មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/05/2022 - 12:39

កាត់​បន្ថយ​ចំ​ណាយ​ក្នុង​ការ​បង្ក​បង្កើន​ផលស្រូវ​រដូវ​ដើម​ឆ្នាំ​

ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ណែនាំ​ ឧបត្ថម្ភ​យ៉ាង​សកម្ម​របស់​ផ្នែក​កសិកម្ម​ក្រុង​កឹង​ធើ និង​ភូមិ​ភាគ​នានា​ កសិករ​នៅ​តែគ្រប់​គ្រង​ជំងឺ​ ដង្កូវ​ក្រា​បាន​ល្អ​ និង​កាត់​បន្ថយ​កម្រិត​ខ្ពស់​បំ​ផុត​ការ​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​នៅ​រដូវ​ស្រូវ​ដើម​ឆ្នាំ​ ២០២២ ។​

ស្រូវ​រដូវ​ដើម​ឆ្នាំ​របស់​លោក​ ង្វៀង​យ័ញ​យុង នៅ​ស្រុក​កើ-ដ លូត​លាស់​ល្អ​។​

បងត្រឹង​វ៉ាន់​ភូវ ស្នាក់​នៅ​ភូមិ​ថាញ់​ស្វឹង​ ឃុំ​ថាញ់​ភូ ស្រុក​កើ-ដ មាន​ផ្ទៃ​ដី​ផលិត​ពូជ​ស្រូវ​ OM១៨ ចំ​នួន​ ២,៥ ហិកតា​ សព្វ​ថ្ងៃ​ ស្រូវ​បាន​ជាង​ ៥០ ថ្ងៃ​ហើយ​ តែមិន​ទាន់​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ម្តង​ណា​ឡើយ​។​ បង​ភូវ​ឱ្យ​ដឹង​៖ “ខ្ញុំ​អនុវត្ត​កាត់​បន្ថយ​បរិមាណ​ពូជ​ អនុ​វត្ត​បច្ចេក​ទេស​ “ ៣ បន្ថយ​ ៣ បង្កើន​” “១ចាំ​បាច់​ ៥បន្ថយ​” បូមទឹក​ឱ្យ​លិច​និង​បង្ហូត​គោក​ឆ្លាស់​គ្នា​ មិន​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ពេល​ស្រូវ​មិន​ទាន់​បាន​ ៤០ ថ្ងៃ​ ក្រោយ​ពី​ពង្រោះ​តាម​ការ​ផ្តល់​អនុ​សាសន៍​របស់​ផ្នែក​កសិកម្ម​។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​រវាំង​ស្រែ​ជាប្រ​ចាំ​ គិត​កម្រិត​ដង្កូវ​ក្រា និង​អត្រា​កើត​ជំងឺ​ ប្រ​សិន​បើ​នៅ​ក្រោម​កម្រិត​មិន​បង្ក​ឱ្យ​ខូច​ខាត​ គឺ​មិន​ចាំ​បាច់​បាញ់​ថ្នាំ​ទេ។​ រដូវ​ស្រូវ​នេះ​ ខ្ញុំ​ក៏​បាន​ផ្នែក​កសិកម្ម​ស្រុក​ណែ​នាំ​អនុវត្ត​ទម្រង់​ផលិត​ស្រូវ​ ជឿន​លឿន​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ ចីរភាព​ ម្ល៉ោះ​ហើយ​មាន​លក្ខណៈ​កៀក​ជិត​និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ព្រម​ៗ​គ្នា​ ធ្វើ​យ៉ាង​ណា​ដើម្បី​ការ​បង្ក​បង្កើន​ផលស្រូវ​ចំ​ណាយ​តិច​សុវត្ថិ​ភាព​ ហើយ​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៏​ម្ចាស់​ការ​ជ្រើស​រើស​ទិញ​ប្រ​ភេទ​ជី​មាន​គុណ​ភាព​ល្អ​ តម្លៃ​សម​រម្យ​ ជំនួស​ប្រ​ភេទ​ជី​ដែល​មាន​តម្លៃ​ខ្ពស់​ពេក​ ដើម្បី​កាត់​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ផលិត​កម្ម​”។​

