មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/04/2022 - 10:21

មុខ​មា​ត់ជន​បទ​ថ្មី​នៅ​បាក​លីវ​

អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​ ឃើញ​ថា​មុខ​មា​ត់ជន​បទ​នៅ​ខេត្ត​បាក​លីវ​ បាន​ផ្លាស់​ប្ដូរ​យ៉ាង​ច្បាស់​ក្រឡែត​...។​

 ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​ហ៊ឹង​ហោយ​ ត្រូវ​បាន​ចាក់​បេ​តុង​ចុះ​ទៅ​ដល់​ភូមិ​។​

ហ៊ឹង​ហោយ​ជាឃុំ​តំ​បន់​ជ្រៅ​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​វិញ​ឡើយ​។​ រយៈ​ពេល​ជាង​ ១០ឆ្នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ តំ​បន់​ជន​បទ​មួយ​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​៖ នៅ​តាម​ដង​ផ្លូវ​បេ​តុង​ក្នុង​ភូមិ​ស្រុក​ សង​ខាង​មាន​ដាំ​ផ្កា​លម្អ​ របង​ត្រង់​ភ្លឹង​និង​ផ្ទះ​ឥដ្ឋ​រឹង​មាំ សមរម្យ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​កាន់​តែស្រស់​ស្អាត​។​ លោក​ង្វៀង​ហ្វាង​អែម​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ហ៊ឹង​ហោយ​ ឱ្យ​ដឹង​៖ “ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​ ៧០%។​ សម្រេច​លក្ខឋាន​ កសាង​ជន​បទ​ថ្មី​ គឺជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​របស់​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​។​ ក្នុង​នោះ​ ឃុំ​បាន​រួម​បញ្ចូល​កម្ម​វិធី​ គម្រោង​និង​គោល​នយោ​បាយ​វិនិ​យោគ​ជាច្រើន​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ប្រ​សិទ្ធ​ភាព​។​ គួបផ្សំ​នឹង​ជំ​រុញ​ការ​ងារ​ឃោ​សនា​ដើម្បី​បំ​ផុស​ស្មារតី​ ចលនា​កម្លាំង​ប្រ​ជា​ជន​ចូល​រួម​ កសាង​ជន​បទ​ថ្មី​។​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​សកម្ម​គាំ​ទ្រ ចូល​រួម​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ សង់​សាលា​រៀន​និង​អនុវត្ត​នូវ​លក្ខឋាន​មួយ​ចំ​នួន​ទៀត​ ហេតុ​នោះ​ទើប​ឃុំ​សម្រេច​លក្ខឋាន​ជន​បទ​ថ្មី​បាន​ឆាប់​រហ័ស​”។​

កសាង​ជន​បទ​ថ្មី​គឺជា​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ ទាន់​ពេល​របស់​បក្ស​ រដ្ឋ​ បញ្ជាក់​ពី​ “ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​” កំ​ណត់​ទិស​ដៅ​ អភិវឌ្ឍន៍​ថ្មី​សម្រាប់​តំ​បន់​ជន​បទ​ កាត់​បន្ថយ​គម្លាត​នឹង​ទីក្រុង​ជា​បណ្តើរ​ៗ​។​ លោក​ង្វៀង​ហ្វាង​អែម​ បាន​ឧទ្ទេស​នាម​ពី​ភូមិ​កៃ​យ៉ា ដើម្បី​បញ្ជាក់​ពីភាព​ផ្លាស់​ប្តូរ​នៅ​តំ​បន់​ជន​បទ​។​ ភូមិ​មាន​គ្រួ​សារ​ខ្មែរ​រស់​នៅ​ជិត​ ១០០% ។​ តាម​បណ្ដោយ​ដង​ផ្លូវ​ដាន​ចូល​ទៅ​កាន់​ភូមិ​ គឺមាន​ផ្ទះ​ធំ​ៗ​ស្កឹមស្កៃ​ និង​របង​ព័ទ្ធ​ជុំ​វិញ​ មាន​ដើម​ឈើ​លម្អ​នៅ​តាម​សង​ខាង​ផ្លូវ​ត្រូវ​បាន​ថែទាំ​ កាត់​តម្រឹមយ៉ាង​ម៉ត់ចត់​ បង្កើត​បាន​ជាទេស​ភាព​បៃតង​ - ស្រស់​ស្អាត​។​ កំ​ពុង​រៀប​ចំ​ផ្ទះ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃណី​ លោក​សើុង​យឿង បាន​ឲ្យ​ដឹង​៖ “បើ​ធៀប​នឹង​ ១០ ឆ្នាំ​មុន​ ឥឡូ​វនេះ​ ភូមិ​កៃ​យ៉ា​បាន​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​។​ ពិសេស​គឺផ្លូវ​ដាន​តភ្ជាប់​នឹង​ភូមិ​ភាគ​ជិត​ខាង​ ម៉ូតូ​បើក​បរ​ទៅ​មក​ ការ​ជួញ​ដូរ​និង​ការ​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​ណាស់​; គ្មាន​ផ្ទះ​ស្លឹក​ទៀត​ទេ​។​ អគ្គិ​សនី​ ទឹក​ស្អាត​ សាលា​រៀន​... មាន​គ្រប់​សព្វ​។​ ក្រៅ​ពី​ធ្វើ​ស្រែ​ មាមីង​ខ្មែរ​នៅ​ទាំង​ដាំ​បន្លែ​បង្ការ​ ឈើ​ហូប​ផ្លែ​ប្រ​មូល​ផល​ខួប​ឆ្នាំ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ធូរ​ធារ​”។​

