04/04/2022 - 14:32

សមាគម​នារី​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​បាក​លីវ​៖

រីក​សាយ​ភាយ​តភ្ជាប់​ក្តី​ស្រឡាញ់​

ចលនា​នារី​និង​កិច្ច​ការ​នារី​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​បាក​លីវ​ មាន​ជំហាន​វិវឌ្ឍន៍ថ្មី​ រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ និង​មាន​ភាព​ស៊ី​ជម្រៅ​។​

សមាគម​នារី​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​បាក​លីវ​ធ្វើ​ “ម្តាយ​ធម៌​” ដល់​កុមារ​កំ​ព្រា​ ៣ នាក់​នៅ​ឃុំ​វិញ​ត្រា​ច់ដុង​ (ក្រុង​បាក​លីវ​)។​

សមាគមនារី​មូល​ដ្ឋាន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​បាក​លីវ​ ទើប​រៀប​ចំ​ទម្រង់​ “តភ្ជាប់​ក្តី​ស្រឡាញ់​-ផ្កា​ខែមីនា​” ជូន​អំ​ណោយ ១៣០ ចំ​ណែក​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​ ដែល​មាន​សាច់ញាតិ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្រ្ត​សង្កាត់​ ៨ (ក្រុង​បាក​លីវ​) និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​ កុមារកំ​ព្រា​នៅ​មជ្ឈ​មណ្ឌល​គាំ​ពារសង្គម​ខេត្ត​។​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​គិត​ជាទឹក​ប្រាក់​ចំ​នួន​ ៣៥០ ពាន់​ដុង​ រួម​មាន៖ សាប៊ូងួតទឹក​សម្លាប់​ មេរោគ​ កន្សែង​ងួតទឹក​និង​កន្សែង​ជូត​មុខ​ ទឹក​ដោះ​គោប្រ​អប់​ មីកញ្ចប់​ បបរនិង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន​ទៀត​។​ល។​ អំ​ណោយ​ទាំង​នេះ​ អា​ស្រ័យ​កម្មា​ភិបាល​សមាគម​នារី​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​និង​សប្បុរស​ជន​ជំនួយ​។​

ទទួល​បាន​អំ​ណោយ​ បង​ស្រី​ត្រឹង​ធីត្វៀង​ (នៅ​អនុសង្កាត់​ ១ សង្កាត់​ ៨ ក្រុង​បាក​លីវ​) ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “រដូវ​ជំងឺ​រាត​ត្បាត​នេះ​ គ្រួ​សារ​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​ ពីមុន​ប្តី​ខ្ញុំ​ទៅ​ធ្វើ​កម្ម​ករសំ​ណង់​ ឥឡូវ​គាត់​ឈឺ​ច្រើន​ ទៅ​ធ្វើ​ការ​មិន​ខ្ជាប់​ខ្ជួន​ ចំ​ណែក​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​កូន​ពីរ​នាក់​។​ ឥឡូ​វនេះ​ បាន​សមាគម​នារី​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​លើក​ទឹក​ចិត្ត​និង​ជូន​អំ​ណោយ​ ខ្ញុំ​សប្បាយ​ចិត្ត​និង​អរ​គុណ​បង​ៗ​ នារី​ខ្លាំង​ណាស់​។​ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​ដើម្បី​ជម្នះ​ស្ថាន​ភាព​លំ​បាក​នេះ​”។​

ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សមាគម​សម្រាប់​មជ្ឈ​មណ្ឌល​គាំ​ពារ​សង្គម​ខេត្ត​ លោក​ស្រី​យឿងធីម័យ នាយិកា​រង​នៃ​មជ្ឈ​មណ្ឌល​គាំ​ពារសង្គម​ខេត្ត​ ថ្លែង​អំ​ណរ​គុណ​ដល់​សមាគម​នារី​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ ដោយ​រំពឹង​ថា​ទម្រង់​ “តភ្ជាប់​ក្តី​ស្រឡាញ់​-ផ្កា​ខែមីនា​” របស់​សមាគម​នារី​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​សម្រេច​ជោគ​ជ័យ​ រីក​សាយ​ភាយ​ដល់​ប្រ​ជា​ជន​ជាច្រើន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ខេត្ត​។​

ថ្វី​ដ្បិត​អំ​ណោយ​ស្តួច​ស្តើង ប៉ុន្តែ​សកម្ម​ភាព​ ”តភ្ជាប់ក្តី​ស្រឡាញ់​-ផ្កា​ខែមីនា​” របស់​សមាគម​នារី​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ ពិត​ជាមាន​អត្ថ​ន័យ​និង​ប្រ​កប​ដោយ​លក្ខណៈ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ បង្ហាញ​ពីស្មារ​តី​សាម​គ្គី​ ផ្សារ​ភ្ជាប់​ក្តី​ស្រឡាញ់​ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ មនុស្ស​ចាស់​គ្មាន​ទីពឹង​ កុមារ​កំ​ព្រា​ ផ្អែក​លើ​ស្មារតី​ “ស្លឹក​ជា​ពាស​ស្លឹក​ដាច់​” ទន្ទឹម​នឹង​នោះ​ បង្ហាញ​ពីលក្ខណៈ​វប្ប​ធម៌​ប្រ​វេណី​ល្អ​ប្រ​សើរ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​យើង​។​

វរសេនីយ៍ត្រី​ ត្រឹង​ហ្វាង​ហា ប្រ​ធាន​សមាគម​នារី​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ ឱ្យ​ដឹង​៖ “ពីមុន​ សមាគម​នារី​មូល​ដ្ឋាន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ទម្រង់​”ម្តាយ​ធម៌​”ជួយ​ឧបត្ថម្ភ​ប្អូន​ៗ​ ៣ នាក់​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ (ក្រុង​បាក​លីវ​) ដែល​មាន​ស្ថាន​ភាព​លំ​បាក​ កំ​ព្រា​ម្តាយ​ដោយ​សារ​ជំងឺ​ COVID -១៩ ប្អូន​ម្នាក់​ៗ​ទទួល​បាន​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំ​នួន​ ២ លាន​ដុង​ក្នុង​មួយ​ត្រី​មាស​។​ នៅ​ពេល​ខាង​មុខ​ សមាគម​នឹង​បន្ត​ចលនា​កម្មា​ភិបាល​ សមាជិក​អនុវត្ត​ទម្រង់​ “មេត្តា​ធម៌​ចំ​ពោះ​ប្អូន​- ក្រោយ​ជំងឺ​ COVID-១៩” ដើម្បី​ក្តី​ស្រឡាញ់​រីក​សាយ​ភាយ​ដល់​កុមារ​តូចៗ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ បាត់​បង់​ម្តាយ​ឪ​ពុក​ដោយ​សារ​ជំងឺ​រាត​ត្បាត​ សំ​ដៅ​រួម​ចំ​ណែក​ជួយ​ប្អូន​ៗ​ជម្នះ​ការ​បាត់​បង់​និង​ការ​ឈឺ​ចាប់​”៕​

                      យោង​៖ កាសែត​បាក​លីវ​-មុនី​

ចែករំលែកអត្ថបទ