តាម​ប្រ​សាសន៍ ​លោក​ង្វៀង​យ័ញ​យុង នៅ​ឃុំ​ថាញ់​ភូ ស្រុក​កើ-ដ ស្រូវ​រដូវ​ដើម​ឆ្នាំ​គាត់​ពង្រោះ​ពូជ​ OM៥៤៥១ លើ​ផ្ទៃ​ដី​ ៤ ហិក​តា​ សព្វ​ថ្ងៃ​បាន​ជាង​ ៥០ ថ្ងៃ​ហើយ​ ប៉ុន្តែ​មិន​បាញ់​ថ្នាំ​កម្ចាត់​ដង្កូវ​ក្រាម្តង​ណា​ឡើយ​។​ រយៈ​ពេល​កន្លង​ ទោះ​ជាប្រ​ទះ​ឃើញ​ដង្កូវ​មូរស្លឹក​រប៉េះ​រប៉ោះ​និង​បាតុ​ភូត​ស្រូវ​ពុល​សរីរាង្គ​ ប៉ុន្តែ​អា​ស្រ័យ​ការ​ណែ​នាំ​ផ្តល់​អនុសាសន៍​របស់​ផ្នែក​កសិកម្ម​ និង​កម្មា​ភិបាល​ជំរុញ​កសិកម្ម​ ម្ល៉ោះ​ហើយ​ពេល​អនុវត្ត​វិធាន​ការ​បច្ចេក​ទេស​បង្ការ​ ទប់ស្កាត់​ គ្រប់​គ្រង​ជំងឺ​បំ​ផ្លាញ​ គឺ​មិន​ទាន់​ប្រើ​ប្រាស់​ថ្នាំ​គីមី​ឡើយ​។​ អា​ស្រ័យ​ចូល​រួម​ទម្រង់​វាល​ស្រែ​ធំ​ និង​អនុវត្ត​ការ​បង្ក​បង្កើន​ផលស្រូវ​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ ចីរភាព​ ស្រែ​របស់​គាត់​ក៏​បាន អា​ជីវ​កម្ម​ចុះ​កិច្ច​សន្យា​ធានា​ទិញ​តាំង​ពីដើម​រដូវ​ មិន​បារម្ភ​ពីច្រក​ចេញ​ឡើយ​។​

ចំ​ពោះ​មុខ​ស្ថាន​ភាព​ផលិត​កម្ម​មាន​ភាព​មិន​អំ​ណោយ​ផល​ច្រើន​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ផ្នែក​សមត្ថ​កិច្ច​ក្រុង​បាន​សកម្ម​ឧបត្ថម្ភ​កសិករ​អនុវត្ត​នូវ​វិធាន​ការ​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​និង​កាត់​បន្ថយ​ហានិ​ភ័យ​អាច​កើត​មាន​ឡើង​។​ ចាប់​តាំង​ពីដើម​រដូវ​ មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ ក៏​បាន​ម្ចាស់​ការ​ណែនាំ​ និង​ផ្តល់​អនុសាសន៍​ដើម្បី​ផ្នែក​កសិកម្ម​ភូមិ​ភាគ​នានា​ និង​កសិករ​ម្ចាស់​ការ​បន្សាំ​ជា​មួយ​នឹង​លក្ខណៈ​ផលិត​មិន​អំ​ណោយ​ផល។​ ពិសេស​ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​នូវ​កញ្ចប់​បច្ចេក​ទេស​ “ ៣ បន្ថយ​ ៣ បង្កើន​” និង​ “១ចាំ​បាច់​ ៥ បន្ថយ​” ប្រិត​សំ​ចៃ​ទឹក​បច្ចេក​វិទ្យា​ ជីវ​បរិស្ថាន​ផលិត​កម្ម​ និង​ប្រើ​ប្រាស់​នូវ​ផលិត​ផលជីវ​សាស្រ្ត​ក្នុង​ការ​គ្រប់​គ្រង​ដង្កូវ​ក្រា។​ល។​ ជាពិ​សេស​ ក្នុង​ស្ថាន​ភាព​ក្តៅ​ខ្លាំង​និង​ភ្លៀង​កក់​ខែ តែង​ជួប​ប្រ​ទះ​ជា​រឿយ​ៗ​ ងាយ​នឹង​ប៉ះ​ពាល់​ដល់​ស្រូវ​ក្នុង​ដំណាក់​កាល​ធ្វើ​បង្ហើម​ ពេល​ស្រូវ​ល្បាច​ងាយ​នឹង​បណ្តាល​ឱ្យ​កើត​ជំងឺ​ឆេះ​ស្លឹក​ ។​ល។​ ប្រ​យ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ជីឱ្យ​មាន​តុល្យ​ភាព​ ប្រិត​សំ​ចៃ​ ប្រ​សិទ្ធ​ភាព​ ចៀស​វាង​ព្រាច​ជីលើស​នាំ​ឱ្យ​បង់​កម្រៃ​ផលិត​កម្ម​ បំ​ផុត​គឺ​ក្នុង​បរិបទ​ដែល​តម្លៃ​ជីកំពុង​កើន​ថ្លៃ​ខ្ពស់​៕​

                                  ខាញ់​ទ្រុង​-វិមាន​

ចែករំលែកអត្ថបទ