មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/04/2022 - 16:59

សហការផេ្ទរជូន​វិទ្យា​សាស្រ្ដបច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផលស្រូវ​

អស់​រយៈ​កាល​ ៤៥ ឆ្នាំ​បង្កើត​និង​អភិវឌ្ឍន៍ វិទ្យា​ស្ថាន​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បាន​បង្កាត់​ពូជ​និង​បើក​ឱ្យ​ប្រើ​ពូជ​ស្រូវ​ជាង​ ១៨០ ប្រ​ភេទ​ ដើម្បី​បម្រើ​ផលិត​កសិកម្ម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​តំ​បន់​មួយ​ចំ​នួន​ក្នុង​ទូទាំង​ប្រ​ទេស​។​ ក្រៅ​ពីនោះ​ វិទ្យា​ស្ថាន​ថែម​ទាំង​សហ​ការ​ជា​មួយ​ស្ថា​ប័ន​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ដនៅ​ភូមិ​ភាគ​ អា​ជីវ​កម្ម​ ដើម្បី​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ដ​ជឿន​លឿន​ពីរ​បៀប​និង​បច្ចេក​ទេស​វប្ប​កម្ម​ដល់​កសិករ​។​

ពិធី​បង្ហាញ​ និង​ប្រ​គល់​ស្ថានីយ៍​ត្រួត​ពិនិត្យ​ដង្កូវ​ក្រាឆ្លាត​វៃនៅ​វិទ្យា​ស្ថាន​ស្រូវ​ ក្នុង​អំ​ឡុង​ពាក់​កណ្តាល​ខែកុម្ភៈ​ ឆ្នាំ​២០២២ ។​

ក្នុង​វិស័យ​គ្រប់​គ្រង​សត្វ​ល្អិត​ នៅ​រដូវ​សម្រក​ ឆ្នាំ​ ២០២១-២០២២ វិទ្យា​ស្ថាន​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជីគីមី​ ប៊ិញដៀង ឧបត្ថម្ភ​សាង​សង់​ស្ថានី​យ ត្រួត​ពិនិត្យ​សត្វ​ល្អិត​អនុវត្ត​បច្ចេក​វិជ្ជា​ឆ្លាត​​វៃ។​ ស្ថានីយ​បម្រើ​ត្រួត​ពិនិត្យ​សត្វ​ល្អិត​ និង​ឧតុ​និយម​ឆ្លាត​វៃ ដាក់​នៅ​តំ​បន់​ស្រែ​ធ្វើ​ពិសោធន៍​របស់​វិទ្យា​ស្ថាន​ស្រូវ​ ដំណើរ​ការ​ដោយ​បន្ទះ​ស្រូប​ថាម​ពល​ព្រះ​អា​ទិត្យ​ និង​បំ​ពាក់​ប្រ​ព័ន្ធ​ត្រួត​ពិនិត្យ​ ឧតុនិយម​ កំ​ណត់​ទិស​ខ្យល់​ ល្បឿន​ខ្យល់​ បរិមាណ​ទឹក​ភ្លៀង​ សីតុណ្ហ​ភាព​ និង​កម្រិត​សំ​ណើ​ម ។​ល។​ គោល​ការណ៍​ដំណើរ​ការ​របស់​ស្ថានី​យគឺ​ប្រើ​ពន្លឺ​ដើម្បី​ទាក់​ទាញ​ដង្កូវ​ក្រា និង​មេអំ​បៅ​នៅ​ពេល​យប់​។​ ឧបករណ៍​នឹង​ផ្លាស់​ប្តូរ​ពណ៌​នៃ​ពន្លឺ​បញ្ចេញ​ទៅ​តាម​ភាព​រសើប​នៃ​ពន្លឺ​ដង្កូវ​ក្រា។​ នៅ​ពេល​ដែល​សត្វ​ល្អិត​ចូល​មក​ជិត​ នឹង​ស្រូប​ចូល​ទៅ​ខាង​ក្នុង​ទូឧបករណ៍​បច្ចេក​វិជ្ជា​នឹង​ធ្វើ​ការ​ថត​រូប​ វិភាគ​ គណ​នា​ចំ​នួន​គួប​ផ្សំ​កំ​ណត់​ភិន​ភាគ​សត្វ​ល្អិត​។​ ព័ត៌​មាន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រ​ព័ន្ធ​ផ្ទេរ​ចូល​ក្នុង​កម្ម​វិធី​ (app) ដែល​ដំឡើង​នៅ​លើ​ស្មាត​ហ្វូន​ ដើម្បី​អង្គ​ភាព​គ្រប់​គ្រង​បញ្ជូន​ព័ត៌​មាន​ដល់​កសិករ​ ។​

