វរសេនីយ៍ឯក ង្វៀងវ៉ាន់ង៉ាញ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង ទើបប្រគល់ជូនទង់ជាតិនិងទង់កងប្រជាស្វ័យត្រាណ យ៉ាងមហោឡារិកដល់ប្រធាននាវិកដែលតំណាងឱ្យយុទ្ធជនកងនាវាចរ។ នេះជាកងនាវាចរប្រជាស្វ័យត្រាណប្រចាំការដំបូងរបស់បញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង បានដំណើរការជាផ្លូវការ។
កងនាវាចរប្រជាស្វ័យត្រាណប្រចាំការដំបូងរបស់បញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង បានដំណើរការជាផ្លូវការចាប់ពីថ្ងៃ ២៨ ខែមីនា ឆ្នាំ២០២២។
កងនាវាចរមានភារកិច្ចទាញយកផលសមុទ្រ អភិវឌ្ឍសេដ្ឋកិច្ចដោយផ្ទាល់ផង ក្ដាប់ស្ថានភាពលើសមុទ្រ តស៊ូរក្សាខ្ជាប់បរិស្ថានសន្តិភាព បង្ការបង្រ្កាបឧក្រិដ្ឋកម្ម ការពារអ្នកនេសាទ ការពារអធិបតេយ្យកោះ សមុទ្ររបស់មាតុភូមិផង។ ចូលរួមការពារជនស៊ីវិល ជំនួយសង្រ្គោះ ដឹកជញ្ជូន ផ្គត់ផ្គង់លើផ្ទៃសមុទ្រនិងបំពេញភារកិច្ចផ្សេងៗទៀតតាមច្បាប់និងសេចក្ដីកំណត់របស់ថ្នាក់លើ។
គៀងយ៉ាងជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៦ បានជ្រើសកសាងកងនាវាចរប្រជាស្វ័យត្រាណប្រចាំការតាមគម្រោងការលេខ ១០៦០៩ របស់ក្រសួងការពារប្រទេស ស្ដីពីកសាងកងនាវាចរប្រជាស្វ័យត្រាណប្រចាំការចូលរួមការពារអធិបតេយ្យកោះ សមុទ្រក្នុងស្ថានភាពថ្មី។
ឧត្ដមសេនីយ៍ត្រី ត្រឿងមិញខៃ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ៩ បានសំណូមពរបញ្ជាការដ្ឋានយោធាខេត្ត បន្តកសាងគ្រប់សព្វប្រព័ន្ធផែនការត្រៀមប្រយុទ្ធ; ការងារព័ស្ដុភារ បច្ចេកទេស; រក្សាម៉ឺងម៉ាត់រាល់របបប្រចាំការ; សហការបានល្អជាមួយនឹងកងកម្លាំងឯទៀតក្ដាប់ច្បាស់ស្ថានភាពលើផ្ទៃសមុទ្រ តស៊ូរក្សាខ្ជាប់បរិស្ថានសន្តិភាព អនុវត្តល្អរាល់ភារកិច្ចដែលបានប្រគល់ជូន; សហការជាមួយកងកម្លាំងមន្ទីរ គណៈ ផ្នែកនានា ល្បាតការពារតំបន់កោះ សមុទ្រ រក្សាសន្តិសុខលើផ្ទៃសមុទ្រ បង្កបរិស្ថានលំនឹង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ស្របក្នុងឱកាសនេះ អតីតប្រធានរដ្ឋ ត្រឿងតឹងសាង បានផ្ញើជូនអាវពោងចំនួន ២០០ ដល់កងនាវាចរប្រជាស្វ័យត្រាណប្រចាំការខេត្តគៀងយ៉ាង៕
យោងតាមកាសែតយុវជន - ប្រែសម្រួល៖ ថាច់ធី