ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ផាមប៊ិញមិញ ទើបបានចុះហត្ថលេខាលើសេចក្ដីសម្រេចលេខ ៣២១/QĐ – TTg ចុះថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២២ ស្តីពីសេចក្តីកំណត់ ខេត្ត ក្រុងចំណុះមជ្ឈិម សម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥។
ជ្រុងមួយនៃផ្លូវគមនាគមន៍ជនបទនៅឃុំអាងហៅ ស្រុកទិញបៀង ខេត្តអាងយ៉ាង។
រូបថត៖ ថាញ់ឡុង
តាមនោះ លក្ខខណ្ឌដើម្បីខេត្ត ក្រុងចំណុះមជ្ឈិម សម្រេចភារកិច្ចកសាងជនបទថ្មីរួមមាន៖ ១០០% ស្រុកលើភូមិសាស្រ្តសម្រេចបទដ្ឋានជនបទថ្មីដំណាក់កាល ២០២១ - ២០២៥; ចំពោះស្រុកដែលបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីដំណាក់កាល ២០១០-២០២០ ត្រូវពិនិត្យ ចង្អុលការអនុវត្តឱ្យបានពេញលេញកម្រិតបទដ្ឋានតាមតម្រូវនៃក្រមលក្ខឋានជាតិសម្រាប់ស្រុកជនបទថ្មីដំណាក់កាលឆ្នាំ ២០២១-២០២៥ ។ មាន ១០០% ទីរួមខេត្ត ក្រុងលើភូមិសាស្រ្តសម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១ -២០២៥; ចំពោះទីរួមខេត្ត ក្រុងដែលបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីក្នុងដំណាក់កាល ២០១០-២០២០ ត្រូវពិនិត្យ ចង្អុលការអនុវត្តឱ្យបានពេញលេញកម្រិតសម្រេចភារកិច្ចកសាងជនបទថ្មីតាមតម្រូវការរបស់ទីរួមខេត្ត ក្រុងចំណុះខេត្តសម្រេចភារកិច្ចកសាងជនបទថ្មីដំណាក់កាល ២០២១ -២០២៥ ។ មានតិចបំផុត ២០% ស្រុកលើភូមិសាស្រ្តសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥។
មានតិចបំផុត ៤០% ឃុំលើភូមិសាស្រ្តសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ក្នុងដំណាក់កាល ២០២១ - ២០២៥។ មានគម្រោងកសាងជនបទថ្មីសម្រាប់ទូទាំងខេត្ត ក្រុងដំណាក់កាល ២០២១ - ២០២៥ បានអនុម័ត ដោយក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម។ មានតិចបំផុត ៧០% គីឡូមែត្រ ផ្លូវស្រុក ផ្លូវខេត្តនិងផ្លូវជាតិនៅលើភូមិសាស្រ្ត ត្រូវបានដាំដើមឈើតាមដងផ្លូវ។ ដីដាំដើមឈើសម្រាប់ប្រើប្រាស់សាធារណៈនៅលើភូមិសាស្រ្តអប្បបរមាគឺ ៤ ម៉ែត្រការ៉េ/មនុស្សម្នាក់។ សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជននិងអង្គការ ចំពោះសេវាបម្រើរបស់ស្ថាប័នរដ្ឋបាលខេត្ត ក្រុង ចំណុះមជ្ឈិមគ្រប់គ្រងសម្រេចពី ៩០% ឡើងទៅ។
យោង៖ baodantoc.vn- ប្រែសម្រួល៖ ថាវត្រឹន