ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/05/2022 - 15:10

បង្កើន​ចំ​ណេះ​ដឹង​ បំ​ណិន​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ដល់​សិស្សា​នុ​សិស្ស​

គណៈ​ចង្អុល​ការ​អំ​ពី​ការ​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ បាន​សហការ​ជា​មួយ​នឹង​មូល​និធិ​កុមារ​ អង្គ​ការ​សហប្រ​ជា​ជាតិ​ (UNICEF) ប្រ​ចាំ​នៅ​វៀត​ណាម​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ពិធី​មិទ្ទិញ​គាំ​ទ្រសប្តាហ៍​ជាតិ​អំ​ពី​ការ​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ឆ្នាំ​ ២០២២ ក្រោម​បធាន​បទ​ “សហគមន៍​និរន្តរ​ភាព​ សុាំនឹង​គ្រោះ​ធម្ម​ជាតិ​”។​

 ​ ជូន​រង្វាន់​ដល់​សិស្ស​ដែល​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ប្រ​ឡង​គូរ​គំ​នូរ​។​

ព្រឹត្តិ​ការណ៍​សកម្ម​ភាព​គាំ​ទ្រសប្តាហ៍​ជាតិ​ ស្តីពី​ការ​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ រួម​មាន៖ ពិធី​ប្រ​ឡង​គូរ​គំ​នូរ​ក្រៅ​វគ្គ​សិក្សា​សម្រាប់​សិស្សា​នុសិស្ស​ប្លុក​បឋម​សិក្សា​ និង​ពិធី​ប្រ​ឡង​អង្រួនជួង​មាស​ “រួម​ជាមួយ​នឹង​ប្អូន​ៗ​ បង្ការ ​ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​-កសាង​អនា​គត​ប្រ​កប​ដោយ​ចីរ​ភាព​” សម្រាប់​សិស្ស​បឋម​សិក្សា​ និង​អនុ​វិទ្យា​ល័យ​នៃ​សាលា​បឋម​សិក្សា ​និង​អនុ​វិទ្យា​ល័យ​ឡាយ​ហ្វា។​ នេះ​ជា​បធាន​បទ​ដើម្បី​ផ្សព្វ​ផ្សាយ និង​ពង្រីក​ទូលំ​ទូលាយ​នៅ​រាល់​កម្ម​វិធី​ប្រ​ឡង​ដល់​សាលា​នានា​នៅ​តាម​ភូមិ​ភាគ​ក្នុង​ខេត្ត​ តំ​បន់​និង​ទូទាំង​ប្រ​ទេស​អំ​ពី​ការ​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​៕​

                                     យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