28/02/2022 - 10:04

សមាគម​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​បង្ហាញ​មុខ​កម្ម​វិធី​ “ម្តាយ​ធម៌​”

នៅ​ក្រុង​ចូវ​ដុក សមាគម​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ឃុំ​វិញ​តេ (ក្រុង​ចូវ​ដុក ខេត្ត​អាង​យ៉ាង​) ចាត់​តាំង​បង្ហាញ​មុខ​កម្ម​វិធី​ “ម្តាយ​ធម៌​” ឧបត្ថម្ភ​ ថែទាំ​ ចិញ្ចឹម​បីបាច់​កុមារ​កំ​ព្រា​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​អា​ស្រ័យ​ជំងឺ​ COVID- ១៩។​

សមាគម​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ បាន​ទទួល​គាំ​ពារ​ប្អូន​យឿង​មិញ​តៀង​។​

ក្នុង​ពិធី​បង្ហាញ​មុខ​នេះ​ សមាគម​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ បាន​ទទួល​គាំ​ពារ​ប្អូន​យឿង​មិញ​តៀង​ (កើត​ឆ្នាំ​ ២០១៣ នៅ​ភូមិ​វិញ​ខាញ់​ ១ ឃុំ​វិញ​តេ ក្រុង​ចូវ​ដុក)។​ បច្ចុប្បន្ន​ ប្អូន​កំ​ពុង​រៀន​ថ្នាក់​ទី ៣ នៅ​សាលា​បឋម​សិក្សា​ម៉ាក​ឌិញ​ជី។​ ឆ្លង​តាម​រយៈ​នោះ​ សមា​គម​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ នឹង​ឧបត្ថម្ភ​ប្អូន​យឿង​មិញ​តៀង​ ដោយ​ទឹក​ប្រាក់​ ៥០០.០០០ ដុង​/ខែរហូត​ដល់​ពេល​ប្អូន​រៀន​ចប់​ថ្នាក់​ទី ៩។​ ប្អូន​យឿង​មិញ​តៀង​ ជា​កូន​ពៅ​នៃ​គ្រួ​សារ​មួយ​មាន​បង​ប្អូន​ ៤ នាក់​។​ ឪ​ពុក​ស្លាប់​ចោល​កាល​ពី​ប្អូន​នៅ​តូច ម្តាយ​ប្រ​កប​របរទិញ​លក់​អេត​ចាយ​ ប្រាក់​ចំ​ណូល​មិន​លំ​នឹង​។​ អា​ស្រ័យ​ជំងឺ​ COVID -១៩ អូស​បន្លាយ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​កាន់​តែលំ​បាក​ខ្លាំង​។​

កម្ម​វិធី​នេះ​សំ​ដៅ​គាំ​ទ្រការ​អំ​ពាវ​នាវ​របស់​អគ្គ​លេខា​ ង្វៀង​ភូត្រុង ស្តីអំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩; ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ពិសេស​ “ទូទាំង​ប្រ​ទេស​សាមគ្គី​ រួម​កម្លាំង​កាយ​ចិត្ត​ ប្រ​ឡង​ប្រ​ណាំង​បង្ការ​ប្រ​ឆាំង​ និង​យក​ឈ្នះ​លើ​ជំងឺ​ដ៏​កាច់​សាហាវ​ COVID- ១៩” ដែល​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បំ​ផុស​ចលនា​ និង​កម្ម​វិធី​”អំ​ណោយ​រាប់​លាន​ចំ​ណែក​ ចែក​រំលែកក្តី​ស្រ​ឡាញ់​”៕​

យោង​៖ anggiang.gov.vn-វិមាន

ចែករំលែកអត្ថបទ