ខេត្តត្រាវិញ បានអនុវត្តនូវភាពជឿនលឿននៃវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្វែររចនាសម្ព័ន្ធផ្នែកវារីវប្បកម្ម។ ជាក់ស្ដែង គឺការអនុវត្តនូវបច្ចេកទេសថ្មីៗ ជឿនលឿនក្នុងការចិញ្ចឹមបង្គាឧស្សាហកម្ម។
កសិដ្ឋានចិញ្ចឹមសាកល្បងបង្គាជើង-សនៅយ្វៀងហាយរបស់សាកលវិទ្យាល័យត្រាវិញ។
លោកផាមហ្វាងឡើម វិស្វករគ្រប់គ្រងមណ្ឌលចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុនភាគហ៊ុន RYNAN មានស្នាក់ការធំនៅមណ្ឌលឧស្សាហកម្មឡុងឌឹក ឱ្យដឹង៖ “ទម្រង់ចិញ្ចឹមបង្គាជើង-ស បែបអតិប្រពលវប្បកម្មសម្បូរអ៊ុកស៊ីហ្សែន ដែលក្រុមហ៊ុនសិក្សាស្រាវជ្រាវ ធ្វើការពិសោធន៍ទទួលបានជោគជ័យនៅស្រុកយ្វៀងហាយ ខេត្តត្រាវិញ។ ពិសេសទម្រង់នេះ បានអនុវត្តបច្ចេកវិទ្យា ៤.០ ដោយធ្វើការបញ្ជា និងពិនិត្យតាមដានស្រះចិញ្ចឹមពីចម្ងាយ រួមជាមួយនឹងម៉ាស៊ីនឱ្យចំណីស្វ័យប្រវត្តិ ធានាបរិស្ថានរស់នៅនិងរបបចំណីមានគុណភាពត្រឹមត្រូវ បង្គាមានសុខភាពល្អ និងផ្ដល់ទិន្នផលខ្ពស់” ។
អ្នកគ្រូផាមធូហឿង នាយិការងមហាវិទ្យាល័យកសិកម្មនិងជលផលនៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ សាលាមានកសិដ្ឋានសម្រាប់ធ្វើការពិសោធន៍នៅភូមិបាដុង ឃុំទ្រឿងឡុងហ្វា ទីរួមខេត្តយ្វៀងហាយ។ នៅទីនេះជាអង្គភាពដំបូងនៅត្រាវិញ អនុវត្តទម្រង់ចិញ្ចឹមបង្គាជើង-ស ៣ ដំណាក់កាល អនុវត្តបច្ចេកវិទ្យាក្រាលផ្ទាំងកៅស៊ូកសិកម្ម។ គ្រួសារជាច្រើនបានមកដល់កសិដ្ឋានទស្សនកិច្ចសិក្សា និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ”។
លោកយ៉ីបត្វឹង ជាកសិករចិញ្ចឹមបង្គាជើង-ស នៅភូមិបាដុង ឃុំទ្រឿងឡុងហ្វា ឱ្យដឹង៖ “ទម្រង់ចិញ្ចឹមបង្គារបស់មហាវិទ្យាល័យត្រាវិញ គ្រប់គ្រងបានល្អហានិភ័យនៃការចិញ្ចឹម កាត់បន្ថយ ការចំណាយគ្រប់គ្រងការរំដោះទឹកបានល្អ ហើយជាពិសេស ចិញ្ចឹមបានក្នុងដំណាក់កាលអាកាសធាតុក្ដៅ ត្បិតក្នុងបរិវេណស្រះចិញ្ចឹមមានប្រើប្រាស់កម្រាលគ្របពីលើ។ ខ្ញុំអនុវត្តជោគជ័យទាំងពីរលើកកន្លងហើយ។ សព្វថ្ងៃ ខ្ញុំកំពុងសិក្សាស្រាវជ្រាវដើម្បីប្រើប្រាស់ឧបករណ៍ វៃឆ្លាតក្នុងការចិញ្ចឹមបង្គា សំដៅកាត់បន្ថយ កម្លាំងពលកម្ម”៕
សើុងម៉ាល័យ-ពេជ្រសឿន