មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/04/2022 - 10:21

កសិករ​ខ្មែរ​បត់បែន​ បន្សាំនិង​អភិវឌ្ឍ​ន៍

រយៈ​ពេល​កន្លង​ ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​ ពិសេស​គឺជំ​ងឺ​ COVID-១៩ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ទូទាំង​ប្រ​ទេស​  បំ​ផុត​គឺការ​ផលិត​កសិកម្ម​។​ ថ្វី​បើ​ដូច្នោះ​ ក្នុង​បរិបទ​ដ៏​សែន​លំ​បាក​នេះ​ មាន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​តំ​បន់​តីណាម​បូ​ បាន​ចេះ​បត់បែន​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​ផលិត​កម្ម​ បន្សាំនឹង​លក្ខណៈ​ធម្ម​ជាតិ​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ជឿន​លឿន​ទៅ​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ ដើម្បី​អភិវឌ្ឍ​ទៅ​មុខ​។​

កសិករ​វៀត​ណាម​ឆ្នើម​ សើុង​ប៊ី

មក​កាន់​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ​ សួរ​រក​លោក​សើុង​ប៊ី មាមីង​ខ្មែរ​នៅ​ទីនេះ​អ្នក​ណា​ក៏​ស្គាល់​គាត់​ទាំង​អស់​ ពី​ព្រោះ​គាត់​ជា​កសិករ​ខ្មែរ​ម្នាក់​សម្រេច​កិត្តិ​នាម​កសិករ​វៀត​ណាម​ឆ្នើម​។​ លោក​សើុង​ប៊ី ក៏​ជាកសិករ​តែម្នាក់​គត់​របស់​ខេត្ត​បាក​លីវ​ បាន​អញ្ជើញ​ទៅ​ចូល​រួម​ “ពិធី​ស្ងើច​សរ​សើរ​និង​ជូន​កិត្តិ​នាម​កសិករ​វៀត​ណាម​ឆ្នើម​” នៅ​ហា​ណូយ​ ឆ្នាំ​ ២០២១។​

លោក​សើុង​ប៊ី មោទនភាព​ពេល​ទទួល​បាន​កិត្តិ​នាម​ជាកសិករ​វៀត​ណាម​ឆ្នើម​ ឆ្នាំ ​២០២១។​

មា​មីង​ខ្មែរ​នៅ​ភូមិ​កៃ​យ៉ា តែង​កោត​សរ​សើរ​លោក​សើុងប៊ី មិន​ដាច់​ពី​មាត់​ ពី​ព្រោះ​គាត់​មាន​ចរិត​ឧស្សាហ៍ ជម្នះ​លំ​បាក​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រនិង​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។​ ក្រោយ​ពី​រៀប​ការ​ ឪ​ពុក​ម្តាយ​ចែក​ដី​ចម្ការ​ឱ្យ​ ១ កុង​ និង​ក្របី​ ១ ក្បាល​ធ្វើ​ជា​ដើម​ទុន​។​ មក​ទល់​នឹង​ពេល​នេះ​ លោក​សើុង​ប៊ី មាន​ផ្ទៃ​ដី​បង្ក​បង្កើន​ជាង​ ២,៥ ហិក​តា​។​

លោក​សើុង​ប៊ី រៀប​រាប់​ពី​មុន​ប្តី​ប្រ​ពន្ធ​គាត់​ដាំ​ដំ​ណាំ​បណ្តើរ​ឆ្លៀត​ទៅ​ស៊ី​ឈ្នួល​ភ្ជួរ​រាស់ដី​បណ្តើរ​ ថែម​ទាំង​បិតស្រា ចិញ្ចឹម​ជ្រូក​ទៀត​ផង​។​ ប្រាក់​ចំ​ណូល​ដែល​រក​បាន​ប៉ុន្មាន​ គាត់​សន្សែ​សន្សំ​សម្រាប់​ទិញ​ដី​និង​បើក​តៀម​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ក្នុង​ភូមិ​។​ ក្រោយ​មក​ គាត់​ក៏​សម្រេច​ចិត្ត​លក់​ក្របី​ទិញ​ត្រាក់​ទ័រ​និង​ម៉ាស៊ីន​ បោក​ស្រូវ​ដើម្បី​ធ្វើ​សេវា​កម្ម​។​

