គណៈបញ្ជាការយោធាឃុំសុងឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងសម្រេចល្អភារកិច្ចការពារប្រទេសយោធានៅភូមិភាគ ម៉្លោះហើយអង្គភាពបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរព្រោះសម្រេចបានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ច ៣ ឆ្នាំបន្តបន្ទាប់ (២០១៩-២០២១)។
កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការយោធាឃុំដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ប្រជាជននៅមណ្ឌលបិទខ្ទប់ ដោយសារជំងឺ COVID-១៩។
លោកត្រឹងវ៉ូវភឿង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំសុងឡុក ឱ្យដឹង៖ “គណៈបញ្ជាការយោធាឃុំផ្តោតការយកចិត្តទុកដាក់កសាងអង្គភាពរឹងមាំអំពីគោលនយោបាយសតិអារម្មណ៍ លត់ដំគោលជំហរនយោបាយ លើកកម្ពស់ស្មារតីទទួលខុសត្រូវ លត់ដំសីលធម៌ គុណសម្បត្តិ “កងទ័ពអ៊ំហូ” ដល់កម្មាភិបាល យុទ្ធជន។ ឆ្នាំ ២០២១ អង្គភាពហ្វឹកហាត់កម្លាំងកងសេនាជនចល័ត កងសេនាជនឆ្នាំទី ១ កងសេនាជននៅនឹងកន្លែង សម្រេច ១០០% បើប្រៀបនឹងផែនការ។ គណៈបញ្ជាការយោធាឃុំ នៅទាំងចាត់សមមិត្តចំនួន ២៥០ លើកនាក់ចូលរួមជាមួយ នឹងរដ្ឋអំណាចភូមិភាគនិងប្រជាជន ធ្វើអនាម័យបរិស្ថាន ដាំកូនឈើតាមដងផ្លូវជាតិលេខ ៦០ ផ្លូវខេត្តលេខ ៩១១។ល។”។
លោកគឹមថាញទៀង ប្រធានកងយោធាភូមិភូខាញ់ ឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ កងយោធាភូមិតែងធ្វើការពិនិត្យចំនួនយុវជនឋិតក្នុងអាយុបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើបញ្ជីឈ្មោះបញ្ជូនទៅបម្រើកងជួរទ័ព។ មិនតែប៉ុណ្ណោះ កងយោធាភូមិនៅទាំងសហការជាមួយរដ្ឋអំណាចភូមិភាគ ក្តាប់ស្ថានភាពលើភូមិសាស្ត្រ ពង្រឹងមូលដ្ឋាននយោបាយរឹងមាំ លើកកម្ពស់ប្រសិទ្ធភាពកសាងខឿនការពារប្រទេសទូទាំងប្រជាជន រក្សាស្ថិរភាពសន្តិសុខនយោបាយ បង្កលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ”។
តាមប្រសាសន៍លោកវ៉ូវភឿង គណៈកម្មាធិការបក្សនៃគណៈបញ្ជាការយោធាឃុំ បានខិតខំអនុវត្តនូវភារកិច្ចហ្វឹកហាត់ឆ្នាំ ២០២២ រួមចំណែកកសាងកងកម្លាំងប្រដាប់អាវុធសុងឡុកកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី៕
សឺនម៉ាល័យ-មុនី