មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/05/2022 - 14:25

សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ពេល​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM ក្នុង​ការ​ផលិត​ស្រូវ​

* វិស្វករ លឺវថាយ​ភី ដំណាក់​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ក្រុង​រ៉ាច់​យ៉ា ខេត្ត​គៀង​យ៉ាង​

ស្រូវ​រដូវ​ប្រាំង ឆ្នាំ​ ២០២១-២០២២ ដំណាក់​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ក្រុង​រ៉ាច់​យ៉ា ខេត្ត​គៀង​យ៉ាង​ បាន​សហ​ការ​ជា​មួយ​នឹង​ការិ​យា​ល័យ​សេដ្ឋ​កិច្ច​ក្រុង​រ៉ាច់​យ៉ា និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភី​ថុង រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​ កម្ម​វិធី​ចម្រុះ​ក្នុង​ការ​គ្រប់​គ្រង​សត្វ​ចង្រៃ​លើ​ស្រូវ​ (IPM) ដល់​កសិករ​ចំ​នួន​ ៣៣ នាក់​។​ រយៈ​ពេល​ហ្វឹក​ហ្វឺន​វិធី​សាស្រ្ត​ IPM ចាប់​តាំង​ពីពេល​សាប​ព្រោះ​រហូត​ដល់​ប្រ​មូល​ផល។​

កសិករ​ធ្វើ​ការ​ពិនិត្យ​ជីវ​បរិស្ថាន​វាល​ស្រែ​រៀង​រាល់​សប្តាហ៍​។​

រៀង​រាល់​សប្តាហ៍​ គ្រូ​ឧទ្ទេស​ក៍​និង​សិក្ខា​កាម​ តែង​ចុះ​ទៅ​ពិនិត្យ​ជីវ​បរិស្ថាន​លើ​វាល​ស្រែ​ (វាស់​កម្ពស់​ដើម​ស្រូវ​ រាប់​ចំ​នួន​ពន្លក ស្ទង់​កម្រិត​ទឹក​ កំ​ណត់​ត្រា​ស្ថាន​ភាព​ជំងឺ​ ដង្កូវ​ក្រានិង​សត្វ​ល្អិត​ មាន​ប្រ​យោជន៍​។​ល។​)។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពិភាក្សា​លើ​បធាន​បទ​នៃ​ការ​វិភាគ​សរីរសាស្រ្ត​នៃ​ដំណាំ​ស្រូវ​ឋិត​ក្នុង​ដំណាក់​កាល​សំ​ណាប​បែក​គុម្ព បង្ហើម​ល្បាច។​ល។​ ប្រ​ការ​នេះ​ បាន​ជួយ​កសិករ​យល់​ដឹង​បន្ថែម​ពីសារ​ធាតុ​ ចិញ្ចឹម​យល់​ដឹង​ពីសត្វ​ល្អិត​ចង្រៃ​ ស្រប​ទៅ​តាម​ដំណាក់​កាល​លូត​លាស់​របស់​ស្រូវ​។​ កសិករ​ ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​នៅ​ទាំង​បាន​សិក្សា​បធាន​បទ​អំ​ពី​ឫស​និង​ចរន្ត​នាំ​; វិធាន​ការ​ចម្រុះ​ក្នុង​ការ​គ្រប់​គ្រង​ចំ​ពោះ​សត្វ​កណ្តុរ; ការ​រង់​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ដល់​សត្វ​ល្អិត​មាន​ប្រ​យោជន៍​; ចំ​ណង​ទំ​នាក់​ទំ​នង​រវាង​សត្វ​ល្អិត​មាន​ប្រ​យោជន៍​និង​សត្វ​ល្អិត​ចង្រៃ​។​ល។​ ក្រៅ​ពីនោះ​ សិក្ខា​កាម​នៅ​ទាំង​អនុ​វត្ត​ការ​ចិញ្ចឹម​មមាច​ត្នោត​ ដង្កូវ​មូរ​ស្លឹក​។​ល។​ ជួយ​ឱ្យ​កសិករ​កំ​ណត់​ដឹង​ពីលក្ខណៈ​ប្រ​ភេទ​ និង​ការ​បំ​ផ្លិច​បំ​ផ្លាញ​របស់​សត្វ​ល្អិត​ ដើម្បី​មាន​វិធាន​ការ​គ្រប់​គ្រង​កាន់​តែមាន​ប្រ​សិទ្ធ​ភាព​។​