មិន​បង្អង់​ត្រឹម​នោះ​ ពេល​បាន​សមាគម​កសិករ​ឃុំ​អញ្ជើញ​ទៅ​ទស្សនា​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​នៅ​ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លោក​សើុង​ប៊ី សម្រេច​ចិត្ត​បង្វែរ​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ ២ កុង​មក​ដាំ​ដើម​ត្របែក​តាម​ទិស​ដៅ​សរីរាង្គ​ មិន​ប្រើ​ថ្នាំ​គីមី​។​ លោក​សើុង​ប៊ី ឱ្យ​ដឹង​៖ “ដំ​បូង​ខ្ញុំ​ទិញ​កូន​ពូជ​ជាង​ ៣០០ គល់​មក​ដាំ​ ហើយ​អនុវត្ត​បច្ចេក​ទេស​ចង​រុំ​ផ្លែ​។​ ពេល​ចេញ​ផ្លែ​ ខ្ញុំ​ប្រ​លេះ​ចោល​ខ្លះ​ ទុក​ត្រឹម​តែ ១-២ ផ្លែ​/ចង្កោម​និង​ចង​រុំ​ផ្លែ​ ដូច្នេះ​ផ្លែ​រលោងស្អាត​ គ្មាន​ដង្កូវ​ស៊ី​។​ ខ្ញុំ​តែង​កាត់​មែក​និង​ស្លឹក​ខូច​ជា​រឿយ​ៗ​ ប្រើ​ប្រាស់​ជីរ​សរីរាង្គ​កាល​ស្យូម ដើម្បី​ផ្លែ​មាន​រស​ជាតិ​ផ្អែម​ ដាច់​ខាត​មិន​ប្រើ​ថ្នាំ​គីមី​។​ ក្រោយ​ពី​ដាំ​បាន​ ១ ឆ្នាំ​ ប្រ​មូល​ផល​ ឃើញ​ថា​រក​បាន​ចំ​ណេញ​គ្រាន់​បើ​ ហើយ​ចំ​ណាយ​ពេល​ថែទាំ​តិច​ ទើប​ខ្ញុំ​ដាំ​បន្ថែម​ ៥ កុង​ទៀត​។​ ចំ​ណែក​លើ​ភ្លឺ​ទំ​នប់​សង​ខាង​ ខ្ញុំ​ដាំ​ល្ហុង​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​”។​ តាម​ប្រ​សាសន៍​លោក​សើុង​ប៊ី បច្ចុប្បន្ន​ លើ​ផ្ទៃ​ដី​ចំ​ នួន​៧ កុង​ គាត់​ដាំ​ត្របែក​តៃ​វ៉ាន់​ ត្របែក​សាច់ ព័ណ៌​ផ្កា​ឈូក​ និង​ត្របែក​គ្មាន​គ្រាប់​។​ អា​ស្រ័យ​ដាំ​ដើម​ត្របែក​ផ្តល់​ផ្លែ​តាម​ធម្ម​ជាតិ​ ដូច្នេះ​ប្រ​មូល​ផល​ទាំង​ប្រាំ​ង​វស្សា​។​ ពិសេស​ គាត់​នៅ​ទាំង​វិនិ​យោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ដើម្បី​ប្រិត​សំ​ចៃ​ទឹក​នៅ​រដូវ​ប្រាំ​ងនិង​ធានា​កម្រិត​ សំ​ណើម​ឱ្យ​ដើម​លូត​លាស់​ចេញ​ផ្លែ​ផ្កា​។​ ឆ្នាំ​ ២០១៩ ទម្រង់​ដាំ​ដើម​ត្របែក​រ​បស់លោក​សើុង​ប៊ី ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​ស្តង​ដារ OCOP មាន​ឈ្មោះ​ថា​ត្របែក​ហុង​ស៊ាង​។​

ពេល​ផ្លែ​ត្របែក​មាន​ស្លាក​យីហោ​ លោក​សើុង​ប៊ី ក៏​ចុះ​ផ្សាយ​លក់​តាម​បណ្តាញ​សង្គម​ Facebook, Zalo និង​ដឹក​ទំ​និញ​ប្រ​គល់​ដល់​កន្លែង​ ម៉្លោះ​ហើយ​បាន​អតិថិ​ជន​ដឹង​ស្គាល់​ច្រើន​។​ លោក​សើុង​ប៊ី ឱ្យ​ដឹង​បន្ថែម​៖ “នៅ​ក្នុង​រដូវ​ជំ​ងឺ​ COVID-១៩ ពេល​ខេត្ត​អនុវត្ត​បទ​បញ្ជា​លេខ​១៦ អ្នក​ប​ញ្ជាទិញ​ផលិត​ផល​របស់​ ខ្ញុំ​កើន​ឡើង​។​ ជារៀង​រាល់​ថ្ងៃ​អ្នក​កុម្មង់​ទិញ​ តាម​បណ្តាញ​ ខ្ញុំ​យក​ទៅ​ប្រ​គល់​ដល់​ផ្ទះ​ពី​ ៥០ ដល់​ ១០០ គីឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ពី​ ១៥.០០០ ដល់​ ២០.០០០ ដុង​/គីឡូ​ក្រាម​ ហើយ​លក់​ជា​ហូរ​ហែរ​ហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​”។​ ចាប់​យក​ទីផ្សារ​ទាន់​ពេល​ មោះ​មុត​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ទំ​នើប​ក្នុង​ការ​បង្ក​បង្កើន​ផល​ និង​យល់​ដឹង​ពី​របៀប​ធ្វើ​អា​ជីវ​កម្ម​ តាម​រយៈ​បណ្តាញ​សង្គម​ ម៉្លោះ​ហើយ​ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ លោក​សើុង​ប៊ី កើន​ជា​លំ​ដាប់​ មិន​រង​ផល​ប៉ះ​ពាល់​ដោយ​ជំ​ងឺ​រាត​ត្បាត​ឡើយ​។​ ជា​ពិសេស​ គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ ណែ​នាំ​បច្ចេក​ទេស​ដាំ​ដើម​ត្របែក​ដល់​មាមីង​កសិករ​នៅ​ក្នុង​ភូមិ​ ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​

លោក​ង្វៀង​ហ្វាង​អែម​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោយ​ បញ្ជាក់​៖ “លោក​សើុង​ប៊ី គឺជា​កសិករ​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ មោះមុត អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផល​ អនុវត្ត​បច្ចេក​ព័ត៌​មាន​វិទ្យា​ ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ព្រម​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​ចលនា​នៅ​ភូមិ​ភាគ​។​ គាត់​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​ទម្រង់​ដាំ​ដើម​ត្របែក​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ សម្រេច​ស្តង់​ដារ OCOP ដំ​បូង​បង្អស់​របស់​ឃុំ​។​ មិន​ត្រឹម​តែធ្វើ​មាន​ប៉ុណ្ណោះ​ លោក​សើុង​ប៊ី ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​កូន​ ៣ នា​ក់រៀន​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​”៕​        

                                         យ្វីអា​ញ-មុនី​

ចែករំលែកអត្ថបទ