្អូនៗចូលរៀននៅមជ្ឈមណ្ឌល ត្រូវបានទទួលរបបគោលនយោបាយ តាមសេចក្តីកំណត់ជាធរមាន និងបានដោះស្រាយការងារធ្វើតាមតម្រូវការ”។ ប្អូនថាច់ត្រា នៅភូមិហ្វាទឹន ឃុំមីហ្វា ឱ្យដឹង៖ “ឆ្នាំ ២០១៨ ខ្ញុំរៀនជួសជុលម៉ាស៊ីនដែលមជ្ឈមណ្ឌលរៀបចំឡើង។ ក្រោយពីបញ្ចប់វគ្គសិក្សា មជ្ឈមណ្ឌលជូនលិខិតបញ្ជាក់ បានជាប្អូនដាក់ពាក្យសុំធ្វើការនៅមូលដ្ឋានផ្គត់ផ្គង់សេវាកម្ម។ សព្វថ្ងៃប្អូនបានទទួលចូលធ្វើការជាមួយប្រាក់ចំណូលជាង ១២ លានដុង/ខែ។ ប្អូនគិតថា រយៈពេលខាងមុខនឹងសន្សែសន្សំប្រាក់សម្រាប់បើកមូលដ្ឋាន ជួសជុលដោយខ្លួនឯង ដ្បិតអីបច្ចុប្បន្ន តម្រូវការជួសជុលម៉ាស៊ីនយ៉ាងច្រើន។ រៀននៅមជ្ឈមណ្ឌល ប្អូនគ្មានសម្ពាធខាងថ្លៃសិក្សា និងកន្លែងស្នាក់នៅ ហើយថែមទាំងមានមុខវិជ្ជាជីវៈសមស្របនឹងភាពជាក់ស្ដែងរបស់ភូមិភាគ និងមានការងារធ្វើក្រោយពីបញ្ចប់វគ្គសិក្សា”។
លោកឡេវ៉ាន់យ៉ុង ឱ្យដឹងបន្ថែម ក្នុងផែនការចក្ខុវិស័យដល់ឆ្នាំ ២០២៥ មជ្ឈមណ្ឌលបន្តស្នើដល់គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង បើកបណ្ដុះបណ្ដាលមុខរបរកាត់ដេរ។ បើតាមការគ្រោងទុក ក្រោយពីបញ្ចប់វគ្គសិក្សា កាត់ដេរមជ្ឈមណ្ឌលនឹងចងសម្ព័ន្ធជាមួយក្រុមហ៊ុន ទិញឧបករណ៍បន្ថែម រៀបចំបើកវគ្គកាត់ដេរនៅនឹងមជ្ឈមណ្ឌល រួមចំណែកដោះស្រាយការងារធ្វើជូនពលករជនបទ៕
សឺនម៉ាល័យ- ថាច់ធី