តាម​វ៉វ៉ាន់​ភូ អគ្គ​នា​យក​រង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ ជីគីមី​ប៊ិញដៀង បាន​ចែក​រំលែក​៖ ស្ថានី​យត្រួត​ពិនិត្យ​ដង្កូវ​ក្រា និង​ឧតុនិយម​ឆ្លាត​វៃ គឺ​ជាគ្រាប់​ពូជ​បច្ចេក​វិជ្ជា​ដំបូង​ ដើម្បី​ក្រុម​ហ៊ុន​ចង​សម្ព័ន្ធ​ សហការ​ជា​មួយ​វិទ្យា​ស្ថាន​ស្រូវ​ឈាន​ដល់​ដំណើរ​ការ​បើក​ទូលាយ​ទម្រង់​សម្រាប់​ខេត្ត​ ក្រុង​ នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​ផ្សព្វ​ផ្សាយ​ជូន​កសិករ​។​ ជាមួយ​នឹង​ស្ថា​នីយ​ត្រួត​ពិនិត្យ​នេះ​ ស្ថាប័ន​គ្រប់​គ្រង​អាច​ទិន្ន​ន័យ​ជាប្រ​ចាំ​ និង​បន្ទាន់​ ដើម្បី​ជាមូល​ដ្ឋាន​សម្រាប់​ការ​ព្យា​ករណ៍​សត្វ​ល្អិត​ និង​ជំងឺ​ឆ្លង​ព្រម​ទាំង​ផ្តល់​ការ​ណែ​នាំ​ជាក់​ស្តែង​ជូន​កសិករ​បាន​ទាន់​ពេល​ ដោយ​ប្រើ​ជីឬ​មាន​បច្ចេក​ទេស​វប្ប​កម្ម​ ការ​ពារ​សត្វ​ល្អិត​បំ​ផ្លាញ​សម​ស្រប​។​  ឆ្លង​តាម​នោះ​ ប្រិត​សំ​ចៃ​បាន​ថ្លៃ​ផលិត​កម្ម​ បង្កើន​សមត្ថ​ភាព​ប្រ​ជែង​សម្រាប់​កសិផល​វៀត​ណាម​ នៅ​លើ​ទីផ្សារ​ពិភព​លោក​។​

តាម​បណ្ឌិត​ ត្រឹង​ង៉ុក​ថាច់​ វិទ្យា​ធិការ​នៃ​វិទ្យា​ស្ថាន​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្រៅ​ពីភារ​កិច្ច​សំ​ខាន់​គឺ​ស្រាវ​ជ្រាវ​ ជ្រើស​រើស​និង​បង្កាត់​ពូជ​ វិទ្យា​ស្ថាន​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ថែម​ទាំង​ឧស្សាហ៍​ធ្វើ​ការ​ស្រាវ​ជ្រាវ​ សហការ និង​ផ្ទេរ​ជូន​កញ្ចប់​បច្ចេក​ទេស​វប្ប​កម្ម​ សម​ស្រប​ទៅ​នឹង​តំ​បន់​ជីវ​បរិស្ថាន​ និង​តំ​បន់​ភូមិ​ភាគ​មួយ​ចំ​នួន​ឯទៀត​ក្នុង​ទូទាំង​ប្រ​ទេស​ ៕​

អត្ថ​បទ​& រូប​ថត​៖ មិញ​ហ្វៀង​-ថាញ​ញ៉ុង

ចែករំលែកអត្ថបទ