នេះជាទម្រង់ផលិតកម្មដែលលោកយ័ញមុំ (អាយុ ៦០ ឆ្នាំ) នៅភូមិស៊ាវឌឿក ១ ឃុំដុងអៀង ស្រុកអាងប៊ៀង (គៀងយ៉ាង) បានអនុវត្តអស់រយៈពេល ៦ ឆ្នាំមកនេះ។ លោកយ័ញមុំ ជាកសិករគំរូជម្នះលំបាក ឈានឡើងធ្វើមានដោយប្រកបរបរកសិកម្ម ក្លាយជាបុគ្គលគំរូជឿនលឿនក្នុងការចលនាប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ។
លោកយ័ញមុំ បង្ហាញពីភាពលូតលាត់របស់ស្រូវ ក្នុងទម្រង់បង្គា-ស្រូវរបស់គ្រួសារ។
ដើមឆ្នាំភ្លៀងធ្លាក់ជោកជាំ ជួយឱ្យវាលស្រែបង្គារបស់លោកយ័ញមុំ មានទឹកសាបគ្រប់គ្រាន់សម្រាប់ជម្រះជាតិប្រៃដើម្បីធ្វើស្រែនៅរដូវថ្មី។ ទម្រង់ដែលលោកកំពុងអនុវត្តនេះហៅថា “ចិញ្ចឹមបង្គា-ស្រូវ” ។ បន្ទាប់ពីសាបព្រោះរួច គាត់ក៏ទិញពូជបង្គាមកចិញ្ចឹមក្នុងស្រះមួយដោយឡែក ប្រមាណជិតមួយខែ ស្រូវឡើងខ្ពស់បន្តិច ហើយបង្គាធំប៉ុនៗចុងចង្កឹះគាត់ក៏ចាប់បង្គាព្រលែងទៅក្នុងស្រែវិញ។ នៅពេលប្រមូលផលស្រូវរួច ក៏ស្របជាមួយបង្គាធំ អាចប្រមូលផលបានជាបណ្តើរៗ។ ដោយបានអនុវត្តទម្រង់នេះ អស់រយៈពេល ៦ ឆ្នាំមក គ្រួសាររបស់គាត់ រកបានចំណូលជាង ៣២០ លានដុង/ឆ្នាំ ទោះបីផ្ទៃដីត្រឹមតែ ២,៥ ហិកតាក៏ដោយ។ មិនតែប៉ុណ្ណោះ លោកយ័ញមុំ នៅមានផ្ទៃដីស្រែជាង ១ ហិកតា និងធ្វើស្រែ ២ រដូវ រកបានប្រាក់ចំណេញ ៦០ លានដុងក្នុងមួយឆ្នាំ។ លោកយ័ញមុំ ចែករំលែក៖ “នឹកឃើញកាលនោះ បើខ្ញុំមិនអនុវត្តទម្រង់ “ចិញ្ចឹមបង្គា-ស្រូវ” ទេនោះ ប្រហែលជាពេលនេះ ខ្ញុំនៅតែវិលវល់និងភាពក្រីក្រដដែល”។
មុនឆ្នាំ ២០១៦ ប្រជាជននៅដុងអៀង ភាគច្រើនរស់នៅពឹងផ្អែកសំខាន់លើរបរធ្វើស្រែ ប៉ុន្តែ ការបង្កបង្កើនផលមិនមានប្រសិទ្ធភាព ភាគច្រើន “ពូជស្រូវចាស់ផ្លាស់ពូជស្រូវថ្មី”។ ដោយសង្កេតឃើញដូច្នេះ ទើបគណៈកម្មាធិការបក្សឃុំដុងអៀង សម្រេចថាត្រូវតែផ្លាស់ប្តូរនិងបង្កភាពទម្លុះទម្លាយ ទើបជីវភាពរបស់ប្រជាជនអាចល្អប្រសើរឡើងបាន។ បន្ទាប់ពីបានទៅរៀនបទពិសោធន៍នៅតំបន់មួយចំនួនពីរបៀបចិញ្ចឹមបង្គា ១ រដូវ និងស្រូវ ១ រដូវ ផ្តល់ប្រសិទ្ធភាពខ្ពស់ ឃុំក៏ឡើងគម្រោងនៅតំបន់មួយចំនួនដែលរងផលប៉ះពាល់ដោយទឹកប្រៃ ងាកមកចិញ្ចឹមបង្គា និងធ្វើស្រែវិញ។ ដំបូង ពេលឮរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយគោលការណ៍លើកទឹកចិត្តប្រជាជនឱ្យប្តូរស្រូវពីររដូវមកចិញ្ចឹមបង្គា-ស្រូវ លោកយ័ញមុំ ស្ទើរជឿស្ទើរមិនជឿ ចំណែកប្រពន្ធគាត់មិនចង់ឱ្យចូលរួម ព្រោះគិតថា បង្ហូតទឹកប្រៃចូលស្រែចិញ្ចឹមបង្គា នឹងធ្វើឱ្យខូចដី មិនអាចធ្វើស្រែបានទៀត។ ដោយបានការពន្យល់ណែនាំអ្នកវិទ្យាសាស្ត្រដែលឃុំបានអញ្ជើញមកហ្វឹកហ្វឺន