មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/04/2022 - 14:52

កែច្នៃ​ជីលា​មក​គោទៅ​ជាជីសរីរាង្គ​អតិសុខុម​ប្រាណ​

លោក​ កៀង​មិញ​ទ្រី នៅ​ភូមិ​ក្នុង​ស្រុក​ ឃុំ​ហ្វាឡើយ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ជាអ្នក​ផ្អាប់​ជីលា​មក​គោនិង​កែច្នៃ​ទៅ​ជាប្រ​ភេទ​គ្រាប់​ជីស​រីរាង្គ​អតិសុខុម​ប្រាណ​ សម្រាប់​ដាក់​ដំណាំ​ជា​ច្រើន​ប្រ​ភេទ​។​

លោក​ កៀង​មិញ​ទ្រី កំ​ពុង​អនុវត្ត​ដំណើរ​ការ​ផ្អាប់​ជីសរីរាង្គ​។​

លោក កៀង​មិញ​ទ្រី ឱ្យ​ដឹង​៖ “ខ្ញុំ​ជាគ្រូ​បង្រៀន​ភាសា​អង់​គ្លេស​ ធ្លាប់​បង្រៀន​នៅ​ខេត្ត​ប៊ិញ​យឿង។​ ពីមុន​ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​អា​ហរ័ណនី​ហរ័ណ​កសិផល​នៅ​ក្រុង​ហូជី​មិញ។​ សង្កេត​ឃើញ​ស្ថាន​ភាព​នៃ​ការ​នាំ​ចេញ​កសិផល​ជួប​ការ​លំ​បាក​ ដោយ​សារ​គុណ​ភាព​ ត្រូវ​ផ្តោត​ដល់​ការ​ផលិត​កសិផល​ជ្រះ​ស្អាត​។​ ខណៈ​ពេល​នៅ​ជន​បទ​មាន​បរិមាណ​ជីលា​មក​សត្វ​សម្បូរ​ណាស់​ អាច​កែ​ច្នៃ​ជា​ជីសរីរាង្គ​អតិសុ​ខុម​ប្រាណ​ ដាក់​ឱ្យ​ដំណាំ​ល្អ​ណាស់​ សុវត្ថិ​ភាព​ជាង​តម្លៃ​សម​ល្មម​ជាង​ ។​ ខ្ញុំ​សន្សែ​សន្សំ​ដើម​ទុន​និង​បទ​ពិសោ​ធន៍​ខ្លះ​ៗ​ ក្នុង​វិស័យ​ផលិត​ជីសរីរាង្គ​អតិសុខុម​ប្រាណ​ ដោយ​បាន​សិក្សា​បច្ចេក​វិជ្ជា​ប្រ​ព្រឹត្តិ​កម្ម​ពី​បណ្តា​ប្រ​ទេស​ជឿន​លឿន​។​ បន្ទាប់​មក​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​ត្រា​វិញ​ ប្តេជ្ញា​សង់​រោង​ចក្រ​បើក​ក្រុម​ហ៊ុន​ចំ​កាត់​ផលិត​ពាណិជ្ជ​កម្ម​សេវា​កម្ម​ បច្ចេក​វិទ្យា​ TV ចាប់​ពីខែ​តុលា​ ឆ្នាំ​ ២០២១ នៅ​ភូមិ​ក្នុង​ស្រុក​ ឃុំ​ហ្វាឡើយ​ ស្រុក​ចូវ​ថាញ់ រោង​ចក្រ​មាន​ទំ​ហំ​ផ្ទៃ​ដី​ជាង​ ១.០០០ ម៉ែត្រ​ការ៉េ​។​ បច្ចុ​ប្បន្ន​ ក្រុម​ហ៊ុន​ខ្ញុំ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ចំ​នួន​ ១៥ នាក់​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ជាមួយ​ប្រាក់​ចំ​ណូល​ ៦ លាន​ដុង​/ម្នាក់​/ខែ។​ ពេល​ប្រ​មូល​ជីលា​មក​គោពីភូមិ​ស្រុក​មក​ មុន​នឹង​បញ្ចូល​បាវដឹក​ជញ្ជូន​មក​យើង​ខ្ញុំ​វិនិច្ឆ័យ​ដោយ​បាញ់​មេ​ដំបែ​អតិសុខុម​ប្រាណ​នៅ​នឹង​កន្លែង​ ដើម្បី​បំ​បាត់​ធុំក្លិន​។​ ក្រុម​ហ៊ុន​យើង​ខ្ញុំ​មធ្យម​ភាគ​ ផលិត​ជី ៣០ តោន​/ថ្ងៃ​។​ ជីត្រូវ​បាន​ម៉ាស៊ីន​កែច្នៃ​ជាប្រ​ភេទ​ជីគ្រាប់​និង​ដាក់​បញ្ចូល​បាវមាន​ស្លាក​យី​ហោ​ត្រឹម​ត្រូវ​។​ ជីប្រើ​ប្រាស់​ដាក់​ឱ្យ​ដំណាំ​និង​ឈើ​ហូប​ផ្លែ​គ្រប់​ប្រ​ភេទ​ ផ្គត់​ផ្គង់​ក្នុង​ខេត្ត​និង​បណ្តា​ខេត្ត​នៅ​តំ​បន់​ភាគ​ខាង​លិច ភាគ​កណ្តាល​ ឡឹម​ដុង​ ដុង​ណាយ​។​ល។​ នាំ​ចេញ​លក់​ប្រ​មាណ​ ១០០ តោន​ក្នុង​មួយ​សប្តាហ៍​”។​

