អស់រយៈកាលជាង ១៥ ឆ្នាំកន្លង លោកគឹមភឿក នៅភូមិផ្សារ ឃុំឡុងហេប ស្រុកថ្កូវ ខេត្តត្រាវិញ តែងបានមាមីងបងប្អូនជឿទុកចិត្ត ជ្រើសរើសជាអ្នកមានប្រជាប្រិយនៅភូមិភាគ។ បងប្អូនមាមីងខ្មែរតែងហៅគាត់ដោយភាពស្និទ្ធស្នាលថា ពូបាភឿក។
ពូបាភឿក (ខាងឆ្វេង)។
លោកគឹមភឿក តែងចំណាយពេលវេលាជាច្រើនដើម្បីផ្សព្វផ្សាយ ចលនាមាមីងបងប្អូនខ្មែរ លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្ន ទប់ទល់ឧបាយកលរបស់អានុភាពអមិត្ត សំដៅបំបែកបំបាក់ធ្លុងមហាសមគ្គីជនជាតិ។ ក្រៅពីនោះ លោកភឿកថែមទាំងចូលរួមដោះស្រាយ សម្រុះសម្រួលករណីប្តឹងផ្តល់នៅភូមិស្រុកទៀតផង។ លោកគឹមភឿក ចែករំលែក៖ ដើម្បីសម្រុះសម្រួលបានសម្រេចជោគជ័យ គាត់បានលើកយកនូវទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ ក៏ដូចជាច្បាប់ទម្លាប់ក្នុងភូមិស្រុកដើម្បីបញ្ចុះបញ្ចូល។ ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកទល់ពេលនេះ លោកគឹមភឿក បានសម្រុះសម្រួលជោគជ័យ ៩ ករណីប្តឹងផ្តល់ ក្នុងភូមិស្រុក។
លោកគឹមភឿក នៅទាំងសកម្មចលនាមាមីងបងប្អូនក្នុងឃុំ សហការជាមួយសាខាសមាគម អង្គការមហាជន ចូលរួមវិភាគទានបាន ១២០ លានដុង ដើម្បីកសាងបង្គោលភ្លើង; ចលនា ៩ គ្រួសារបរិច្ចាគដីសាងសង់ស្ពាន ផ្លូវ ជនបទ ដើម្បីឃុំសម្រេចបទដ្ឋានជនបទថ្មី។ លោកក៏បានបណ្តុះពូជផ្កា ដើមឈើដោយផ្ទាល់ ដើម្បីយកដាំជាលំអតាមដងផ្លូវក្នុងឃុំ។ ពិសេស លោកថែមទាំងបង្កើតក្រុមស្វ័យគ្រប់គ្រង ដោយមានសមាជិកជាង ១០ នាក់ ចូលរួមការពារដងផ្លូវជនបទ៖ ឡុងហេប-តឹងហេប, ឡុងហេប - ង៉ុកបៀង, ភូមិផ្សារ - ភូមិតាសឹក, ភូមិផ្សារ - ភូមិផ្នោព្រាល។ នៅពីរថ្ងៃចុងសប្ដាហ៍ ក្រុមស្វ័យគ្រប់គ្រងតែងទៅបោសសំអាត អនាម័យបរិស្ថាន ដាំផ្កាតាមដងផ្លូវ ។ល។ រួមចំណែកកសាងដងផ្លូវនៅឃុំឡុងហេបភ្លឺ - បៃតង - ជ្រះ - ស្អាត។
លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហេប ឱ្យដឹង៖ “លោកគឹមភឿក គឺជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន ។ សម្រាប់គ្រួសារគាត់ជាប្តីល្អ ជាឪពុកគំរូ គិតគូរបានល្អសេដ្ឋកិច្ចគ្រួសារ។ សម្រាប់សង្គម លោកតែងខ្នះខ្នែងចូលរួមការចលនា សកម្មចលនាមាមីងគោរពតាមគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ឆ្នាំ ២០១៩ លោកគឹមភឿក មានកិត្តិយស បានប្រធានគណៈកម្មាធិការប្រជាជនស្រុកជូនបណ្ណសរសើរ ដោយសម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ”៕
ថាញ់ញុ៉ង