ទើបប្តីប្រពន្ធគាត់យល់ព្រមចូលរួម។ ជាអ្នកនាំមុខក្នុងការផ្លាស់ប្តូរផលិតស្រូវពីររដូវដែលមិនសូវបានផល ងាកមកចិញ្ចឹមបង្គា ១ រដូវ-ស្រូវ ១ រដូវ គ្រួសារលោកយ័ញមុំ កាក់កបក្នុងការចិញ្ចឹមបង្គាលើកដំបូង និងលក់បានតម្លៃខ្ពស់។ ភាពជោគជ័យរបស់គ្រួសារគាត់ បានរួមចំណែកក្នុងការជំរុញចលនា ផ្លាស់ប្តូរផលិតកម្មតាមទិសដៅសមស្របជាមួយការប្រែប្រួលអាកាសធាតុ។ ផ្តើមពីប៉ុន្មានហិកតាដំបូង បច្ចុប្បន្ន ឃុំដុងអៀង បានចិញ្ចឹមបង្ការ-ស្រូវជាង ១.៧០០ ហិកតា ចំណេញពី ៧០-១១០ លានដុង/ហិកតា/ឆ្នាំ។
មាមីងនៅឃុំដុងអៀង អ្នកណាក៏ដឹងស្គាល់ប្តីប្រពន្ធលោកមុំ គឺជាមនុស្សស្លូតត្រង់ រស់នៅចេះសម្របជាមួយអ្នកភូមិផងរបងជាមួយ ជា “ជើងចាស់” លើវាលស្រែ។ លោកមុំ សំណេះសំណាល៖ “ធ្វើស្រែ ចំណាយថ្លៃជីខ្ពស់បង្គួរ។ ដូច្នេះ ដើម្បីប្រិតសំចៃ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ជី មុនពេលបាច ខ្ញុំត្រូវពិនិត្យតាមដានពណ៌ស្រូវ ទើបដឹងស្រូវត្រូវខ្វះជីអី្វ បើតាមលោក ដំណាក់កាលស្រូវជិត ៣០ ថ្ងៃ ក្រោយពីសាបព្រោះ ត្រូវបង្ហូតទឹកឱ្យគោក ទុកឱ្យស្លឹកស្រូវមានពណ៌លឿងបន្តិច បន្ទាប់មកបង្ហូតទឹកថ្មីចូលទើបបាចជីលើកទី ៣ ។ បច្ចេកទេសនេះជួយជំរុញប្រព័ន្ធសរីរាង្គ ឬសស្រូវលូតលាស់បានល្អ កត្តាទាំងនេះ ស្រូវបន្ថយបានការរលំ។ ក្នុងរដូវឆ្នាំ ២០២១ លោកមុំ ធ្វើស្រែ ១៥ កុង លក់បានជាង ១០០ លានដុង។ ប្រការចម្លែកនោះគឺ ទោះជាបាចជីតិចក៏ដោយ ហើយស្រូវមើលទៅដូចជាក្រិន តែមិនរលំនិងគ្មានសត្វល្អិតបំផ្លាញ។ របៀបវិនិច្ឆ័យនេះ គឺស្រដៀងនឹងឆាកជីវិតរបស់លោកអញ្ជឹង។ កំព្រាឪពុកតាំងពីតូច អាយុ ១២ ឆ្នាំម្តាយទៅចោល គាត់ត្រូវទៅស៊ីឈ្នួលមើលក្របី។ ភាពលំបាក ឧបស័គ្គក្នុងឆាកជីវិត បានលត់ដំកសិករម្នាក់នេះកាន់មានអំណត់ព្យាយាម ស៊ូទ្រាំជម្នះនូវការលំបាកនិងភាពបរាជ័យ ដើម្បីមានជំហររឹងមាំដោយជើងទាំងពីររបស់ខ្លួន។
ជាមួយនឹងសមិទ្ធផលក្នុងការផលិត ខ្នះខ្នែងជួយឧបត្ថម្ភដល់អ្នកក្រលំបាក ហើយមានឆន្ទៈចូលរួមកសាងស្ពាន និងផ្លូវគមនាគមន៍ជនបទ ឆ្នាំ ២០១៧-២០២១ លោកមុំ បានទទួលស្គាល់ជាកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត លោកមុំ មានប្រសាសន៍៖ “ខ្ញុំរំពឹងថា ទម្រង់ចិញ្ចឹមបង្គា-ស្រែ នឹងបានរដ្ឋអំណាចភូមិភាគនិងផ្នែកជំនាញ កសាងផ្នាកសញ្ញាពាណិជ្ជកម្មស្រូវសរីរាង្គ និងបង្គាធម្មជាតិដុងអៀង នាំចេញទៅកាន់ទីផ្សារក្នុងតម្លៃខ្ពស់ និងផ្ដល់ប្រាក់ចំណូលខ្ពស់ដល់កសិករ”៕
អត្ថបទ, រូបថត៖ ដាំងលិន-ត្រឹងរ៉ូន