គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោក ឡេសើុងហាយ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ទើបមានកិច្ចជំនួបពិភាក្សាការងារជាមួយខេត្តសុកត្រាំង ស្ដីពីការងារត្រៀមបម្រុងរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រវេណីរបស់ជនរួមជាតិខ្មែរ និងសិក្ខាសាលា “ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ នៅតំបន់វាលរាបទន្លេគឺវឡុង”។
![គណៈកម្មាធិការជនជាតិ នឹងរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីនៅខេត្តសុកត្រាំង](https://baocantho.com.vn/image/fckeditor/upload/2022/20220328/images/khmer/12.jpg)
ទិដ្ឋភាពនៃកិច្ចជំនួបពិភាក្សាការងារ។
សមមិត្ត ឡេសើុងហាយ សំណូមពរខេត្តសុកត្រាំងគប្បីកសាងផែនការហ្មត់ចត់ពីរបៀបរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី និងការសួរសុខទុក្ខ ប្រសិទ្ធពរឆ្នាំថ្មីដល់អ្នកម្តាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរៈនៅតាមវត្តខ្មែរ បញ្ញវន្ត និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ;និងការងារត្រៀមបម្រុងសិក្ខាសាលា។ សំខាន់គឺ ត្រូវធានាសុវត្ថិភាពនៃការបង្ការ ប្រឆាំងជំងឺ COVID-១៩។
តាមការគ្រោងទុក ពិធីជួបជុំនិងសិក្ខាសាលានឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៤ និងទី ៥ ខែមេសា ជាមួយនឹងតំណាងចូលរួមប្រមាណ ២៥០ នាក់៕
លីធាន - ថាច់ធី