  លោក​កៀង​មិញ​ទ្រី (ខាង​ឆ្វេង​) កំ​ពុង​អនុវត្ត​ដំណើរ​ការ​ច្នៃ​ជីសរីរាង្គ​។​

លោក​ថាច់​ចៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “ការ​អនុវត្ត​បច្ចេក​វិទ្យា​ថ្មី​ក្នុង​ការ​ផលិត​កសិកម្ម​ បច្ចុប្បន្ន​ កំ​ពុង​ជា​ទិស​ដៅ​ត្រឹម​ត្រូវ​ ម្ល៉ោះ​ហើយ​ យើង​ខ្ញុំ​បង្ក​លក្ខណៈ​គ្រប់​គ្រាន់​ឱ្យ​ក្រុម​ហ៊ុន​ចំ​កាត់​ផលិត​ពាណិជ្ជ​កម្ម​សេវា​កម្ម​បច្ចេក​វិទ្យា​ TV អភិវឌ្ឍល្អ​។​ ប្រើ​ប្រាស់​ជីសរីរាង្គ​អតិសុខុម​ប្រាណ​ នឹង​បង្កើន​ទាំង​ទិន្ន​ផល​និង​គុណ​ភាព​ផលិត​ផល បើ​ប្រៀប​នឹង​ការ​ផលិត​តាម​បែប​ធម្ម​តា​ប្រើ​ប្រាស់​ជីគីមី​។​ ផលិត​ផល​ជីសរីរាង្គ​អតិសុខុម​ប្រាណ​របស់​ក្រុម​ហ៊ុន​លោក​ទ្រី បាន​រួម​ចំ​ណែក​បង្កើត​កសិផល​ជ្រះ​ស្អាត​នៅ​ភូមិ​ភាគ​ ក៏​ដូច​ជា​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ របៀប​គិត​របស់​កសិករ​អំ​ពី​ការ​ផលិត​កសិផល​គុណ​ភាព​ ផ្តើម​ពីនោះ​ ច្រក​ចេញ​នៃ​ផលិត​ផលកសិកម្ម​កាន់​តែមាន​ភាព​លំ​នឹង​”៕​

                               សឺនម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