កសិករ​រួម​គ្នា​ពិភាក្សា​អំ​ពី​បញ្ហា​សត្វ​ល្អិត​ចង្រៃ​លើ​វាល​ស្រែ​បន្ទាប់​ពីធ្វើ​ការ​ពិនិត្យ​ជីវ​បរិស្ថាន​។​

របាយ​ការណ៍​ប្រៀប​ធៀប​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​រវាង​ស្រែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM និង​ស្រែ​មិន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM បង្ហាញ​ឱ្យ​ឃើញ​ថា​ ស្រែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM កាត់​បន្ថយ​ពូជ​ចំ​នួន ​៣០ គីឡូ​ក្រាម​/ហិក​តា​ (ស្រែ​ IPM សាប​ព្រោះ​ចំ​នួន​ ១២០ គីឡូ​ក្រាម​/ហិក​តា​ ស្រែ​ធ្វើ​តាម​ទម្លាប់​កសិករ​សាប​ព្រោះ​ ១៥០ គីឡូ​ក្រាម​/ហិក​តា​; កាត់​បន្ថយ​ជីចំ​នួន​ ៤៧ គីឡូ​ក្រាម​/ហិក​តា (ស្រែ​ IPM ប្រើ​ប្រាស់​៖ ជីអា​ស្សូតចំ​នួន ​៨០ គីឡូ​ក្រាម​/ហិក​តា​-DAP ចំ​នួន​ ១៤៨ គីឡូ​ក្រាម​-កាល​ស្យូម ចំ​នួន​ ៦០ គីឡូ​ក្រាម​; ស្រែ​ធ្វើ​តាម​ទម្លាប់​កសិករ​ប្រើ​ប្រាស់​៖ ជីអា​ស្សូត​ចំ​នួន​ ៩០ គីឡូ​ក្រាម​/ហិក​តា​-DAP ចំ​នួន​ ១៦៥ គីឡូ​ក្រាម​-កាល​ស្យូមចំ​នួន​ ៨០ គីឡូ​ក្រាម​)។​ ហេតុ​នោះ​ ប្រិត​សំ​ចៃ​បាន​ជាង​ ៩០០.០០០ ដុង​។​ ទម្រង់​ IPM មិន​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ពេញមួយ​រដូវ​កាល​ គ្រាន់​តែប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដើម្បី​កម្ចាត់​ជំងឺ​ចំ​នួន​ ៤ លើក ខណៈ​ពេល​ស្រែ​មិន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM អាច​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដល់​ទៅ​ ៦ លើ​ក។​ ការ​កាត់​បន្ថយ​ចំ​នួន​ ដងក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ មិន​ត្រឹម​តែជួយ​កសិករ​កាត់​បន្ថយ​ដើម​ទុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ ការ​ពារ​ជីវ​បរិស្ថាន​វាល​ស្រែ​ ពិសេស​កសិករ​មាន​សុវត្ថិ​ភាព​ សុខ​ភាព​ល្អ​។​ល។​ អំ​ពី​ទិន្ន​ផល ស្រែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM ផ្ដល់​ផល​ខ្ពស់​ជាង​ស្រែ​មិន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM គឺ​ ០,៨ តោន​/ហិកតា​ (ស្រូវ​សើម​ស្រែ​ IPM គឺ​ ៨,៥ តោន​/ហិក​តា​ និង​ស្រែ​មិន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM គឺ​ ៧,៧ តោន​/ហិក តា)។​ ផ្តើម​ពីការ​ខុស​គ្នា​រវាង​ស្រែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM និង​ស្រែ​មិន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM ។​ ស្រែ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ IPM នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​ស្រែ​មិន​ប្រើ​ប្រាស់​វិធី​សាស្រ្ត​  IPM   ជិត​៧,៧លាន​ដុង​/ហិក​តា   ។​ល។​

វគ្គ​ហ្វឹក​ហ្វឺន​វិធី​សាស្រ្ត​ IPM រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ ផ្ដល់​ចំ​ណេះ​ដឹង​ជូន​កសិករ​ ជាពិសេស​គឺ​កសិករ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​អំ​ពី​ចំ​ណេះ​ដឹង​ បំ​ណិន​ចាំ​បាច់​ ដើម្បី​ប្រើ​ប្រាស់​ផលិត​ផល​កសិកម្ម​ថ្លៃ​ដើម​ ក្នុង​នោះ​ មាន​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ប្រើ​ប្រាស់​ជីត្រូវ​តាម​របៀប​ជួយ​បង្កើន​តម្លៃ​កសិផល​៕​

                                ប្រែសម្រួល​៖ មុនី​

ចែករំលែកអត្ថបទ