មិន​ដោយ​ឡែក​តែភូមិ​កៃ​យ៉ានោះ​ទេ​ ឃុំ​ជន​បទ​ថ្មី​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ក៏​បាន​ផ្លាស់​ប្តូរ​ជាង​មុន​ដែរ​ បច្ចុប្បន្ន​មិន​ខុស​អី​ពី​ទី​ក្រុង​ឡើយ​។​ លោក​ទ្រឿង​មិញ​បាច់​ នៅ​ភូមិ​បៀង​ដុង​ A ឃុំ​វិញ​ត្រាច់​ដុង​ ឱ្យ​ដឹង​៖ “តាំង​ពី​ឃុំ​សម្រេច​បាន​បទ​ដ្ឋាន​ជន​បទ​ថ្មី​ គឺរថយន្ត​បើក​បរ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ អីុន​ធឺ​ណិត អគ្គិសនី​ និង​ទឹក​ស្អាត​អន្ទង​ដល់​រាល់​ភូមិ​ស្រុក​ ដូច្នេះ​ការ​ផលិត ជួញ​ដូរ​ដោយ​ផ្ទាល់​និង​តាម​អនឡាញ​មាន​ភាព​ងាយ​ស្រួល​ណាស់​។​ មិន​ចំ​ពោះ​តែ​រូប​ខ្ញុំ​នោះ​ទេ​ ការ​ងារ​លក់​ដូរ​នៅ​ភូមិ​ភាគ​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ ចំ​ណូល​គ្រួ​សារ​ក៏​កើន​ដែរ​ ដូច្នេះ​ជីវ​ភាព​អ្នក​ណា​ក៏​ធូរ​ធារ​ ទាំង​ធ្វើ​ឲ្យ​ភូមិ​ស្រុក​កាន់​តែសម្បូរ​សប្បាយ​ទៀត​ផង​”។​

បច្ចុប្បន្ន​ ខេត្ត​បាក​លីវ​មាន​ ៤៩/៤៩ ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​ ១៦ ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​និង ៣ ឃុំ​ជន​បទ​ថ្មី​គំ​រូ​; និង​មាន​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​ ៤ បាន​បញ្ចប់​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​គឺ ស្រុក​ភឿក​ឡុង​ ក្រុង​បាក​លីវ​ ទីប្រ​ជុំ​ជន​យ៉ា​រ៉ាយ​និង​ស្រុក​វិញ​ឡើយ​។​ តាម​ប្រ​សាសន៍​ លោក​ផាម​វ៉ាន់​ធេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​៖ “ការ​កសាង​ជន​បទ​ថ្មី​មាន​តែ​ចំ​ណុច​ចាប់​ផ្តើម​ គ្មាន​ចំ​ណុច​បញ្ចប់​ទេ​ ភូមិ​ភាគ​គប្បី​យក​ចិត្ត​ទុក​ដាក់​នូវ​ដំ​ណោះ​ស្រាយ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ឱ្យ​ប្រ​ជា​ជន​ បាន​ដូច្នេះ​ទើប​ជន​បទ​ថ្មី​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​”៕​

     យ្វីអាញ-លេង​មី

ចែករំលែកអត្ថបទ